ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សន្សំ​លុយ​ទុក​សម្រាប់​បំពេញ​ក្តី​ប្រាថ្នា​របស់​អ្នក

10 ឆ្នាំ មុន

នៅ​ពេល​លោក​អ្នក​ចង់បាន​ឬ​ទិញ​របស់​អ្វីមួយ​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​បែរជា​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​សម្រេច​បំណង​គឺ​ពិតជា​រឿង​នឿយណាយ​ក្នុង​ជីវិត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។

នៅ​ពេល​លោក​អ្នក​ចង់បាន​ឬ​ទិញ​របស់​អ្វីមួយ​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​បែរជា​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​សម្រេច​បំណង​គឺ​ពិតជា​រឿង​នឿយណាយ​ក្នុង​ជីវិត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។

ជា​ដំណោះស្រាយ​សូម​ណែនាំ​ពី​វិធី​សន្សំ​លុយ​ទុក​សម្រាប់​បំពេញ​ក្តី​ប្រាថ្នា​របស់​អ្នក​ឱ្យ​គាប់​បំណង​ដូច​តទៅ ៖

១-​ចាប់ផ្តើម​បើក​គណនី​ឬ​កុង​ធនាគារ នៅ​សហជីព​ឥណទាន ប្រសិនបើ​មាន​ក្នុង​តំបន់ ពីព្រោះ​អង្គការ​នេះ​មិន​រក​ប្រាក់​ចំណេញ​ឡើយ ។

២-​ដាក់​ប្រាក់​ដែល​ទទួល​បាន​ពី​បៀវត្ស​ប្រចាំខែ​ទៅ​ក្នុង​គណនី​សន្សំ ។ ការ​ប្រាក់​ដែល​កើត​មាន​ឡើង​នឹង​ជួយ​អ្នក​ក្នុងអំឡុងពេល​មួយ ។

៣-​បង្កើន​បរិ​មាន​នៃ​ការ​សន្សំ​ប្រចាំខែ​នៅ​ពេល​បន្តបន្ទាប់ អ្នក​នឹង​ទទួល​បាន​កំណើន​នៃ​ប្រាក់​សន្សំ​នោះ ។

៤-​ដាក់​ប្រាក់​លើកទឹកចិត្ត​ផ្សេង​ៗ​ទៅ​ក្នុង​គណនី​សន្សំ​នោះ​ផង​ដែរ ដូច​ជា​ប្រាក់​ដំណាច់ឆ្នាំ​, ប្រាក់​រង្វាន់​លើកទឹកចិត្ត​, ប្រាក់​អវត្តមាន​ក្នុង​មួយ​ឆ្នាំ និង​ប្រាក់​ថែម​ម៉ោង​ជាដើម ។

៥-​ពេល​អ្នកមាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​គណនី​សន្សំ​ហើយ​នោះ នឹង​តម្រូវ​ឱ្យ​មាន​សមតុល្យ​ដើម​សម្រាប់​ជា​សង្គហ​ធន ក្នុង​ការ​វិនិយោគ​ដូច​ជា​ផ្សារ​ហ៊ុន​ជាដើម ។ នោះ​វា​នឹង​អាច​បង្កើន​គណនី​សន្សំ​របស់​អ្នក​លឿន​ជាង​ធម្មតា ។

៦-​កំណត់​លើ​ការ​ចាយវាយ​ពេល​ដើរ​លេង​ឱ្យ​ច្បាស់លាស់ ពិសេស​ការ​ទទួលទាន​អាហារ​តែ​ម្តង ជា​ឧទាហរណ៍​អ្នក​គួរ​ចាយ​តែ​ម្តង​បាន​ហើយ​ក្នុង​មួ​ួ​យ​ខែ ។ ការ​ធ្វើ​អាហារ​ញាំ​ុ​នៅផ្ទះ​ដោយ​ខ្លួនឯង​នឹង​មាន​ប្រសិទ្ធភាព​សន្សំ​សំចៃ​បាន​ច្រើន តែ​ផ្ទុយ​ទៅ​វិញ​ប្រសិនជា​អ្នក​ទៅ​ញាំ​ុ​ខាងក្រៅ នឹង​ឃើញ​នេះ​ឃើញ​នោះ​ចង់​ទិញ​សំបូរ​បែប​ជា​មិន​ខាន ។

៧-​កុំ​ទិញ​របស់​ដែល​អ្នក​មិន​បាន​គ្រោង​ទិញ​នោះ​ឱ្យ​សោះ ។

៨-​កុំ​ព្យាយាម​ទិញ​កាហ្វេ​រៀង​រាល់​ព្រឹក​ពេក​។ បើ​អាច​ទៅ​រួច​ធ្វើ​វា​មក​ពី​ផ្ទះ និង​ច្រក​ដប​យក​មក​កន្លែងធ្វើការ ។

៩-​ច្រក​ទឹក​មួយ​ដប​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​និច្ច ចៀសវាង​ឈប់​ទិញ​តាម​ផ្លូវ​ពេល​អ្នក​ស្រេកទឹក ។

១០-​ជ្រើសរើស​កន្លែង​ហាត់​កីឡា​ណា​ដែល​ធូរ​ថ្លៃ ពេល​អនុវត្ត​ថ្ងៃ​ឈប់​សម្រាក ។

១១-​កុំ​ព្យាយាម​ជួល​ផ្ទះ​ថ្លៃ​ពេក លៃលក​ទៅ​តាម​ប្រាក់បៀវត្ស​ទៅ​បាន​ហើយ ។

សម្គាល់
-​ពេល​ណា​អ្នក​ចង់ទៅ​ដើរ​ផ្សារ ឬ​ទៅ​ទិញ​របស់​មួយ​ត្រូវ​យក​ប្រាក់​សម្រាប់​តែ​របស់​នោះ​ឬ​លើស​បន្តិច​សម្រាប់​សេវា​ផ្សេង​ៗ​បាន​ហើយ ។

-​កុំ​ខ្ជះខ្ជាយ​ប្រាក់​លើ​អ្វី​ដែល​អ្នក​ចង់បាន​ឬ​មិន​ចាំបាច់

-​លាក់​លុយ​របស់​អ្នក​ពី​ក្រសែភ្នែក​អ្នក​ដទៃ
-​កុំ​ព្យាយាម​ទិញ​សៀវភៅ​មិន​ចាំបាច់ គឺ​ទៅ​មើល​វា​នៅ​បណ្ណាល័យ​ជំនួស​វិញ ។

-​ទិញ​កូនជ្រូក​សន្សំ​លុយ និង​ចាប់ផ្តើម​ដាក់​សន្សំ​ឱ្យ​បាន​ទៀងទាត់​បន្តិច ៕