ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​នៅ​ស្រុក​ព្រះនេត្រព្រះ​គាប់ចិត្ត​អ្នកទេសចរ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្នាដៃ​ចម្លាក់​ថ្ម​របស់​វិចិត្រករ​នៅ​ស្រុក​ព្រះនេត្រព្រះ​កំពុង​ពេញ​និយម​យក​ទៅ​ដាក់​តាំង​តាម​រង្វង់​មូល កន្លែងធ្វើការ និង​សណ្ឋាគារ ។ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្នាដៃ​ចម្លាក់​ថ្ម​របស់​វិចិត្រករ​នៅ​ស្រុក​ព្រះនេត្រព្រះ​កំពុង​ពេញ​និយម​យក​ទៅ​ដាក់​តាំង​តាម​រង្វង់​មូល កន្លែងធ្វើការ និង​សណ្ឋាគារ ។ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វិចិត្រករ​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​ឆ្លាក់​ថ្ម​ជា​រូប ផ្សេង​ៗ​សម្រាប់​លក់​បម្រើ​សេចក្តីត្រូវការ​យក​ទៅ​ដាក់​តាំងនៅ​តាម​ទីកន្លែង​ផ្សេង​ៗ​។

វិចិត្រករ​ម្នាក់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៥ ថា នៅ​ស្រុក​ព្រះនេត្រព្រះ​មាន​រោង​សិប្បកម្ម​ឆ្លាក់​រូប​ប្រមាណ​ជិត​២០​កន្លែង និង​រោង​សិប្បកម្ម ធំ​ៗ​ជាង​១០​កន្លែង ។ ជាង​ឆ្លាក់​ថ្ម​ធ្វើ​រូបសំណាក​នៅ​ស្រុក​ព្រះនេត្រព្រះ​ភាគច្រើន​ចេះ​ត​ពី​វង្ស​ត្រកូល​គ្រួសារ និង​ការ​ហាត់រៀន​ពី​គ្រូ​ផ្សេង​ទៀត ។ ចំពោះ​ការ​ឆ្លាក់​ថ្ម​ធ្វើ​រូបសំណាក​គឺ​តាម​រចនាបថ​ខ្មែរ និង​តាម​ការ​បញ្ជា​ទិញ​ពី​អតិថិជន ។ ចំពោះ​តម្លៃ​ទៅ​តាម​ទំហំ និង​គុណភាព​ថ្ម ក្នុង​នោះ​តម្លៃ​ប្រាំ​ម៉ឺន​ដុល្លារ​ក៏​មាន​ដែរ ដូច​ជា​រូបចម្លាក់​ធ្វើ​អំពី​ថ្ម​ដែល​ដាក់​តាំង​តាម​វត្ត​អារាម រង្វង់​មូល អគារ​ការងារ សណ្ឋាគារ និង​រមណីយដ្ឋាន​ជាដើម ។ ថ្ម​ដែល​យក​មក​ឆ្លាក់​មាន​ថ្មកែវ​ខេត្តពោធិ៍សាត់ ថ្មភ្នំ​យក​មក​ពី​ខេត្តព្រះវិហារ ថ្មភ្នំ​យក​មក​ពី​ខេត្តកំពង់ធំ និង​ថ្មភ្នំ​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ ។

ស្ត្រី​លក់​គ្រឿង​អនុស្សាវរីយ៍​ប្រាប់​ឱ្យ​ដឹង​ថា អ្នកទេសចរ​ដែល​ឆ្លងកាត់​ទៅ​-​មក​ប្រាសាទបន្ទាយឆ្មារ និង​បន្ទាយ​ទ័ព​ខេត្តបន្ទាយមានជ័យ និង​ទៅ​ប្រាសាទ​អង្គរវត្ត​ខេត្តសៀមរាប តែងតែ​ចូល​ទិញ​វត្ថុ​អនុស្សាវរីយ៍​របស់​អ្នកស្រុក​ព្រះនេត្រព្រះ ព្រោះ​វត្ថុ​អនុស្សាវរីយ៍​ទាំងនេះ​ផលិត​តាម​លំនាំ​រចនាបថ​ខ្មែរ និង​មាន​សោភ័ណ​ភាព​។ ដូច្នេះ​ពួក​គាត់​ជា​អ្នកលក់​ដូរ​បាន​ផល​កម្រៃ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន ៕