ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ត្រជាក់ត្រជុំ​តែ​ម្តង​ហើយ​នៅ​ខេត្តកំពត​ផ្នែក​ខ្លះ​នៃ​ស្រុក​ជុំ​គិរី

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នា​រសៀល​ថៃ្ង​ទី​១៥ ខែសីហា ឆ្នាំ​២០២០ នៅ​ខេត្តកំពត​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ជុំ​គិរី កំពុង​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ ដែល​មើលទៅ​ត្រជាក់ត្រជុំ​ល្អ​ណាស់ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​ដាំ​ស្រូវ ព្រោះស្រូវ…

ខេត្តកំពត ៖ នា​រសៀល​ថៃ្ង​ទី​១៥ ខែសីហា ឆ្នាំ​២០២០ នៅ​ខេត្តកំពត​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ជុំ​គិរី កំពុង​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ ដែល​មើលទៅ​ត្រជាក់ត្រជុំ​ល្អ​ណាស់ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​ដាំ​ស្រូវ ព្រោះស្រូវ និង​ដាំ​ដំណាំ​ផ្សេង​ទៀត ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយនាថ្ងៃទី១៥ ខែសីហានេះ ។

ខណៈ​ដែល​ភ្លៀង​នោះ​ដែរ សូម​បងប្អូន​ម​មានការ​ប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ ដូច​ជា​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក​ជាដើម ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​នា​ព្រឹក​ទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ​បាន​បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី ១២-១៨ ខែសីហា ឆ្នាំ ២០២០ ថា កម្ពុជា​បាន​នឹង​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប រួម​ជាមួយនឹង ខ្យល់មូសុង​និរតី​ខ្សោយ ។

ក្រសួង​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នៅ​បន្ត​កើត​មាន ជា​ពិសេស នៅ​តំបន់​វាលទំនាប​កណ្តាល​ផង​ដែរ ៕