ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បានហើយ! ​ឃាតក​​លើកដៃ​ផ្តាច់​ជីវិ​ត​​បុរស​ម្នាក់គ្មាន​ប្រណី​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជន​ដៃដល់​ដែល​ស្ទាក់​វាយផ្តាច់ជីវិតបុរស​ម្នាក់​ នៅ​ស្រុក​គាស់​ក្រឡ ត្រូវ​បានក​ម្លាំង​​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ តាម​ចាប់ខ្លួន​បាន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២០ សីហា ហើយ​បាន​នាំ​ខ្លួន​ជន​នេះ​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។…

ខេត្តបាត់ដំបង​ ៖ ជន​ដៃដល់​ដែល​ស្ទាក់​វាយផ្តាច់ជីវិតបុរស​ម្នាក់​ នៅ​ស្រុក​គាស់​ក្រឡ ត្រូវ​បានក​ម្លាំង​​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ តាម​ចាប់ខ្លួន​បាន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២០ សីហា ហើយ​បាន​នាំ​ខ្លួន​ជន​នេះ​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ គួររំលឹកថា មិន​គួរ​សោះ​! ជម្លោះ​ក្នុង​វង្ស​ផឹកស៊ី បែរជា​ដាច់​ចិត្ត​លើកដៃ​ផ្តាច់ជីវិត​គ្មាន​មេត្តា

យោង​តាម​របាយ​ការ​ណ៏​បឋម លោក​អូន ហ្វៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បានឱ្យ​ដឹង​ថា ជនសង្ស័យ​​ម្នាក់ខាងលើនេះ​ឈ្មោះ ធា ធី ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ ជា​អ្នក​ស៊ី​ឈ្នួល​ចាំចំការ​ឲ្យ​គេ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​។ លោក​បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​សារភាព ជនសង្ស័យ​រូប​នេះ​បាន​ស្ទាក់​វាយ​​ផ្តាច់​ជន​រង​គ្រោះ​ឈ្មោះ មិត មី អាយុ​៤៥ឆ្នាំ​ កាលពី​យប់​ថ្ងៃ​ទី​១៨ សីហា ក្រោយ​ផ្ទុះ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​។ ក្រោយ​​ពីផ្តាច់ជីវិត​ជន​រង​គ្រោះរួច​ ជន​ដៃដល់​​ម្នាក់​​នេះ​បាន​គេច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ចំការ​ក្បែរ​ៗ​នោះ លុះ​២​ថ្ងៃក្រោយ​ទើប​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​។

ជាមួយនឹង​ការ​ឃាត់ខ្លួន នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​ឈ្មោះ ធា ធី បាន​ឆ្លើយ​សារភាព​ថា នៅ​យប់​កើតហេតុ​ខ្លួន និង ជន​រង​គ្រោះ រួម​នឹង​អ្នក​ភូមិ​ប៉ុន្មាន​នាក់​ផងនោះ​ បាន​ផឹក​ស៊ី​ជុំ​គ្នា តែ​បន្តិច​ក្រោយមក​ខ្លួន​បាន​ឈ្លោះ​គ្នា​ជាមួយ​ឈ្មោះ មី រហូត​មានការ​វាយតប់​គ្នា​ទៀត​ផង​។ ជន​នេះ​និយាយ​ថា ពេល​នេះ​អ្នក​ផឹក​ជាមួយ​បាន​ឃាត់ ហើយ​ក៏​បែក​គ្នា​ទៅ​ដេក​រៀងៗខ្លួនអស់​ ។

ប៉ុន្តែ​ជនសង្ស័យ​បាន​បញ្ជាក់​ថា ពេល​ខ្លួន​ទៅ​ផ្ទះ​បាន​យក​កូន​ពូថៅ មក​ស្ទាក់​ចាំ​មើល​ជន​រង​គ្រោះ រហូត​ជួប​ក៏​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​លើ​ផ្ទៃមុខ​ចំនួន​៣​ខ្នងពូថៅ​។ ក្រោយមក​ខ្លួន​ក៏​ស្រាត​យក​ខោ​ជន​រង​គ្រោះ​និង​ដោះ​យក​ស្បែកជើង តែ​ស្លៀក​និង​ពាក់​មិន​ត្រូវ​ក៏​បោះចោល រួច​រត់គេច​ខ្លួន​តែ​ម្ដង​។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ មិត មី អាយុ​៤៥​ឆ្នាំ ត្រូវ​ជន​ដៃដល់​ខាងលើ ស្ទាក់​វាយ​​ផ្តាច់​ជីវិត​កាលពី​យប់​ថ្ងៃ​ទី​១៨ សីហា នៅ​ក្បែរផ្លូវ​មួយ​កន្លែង នៅ​ក្នុងភូមិ​តា​នួន ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ​។ ប៉ុន្តែ​សាកសព​ជន​រង​គ្រោះ​ដែល​អាក្រាត​កាយ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ហើយ​ក៏​បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​ពិនិត្យ រហូត​ថ្ងៃ​ទី​២០ សីហា ទើប​មន្ត្រី​ការិយាល័យ​ជំនាញ​ចុះ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​តែ​ម្ដង​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ លោក អូន ហ្វៃ បាន​បញ្ជាក់​ក្នុង​របាយ​ការ​ណ៏​ថា ជនសង្ស័យ​បាន​សារភាព​ទ​ទូល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​មនុស្ស​យ៉ាង​ឃោ​ឃៅ​នៅ​ស្រុក​គាស់​ក្រឡ​នោះ​ហើយ​។ ពេល​នេះ​យើង​បាន​នាំ​ខ្លួន​ជន​នេះ​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ