ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ចំណុច​ណែ​នាំ​ពី​ចលនា​ទេស​ចរណ៍​ផ្ទៃ​ក្នុង​ស្រប​តាម​ការ​អនុវត្ត​វិធាន​សុវត្ថិ​ភាព​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ចលនា​ទេស​ចរណ៍​ផ្ទៃក្នុង ពិសេស​ធានា​បាន​នូវ​ការ​ធ្វើ​ដំណើរ​​កម្សាន្ត​​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​និង​ការ​ទទួលខុសត្រូវ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ជំនួស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចាប់ពី​ថ្ងៃ​ទី១៧​​ដល់ទី​២១ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ចលនា​ទេស​ចរណ៍​ផ្ទៃក្នុង ពិសេស​ធានា​បាន​នូវ​ការ​ធ្វើ​ដំណើរ​​កម្សាន្ត​​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​និង​ការ​ទទួលខុសត្រូវ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ជំនួស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចាប់ពី​ថ្ងៃ​ទី
១៧​​ដល់ទី​២១ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ ក្រសួងទេសចរណ៍ សូម​ណែនាំ​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ដូច​ខាងក្រោម ៖

១-​បន្ត​ជំរុញ​ការ​អនុវត្ត​សុវត្ថិភាព​ទេសចរណ៍​ទាំង​៦​ឲ្យ​បាន​ហ្មត់ចត់​និង​រួម​មាន វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវទឹក វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវគោក វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍ និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សហគមន៍​ទេស​ចរណ៍។

២-​បន្ត​ចូលរួម​យកចិត្តទុកដាក់​លើ​ការ​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ខាងលើ ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​និង​នៅ​តាម​គោលដៅ​ទេសចរណ៍​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត ។

៣-​ត្រូវ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទេស​ចរណ៍ ក្នុង​ការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ ពង្រឹង​គុណភាព​សេវាកម្ម​និង​ផលិតផល​ទេស​ចរណ៍ ដោយ​អនុលោម​តាម​វិធាន​សុវត្ថិភាព ទេស
ចរណ៍ និង​គោលការណ៍​ណែនាំ​ពី​ក្រសួង​សុខា​ភិ​បាល​ក្នុង​ដំណាក់កាល​ជំងឺ​កូ​វី​ដ​-១៩ ព្រម​ជា
មួយ​នឹង​ការ​លើកកម្ពស់​អនាម័យ​ម្ហូបអាហារ បរិស្ថាន និង​ការ​រក្សា​តម្លៃ​ផលិតផល និង​សេវា
កម្ម​ឲ្យ​បាន​សមរម្យ ។

៤-​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ យកចិត្តទុកដាក់ បន្ថែម​លើ​ការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ អនាម័យ និង​ទី​ចំណត​ជូន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ល្អ​ប្រសើរ ។

៥-​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ យកចិត្តទុកដាក់​លើ​ការ​ពិនិត្យ​និង​គ្រប់គ្រង​កន្លែង​ដែល​ងាយ​គ្រោះថ្នាក់​នៅ​តាម​កន្លែង​កម្សាន្ត​នានា និង​តាម​តំបន់ឆ្នេរ​សមុទ្រ និង​ត្រូវ​រៀបចំ​ក្រុមការងារ​សម្រាប់​សង្គ្រោះ​បន្ទាន់​នៅ​តាម​គោលដៅ​ទេសចរណ៍​នីមួយ​ៗ​ឲ្យ​បាន​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ