ម្តាយ​ឪពុក​ភ័យ​មិន​ស្ទើរ កូន​លេង​ដុត​ផ្ទះ​ឡើង​ឆេះបែបនេះ


ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​អគ្គី​ភ័យ​មួយ​បាន​កើតឡើង​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​វេលា​ម៉ោង ១០​និង​៥៤​នាទី ថ្ងៃ​ទី​២២ ខែសីហា​នេះ ស្ថិត​នៅ​ក្រុម​១១ ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ សាងសង​ពី​ឈើ ប្រក​ស័ង្កសី ជញ្ជាំង​បាំង​ដោយ​ក្តារ បាត​ក្រោម​ចាក់សាប ​។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយមុននេះបន្តិច ។

ផ្ទះ​ខាងលើ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ងូវ មុំ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៩ ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ បង្ក​ដោយ​ឈ្មោះ អិន រ័​ត្ន​ធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ត្រូវជា​កូនបង្កើត​ម្ចាស់ផ្ទះ​។

ចំពោះ​មូលហេតុ បើ​តាម​សំដី​អ្នក​ជិតខាង គឺ​ឈ្មោះ អិន រ​ត្ន័​ធា ជា​កូន​ម្ចាស់ផ្ទះ តែងតែ​ព្យាយាម​ដុត​ផ្ទះ​ខ្លួនឯង​ជា​ច្រើន​លើក (​សតិ​មិនល្អ​) ។

ដោយឡែក​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ០១ គ្រឿង ប្រើ​ទឹក​អស់​ចំនួន ០២ រថយន្ត ពន្លត់​បាន​ទាំងស្រុង ។ ចំណែក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​: ផ្ទះ​មួយ​ខ្នង​បាន​ឆេះ​ទាំងស្រុង ។ ដោយឡែក ឈ្មោះ អិន រ័​ត្ន​ធា ជា​ជន​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ​ដើម្បី​សួរនាំ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ