ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ឈប់​សម្រាក​ខេត្តកំពង់ឆ្នាំង​មាន​​​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កំសាន្ត​ជាង​​២​ម៉ឺន​នាក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​សង​ជំនួស​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល ទទួល​បាន​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​កុះករ​ហួស​ពី​ការ​ស្មាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល ដែល​មា​នទី​តាំងនៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​សង​ជំនួស​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល ទទួល​បាន​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​កុះករ​ហួស​ពី​ការ​ស្មាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល ដែល​មា​នទី​តាំងនៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ។

លោក ឯម ជា អនុប្រធាន​សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​នៅ​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១៧-១៨ និង​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នេះ មាន​សរុប​ចំនួន​៤៦៣៧​នាក់ ដោយ​ក្នុង​នោះ​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​រថយន្ត​ទេសចរណ៍​ធន់​ធំ​មាន​ចំនួន​៣៩​គ្រឿង រថយន្ត​ធន់​តូច​មាន​៣២៩​គ្រឿង និង​ម៉ូតូ​សរុប​មាន​ចំនួន​៧៥១​គ្រឿង ។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​ភាគច្រើន គឺ​មានការ​ប្រុង​ប្រយ័ត្ន​ពី​ការ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដោយ​មាន​ពាក់​ម៉ាស​ការពារ​គ្រប់​គ្នា​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នៅ​ពេល​ដែល​ពួក​គាត់​ទៅ​ដល់​ខ្យុ​ស​អង្គុយ​លេង និង​ចុះ​លេង​ទឹក គឺ​គាត់​មិន​បាន​ប្រើប្រាស់​ម៉ាស​នោះ​ទេ​។

ក្នុង​ឱកាស​ទទួលភ្ញៀវ​ទេស​មក​លេង​កំសាន្ត​នេះ​ដែរ សហគមន៍ ទឹកធ្លាក់​ស្រែ​អំពិល គឺ​បាន​រៀបចំ​កន្លែង​ចំណតរថយន្ត និង​ម៉ូតូ​បាន​យ៉ាង​ត្រឹមត្រូវ ហើយ​អ្វី​ដែល​សហគមន៍​ត្រូវ​តែ​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នោះ គឺ​សហគមន៍​បានឱ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កំសាន្ត​ត្រូវ​ឆ្លងកាត់​កន្លែង​បាញ់​លាង​សំអាត​ជាមួយ​អាកុល​ជា​មុន​សិន ។

ដោយ​បាន​ដាក់​កន្លែង​លាង​សំអាត​អាកុល​ជា​ច្រើន​កន្លែង​ដូច​ជា កន្លែង​ដាក់​ម៉ូតូ , ចំណតរថយន្ត​, នៅ​ផ្សារ​, នៅ​កន្លែង​លក់​សំបុត្រ​, និង​អ្វី​ដែល​សំខាន់​ទៀត​នោះ​នៅ​តាម​ខ្យុ​ស​អង្គុយ​នីមួយ​ៗ គឺ​មាន​បុគ្គលិក​ប្រចាំការ ចាំ​បាញ់​អាកុល​លាងដៃ​ជូន​ភ្ញៀវ​ជា​ប្រចាំ​តែ​ម្តង ដែល​ខ្យុ​ស​សរុប​មាន​ចំនួន​២៦​ខ្យុ​ស ចុះ​។

ចំពោះ​ការ​អនាម័យ​សំរាម​វិញ ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ច្រើន ឃើញ​បាន​យក​សំរាម​ទៅ​ដាក់​តាម​ធុង​សម្រាប់​យ៉ាង​ត្រឹមត្រូវ ។ ប៉ុន្តែ​នៅ​មាន​តិចតួច​មាន​ប្រមាណ​១០%​ប៉ុណ្ណោះ ដែល​យក​សំរាម​ចោល​តាម​ព្រៃ ឬ​តាម​ក្រោម​ខ្យុ​ស​អង្គុយ​លេង​ជាដើម ។

ដោយឡែក​សម្រាប់​ម្ហូបអាហារ​វិញ មិន​មានការ​ឡើងថ្លៃ​ទេ ,​មាន់​ដុត​តូច​ធំ​ថ្លៃ​ចាប់ពី​បួន​ម៉ឺន​រៀល​ចុះ​ក្រោម​, ស្រា​បៀរ​ថ្លៃ​ចាប់ពី ៥ ម៉ឺន​៥​ពាន់​រៀល ចុះ​ក្រោម​សម្រាប់​ស្រា​បៀរ​ទឹកស ដែល​តម្លៃ​នេះ​ស្ទើរ​ស្មើនឹង​តម្លៃ​ទីផ្សារ ,​ចំណែក​ខ្យុះ​អង្គុយ​មួយ​កន្លែង​២​ម៉ឺន​រៀល រថយន្ត​មួយ​គ្រឿង​៥​ពាន់​រៀល និង​ម៉ូតូ​១​គ្រឿង​ថ្លៃ​២​ពាន់​រៀល ។

យោង​តាម​របាយ​ការ​របស់​លោក សេង សាលី ប្រធាន​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ ក្នុង​ខេត្តកំពង់ឆ្នាំង មាន​ភ្ញៀវ​ទេ​ចរណ៍​មក​លេង​កំសាន្ត​សរុប​២៣ ៣២៨​នាក់ មាន​អត្រា​កើនឡើង​៣២,២៩% ក្នុង​នោះ​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ដែល​ភ្ញៀវ​ចូល​ចិត្ត​ទៅ​ជាងគេ គឺរ​ម្មណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ស្រែ​អំពិល , រ​ម្មណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល ,​រ​ម្មណី​យ​ដ្ឋា​ន​ទឹកធ្លាក់​អន្លុង​ស្វាយ ,​ធារាសាស្ត្រ​អា​ចាង ,​ទំនប់​២០​ឧសភា​,​ទំនប់​ទឹក​គង្គា​, និង​ភ្នំ​ព្រះ​ធាតុ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ