ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ហូប​នាំ​លាភ​សំណាង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន

9 ឆ្នាំ មុន

ជនជាតិ​ចិន​មាន​ទំនៀមទម្លាប់​ពិសេស​ម្យ៉ាង​ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំ​ចិន ពោល​គឺ​ការ​ទទួលទាន​មុខម្ហូប បង្អែម និង​ផ្លែ​ឈើ​ដែល​នាំ​លាភ​សំណាង និង​ភាព​ចម្រុងចម្រើន​ដល់​ក្រុម​គ្រួសារ​ពេញ​១​ឆ្នាំ ។

ជនជាតិ​ចិន​មាន​ទំនៀមទម្លាប់​ពិសេស​ម្យ៉ាង​ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំ​ចិន ពោល​គឺ​ការ​ទទួលទាន​មុខម្ហូប បង្អែម និង​ផ្លែ​ឈើ​ដែល​នាំ​លាភ​សំណាង និង​ភាព​ចម្រុងចម្រើន​ដល់​ក្រុម​គ្រួសារ​ពេញ​១​ឆ្នាំ ។ មុខម្ហូប និង​ផ្លែ​ឈើ​ដែល​នាំ​លាភ​សំណាង​ដល់​ពួក​គេ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​ដូច​ជា​៖ ត្រី​, គាវ​, សា​យ៉​, មី​សរសៃ​វែង ផ្លែ​ឈើ​មាន​ដូច​ជា ៖ ក្រូចឃ្វិច និង​ផ្លែក្រូច​ទូទៅ​។ ចំណែក​បង្អែម​មាន​ដូច​ជា នំ​អុ​ី ជាដើម ។

ត្រី
ក្នុង​ភាសា​ចិន​ពាក្យ «​ត្រី​» មាន​ន័យ​ថា «​ភោគផល​ច្រើន​» ។ ជនជាតិ​ចិន​ចូល​ចិត្ត​មាន​ភោគផល ទ្រព្យសម្បត្តិ​ច្រើន​នៅ​ចុងឆ្នាំ ដូច្នេះ​ពួក​គេ​មាន​លទ្ធភាព​រៀបចំ​ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​ឆ្នាំ​ក្រោយ​កាន់តែ​សប្បាយ​រីករាយ និង​អធិកអធម​ជាង​មុន ។ «​ត្រី​» ត្រូវ​ចម្អិន​ជា​ច្រើន​របៀប​ដូច​ជា ស្ងោរ ចំហុយ និង​អាំង ។ មុខម្ហូប​ត្រី​របស់​ចិន​ពេញ​និយម​ជាងគេ​បំផុត​គឺ ត្រី​វី​វឺ​ចំហុយ​, ត្រី West Lake ជាមួយនឹង​ស្ពៃជ្រក់ និង​ម្ទេស​ក្រហម​, ត្រី​ចំហុយ​ជាមួយ​ទឹកខ្មេះ និង​ត្រី​ស្ងោរ ។

និយម​ន័យ​ប្រភេទ​ត្រី នីមួយ​ៗ
-​ត្រី Crucian Carp ជា​ភាសា​ចិន «​ជេ យ៉ូ​» មាន​ន័យ​ថា ការ​នាំ​លាភ​សំណាង និង​សេចក្តីចម្រើន​នៅ​ឆ្នាំ​ថ្មី​បន្ទាប់​ទៀត ។
-​ត្រី mud carp ជា​ភាសា​ចិន «​ឡេ យ៉ូ​» មាន​ន័យ​ថា កាដូ​លាភ​សំណាង ។
-​ត្រី Catfish ឬ​ត្រី​ក្បាល​សំប៉ែត និង​មាន​ពុកមាត់ ភាសា​ចិន «​យាន យ៉ូ​» មាន​ន័យ​ថា មាន​ភោគផល ទ្រព្យសម្បត្តិ​ច្រើន ។

និយម​ន័យ​ការ​ទទួលទាន​ត្រី
-​ទទួលទាន​ត្រី​២ ៖ ការ​ទទួលទាន​ត្រី​១ មុន​ថ្ងៃ​ចូល​ឆ្នាំ​សាកល និង​ត្រី​១​ទៀត​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​គឺជា​ការ​ជូនពរ​ឱ្យ​កើត​មាន​ភោគផល​ទ្រព្យសម្បតិ្ត​ច្រើន​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ទៀត ។

-​ទទួលទាន​ត្រី​តែ​១ ៖ ការ​ទទួលទាន​ផ្នែក​ក្បាល​មុន​ថ្ងៃ​ចូល​ឆ្នាំ​សាកល និង​បន្សល់​ទុក​ទទួលទាន​ថ្ងៃ​ទី​១​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​មាន​ប្រផ្នូល​នាំ​លាភ​សំណាងល្អ ។

ត្រី​គឺជា​និមិត្ត​រូ​បង្ហាញ​ភាព​រុងរឿង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ។

ក្បួនតម្រា​ដាក់​ត្រី​ក្នុង​ចាន
-​ក្បាល​៖ ក្បាល​ត្រី​ត្រូវ​ដាក់​បែរ​ទៅ​រក​ភ្ញៀវ ឬ មនុស្ស​មាន​វ័យ​ចំណាស់ (​តំណាង​ឱ្យ​ការ​គោរព​) ។

-​ត្រី ៖ ត្រី​ទាំងមូល​មិន​ត្រូវ​ផ្លាស់​ប្តូរ ឬ ក្រឡាប់​ទៅ​ឆ្វេង​-​ស្តាំ​ទេ ពោល​គឺ​ក្បាល​នៅ​ចំ​មនុស្ស​ម្នាក់ និង​កន្ទុយ​នៅ​ចំ​មនុស្ស​ម្នាក់​ទៀត (​ការ​ធ្វើ​ដូចនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​លាភ​សំណាង​) ។

សមាជិកគ្រួសារ​ឯទៀត​អាច​ភ្លក្ស​រសជាតិ​ត្រី​នេះ​បាន​ដរាបណា​បុគ្គល​ដែល​នៅ​ចំ​មុខ​ក្បាល​ត្រី​ទទួលទាន​ជា​មុន​សិន ។

*​ពាក្យពេចន៍​ជូនពរ​ចំពោះ​ការ​ទទួលទាន​ត្រី​មាន​ដូច​ជា ៖
-​យ៉ែ​ន យ៉ែ​ន យូ យ៉ូ​= មាន​ន័យ​ថា «​ជូនពរ​ឱ្យ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​» ។
-​យ៉ូ ហ្វ៊័​រ ឡុ​ង នី​ម​= មាន​ន័យ​ថា «​ជូនពរ​ឱ្យ​ប្រឡង​ជាប់​» ។

គាវ
ប្រវត្តិសាស្ត្រ​ជាង​១៨០០​ឆ្នាំ «​គាវ​» គឺជា​មុខម្ហូប​ទំនៀមទម្លាប់​បុរាណ​ចិន​ដែល​ទទួលទាន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សាកល ។ ទំនៀមទម្លាប់​នេះ​មានការ​ពេញ​និយម​ក្នុង​ប្រទេស​ចិន ជា​ពិសេស​ប្រទេស​ចិន​ភាគ​ខាងជើង ។ គាវ​ធ្វើ​ឡើង​ដោយ​ជនជាតិ​ចិន​មាន​រូបរាង​ដូច​មាស​តម្លឹង​របស់​ចិន​ជំនាន់​ដើម ហើយ​វា​មិន​មាន​រាង​ជា​ក្តារបន្ទះ ទូក និង​រាង​ពងក្រពើ​ជាដើម ។ តាម​រយៈ​ការ​បកស្រាយ​របស់​រឿងព្រេង​បុរាណ​ចិន​ឱ្យ​ដឹង​ថា ការ​ទទួលទាន​នំ​គាវ​កាន់តែ​ច្រើន​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​គឺជា​ការ​បង្កើត​លុយកាក់​កាន់តែ​ច្រើន​ផង​ដែរ ។

«​នំ​គាវ​» គឺជា​នំ​ដែល​រួម​មាន​សាច់​ចិញ្ច្រាំ​រួម​ទាំង​បន្លែ​ស្ថិត​ក្នុង​ម្សៅ​ដែល​គេ​ធ្វើ​ជា​រាង​ដុំ​មាស​តម្លឹង​បុរាណ​ចិន ។ នំ​គាវ​មាន​ច្រើន​រសជាតិ​អាស្រ័យ​លើ​ស្នូល​សាច់​ចិញ្ច្រាំ​របស់​វា​ដូច​ជា ស្នូល​សាច់​ជ្រូក បង្គា ត្រី មាន់ គោ និង​ស្នូល​បន្លែ ។ ស្នូលនំ​គៀវ​ទាំងនេះ​អាច​ចម្អិន​ជា​ច្រើន​របៀប​គឺ ស្ងោរ ចំហុយ ចៀន និង​ដុត​ជាដើម ។

*​ពាក្យពេចន៍​ជូនពរ​ចំពោះ​ការ​ទទួលទាន​នំ​គាវ​គឺ ៖
-«​ចោ សឺ ជិន ប៉ោ​» មាន​ន័យ​ថា ការ​នាំ​មក​នូវ​ទ្រព្យសម្បត្តិ​ច្រើន ។

សា​យ៉
«​សា​យ៉​» ជា​ភាសា​ចិន​គឺ ឆុ​ន វ៉ែន ជា​ភាសា​អង់គ្លេស Spring Rolls ឈ្មោះ​ប្រើប្រាស់​សព្វថ្ងៃ​ដោយសារ​តែ​វា​ត្រូវ​បាន​ទទួលទាន​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ឬ​បុណ្យ​និទាឃ​រដូវ ។ មុខម្ហូប​មួយ​ប្រភេទ​នេះ​ពេញ​និយម​នៅ​តំបន់​មួយ​ចំនួន​នៃ​ភាគ​ខាងកើត​ប្រទេស​ចិន​ដូច​ជា ខេត្ត ជាំ​ង​ស៊ី​, ជាំ​ង​ស៊ូ​, សៀង​ហៃ​, ហ្វូ​យ័ន​, គ័ង​ហ្សូ​៊​, ឈិ​ន​ចិន និង​ហុងកុង ។ សា​យ៉​គឺជា​មុខម្ហូប​របស់​ចិន​កា​តាំង​រាង​មូល​ទ្រវែង (​សុ​ី​ឡាំង​) មាន​ស្នូល​នៅ​ខាងក្នុង​ដូច​ជា​បន្លែ សាច់ ឬ​ស្មូ​ល​រសជាតិ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ខ្ចប់​ក្នុង​ម្សៅ​រួច​ចៀន​ជា​ការ  ស្រេច ។ បន្ទាប់​ពី​ចម្អិន​រួចរាល់​វា​មាន​ពណ៌​លឿង​ឆ្អិនឆ្អៅ​ប្រៀប​ដូច​ជា​ដុំ​មាស​មាន​តម្លៃ​ផង​ដែរ ។

ពាក្យពេចន៍​ជូនពរ​សម្រាប់​ការ​ទទួលទាន​សា​យ៉​គឺ «​វ៉ុ​ង ជី​ន វាន យ៉ាង​» មាន​ន័យ​ថា មាស ១​តោន (​ដោយសារ​តែ​សា​យ៉​ចៀន​ហើយ​មាន​រូបរាង​ដូច​ដុំ​មាស​) មាន​ន័យ​ថា​ជា​ការ​ជូនពរ​ភាព​រុងរឿង ។

មី​សរសៃ​វែង
«​មី​សរសៃ​វែង​» ជា​និមិត្ត​រូបតំណាង​ឱ្យ​ភាព​យូរអង្វែង ។ សរសៃរ​មី​ដ៏​វែង​នេះ​មិន​ត្រូវ​បាន​កាត់​ទេ​ដើម្បី​បញ្ជាក់​ថា អ្នក​ទទួលទាន​នឹង​មាន​សុខភាព​បរិបូរណ៍ រស់នៅ​ជា​ច្រើន​ឆ្នាំ​តទៅ​មុខ​ទៀត ។ មី​សរសៃ​ត្រូវ​បាន​គេ​ចម្អិន​ជា​ច្រើន​របៀប​ដូច​ជា ស្ងោរ ស្រុស និង​ឆា ។

ផ្លែ​ឈើ
«​ផ្លែ​ឈើ​» ត្រូវ​ទទួលទាន​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​មាន​ដូច​ជា​ក្រូចឃ្វិច​, ក្រូចថ្លុង និង​ផ្លៃ​ក្រូច​ធម្មតា ។ មូលហេតុ​ដែល​ជនជាតិ​ចិន​ជ្រើសរើស​ផ្លែ​ឈើ​ប្រភេទ​ផ្លែក្រូច​ទទួលទាន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ព្រោះ​ផ្លែក្រូច​ជា​ភាសា​ចិន​គឺ «​ឆេ​ង ឆ​ង​» មាន​ន័យ​ថា «​ជោគជ័យ​» ។ ក្រៅពី​នេះ​ផ្លែក្រូច​មាន​រាង​មូល និង​ពណ៌​សំបក​ក្រៅ​ប្រៀប​ដូច​ជា​មាស​ក្រហមឆ្អិនឆ្អៅ​ជា​និមិត្ត​រូបតំណាង​ឱ្យ​ទ្រព្យសម្បត្តិ​ពេញលេញ ៕