ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Willian ត្រៀម​ក្លាយជា​សមាជិក​ថ្មី​របស់ Arsenal នៅ​ចុង​ស​ប្តា​ហ៍​នេះ

3 ឆ្នាំ មុន

អង់គ្លេស ៖ បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Sky Sports បានអោយ​ដឹង​ថា កីឡាករ Willian ត្រូវ​បាន​រំពឹង​ថា នឹង​ក្លាយជា​សមាជិក​ថ្មី​របស់​ក្រុម​កាំភ្លើង​ធំ…

អង់គ្លេស ៖ បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Sky Sports បានអោយ​ដឹង​ថា កីឡាករ Willian ត្រូវ​បាន​រំពឹង​ថា នឹង​ក្លាយជា​សមាជិក​ថ្មី​របស់​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​គេ​បាន​សម្រេច​ដើរ​ចេញពី​ក្រុម​តោ​ខៀវ Chelsea​។
ខ្សែបម្រើ​ស្លាប​អន្តរជាតិ​ប្រេ​ស៊ី​លវ័យ ៣២​ឆ្នាំ​រូប​នេះ បាន​ប្រកាស​ចាកចេញ​ពី Chelsea លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១០ ខែសីហា​កន្លង​ទៅ​។

បន្ទាប់​ពី​ចំណាយពេល ៧​ឆ្នាំ​ជាមួយ​ក្រុម​មួយ​នេះ​។ ការ​សម្រេច​ដើរ​ចេញពី Chelsea នៅ​ក្រោយ​ដំណើរការ​ចរចា​លើ​កុងត្រា​ថ្មី​ជាមួយ​ក្លិប មិន​ត្រូវ​គ្នា​។ ហើយ Arsenal នឹង​ទទួល​បាន​កីឡាករ​រូប​នេះ ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer)​។

Sky Sports បាន​បន្ត​ទៀត​ថា Arsenal នឹង​ចុះហត្ថលេខា​ជាមួយ​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូប​នេះ ដោយ​ផ្តល់​កិច្ចសន្យា​រយៈពេល ៣​ឆ្នាំ​នៅ​ទឹកដី Emirates ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta​។

សូម​រំលឹក​ជូន​ថា Willian បាន​ផ្លាស់​ពី​ក្លិប Anzhi Makhachkala នៅ​រុ​ស្ស៊ី​មក​ចូលរួម​ជាមួយ Chelsea កាលពី​ឆ្នាំ​២០១៣ ដោយ​បង្ហាញខ្លួន​ចំនួន ៣៣៩​ប្រកួត និង​ស៊ុត​បញ្ចូល​ទី ៦៣​គ្រាប់​នៅ​គ្រប់​កម្មវិធី​ទាំងអស់ និង​បាន​ជួយ Chelsea ឱ្យ​ឈ្នះ Premier League, FA Cup, EFL Cup និង Europa League ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ