ហ្គេម Fortnite ប្តឹងក្រុមហ៊ុន Apple ទៅលើការរឹតបន្តឹងកម្មវិធី
អាមេរិក ៖ ក្រុមហ៊ុនផលិតវីដេអូហ្គេមដ៏ពេញនិយម “Fortnite” កាលពីថ្ងៃព្រហស្បតិ៍បានប្តឹង ក្រុមហ៊ុន Apple ពីរបៀបដែលខ្លួនគ្រប់គ្រងលើ App Store…
អាមេរិក ៖ ក្រុមហ៊ុនផលិតវីដេអូហ្គេមដ៏ពេញនិយម “Fortnite” កាលពីថ្ងៃព្រហស្បតិ៍បានប្តឹង ក្រុមហ៊ុន Apple ពីរបៀបដែលខ្លួនគ្រប់គ្រងលើ App Store…
អាមេរិក ៖ ក្រុមហ៊ុនផលិតវីដេអូហ្គេមដ៏ពេញនិយម “Fortnite” កាលពីថ្ងៃព្រហស្បតិ៍បានប្តឹង ក្រុមហ៊ុន Apple ពីរបៀបដែលខ្លួនគ្រប់គ្រងលើ App Store ដោយចោទប្រកាន់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ពីអំណាចផ្តាច់មុខ។
ក្រុមហ៊ុន Epic Game ដែលជាអ្នកផលិតហ្គេម Fortnite បានអំពាវនាវដល់ចៅក្រមសហព័ន្ធដើម្បីបញ្ជាឱ្យ Apple បញ្ឈប់ «ការប្រឆាំងនឹងការប្រកួតប្រជែង» របស់ខ្លួន និងធ្វើឱ្យច្បាប់របស់ក្រុមហ៊ុនយក្សនេះ មិនមានសុពលភាព ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីបង់លុយ ៣០% នៃប្រតិបត្តិការនានា ដើម្បីអាចដាក់កម្មវិធីនៅ App Store បាន។
បណ្តឹងនេះ ត្រូវបានប្តឹងនៅថ្ងៃតែមួយ ដែលក្រុមហ៊ុន Apple បានចាប់ផ្តើម Boot ហ្គេម Fortnite ពីទីផ្សារអនឡាញ បន្ទាប់ពី Epic Game បានបន្ថែមប្រព័ន្ធបង់ប្រាក់ដែលអនុញ្ញាតឱ្យអ្នកលេងធ្វើប្រតិបត្តិការឆ្លងកាត់ប្រព័ន្ធ App Store ដោយសន្សំប្រាក់ក្នុងដំណើរការ។
បណ្តឹងបានអះអាងថា ក្រុមហ៊ុន Apple បានក្លាយជា ក្រុមហ៊ុនដែល ប៉ុនប៉ងគ្រប់គ្រងទីផ្សារ និងរារាំងការប្រកួតប្រជែង និងការបង្កើតថ្មី។ ក្រុមហ៊ុននេះ គឺធំជាង មានអនុភាព ចាក់ឫសជ្រៅជាងមុន និងកាន់តែសាហាវជាងអ្នករកស៊ីផ្តាច់មុខពីមុនៗ»។
ទោះយ៉ាងណា បណ្តឹងរបស់ Epic Game បានចោទប្រកាន់ Apple ថា បានរារាំងការធ្វើពាណិជ្ជកម្មដោយមិនសមហេតុផល។ Epic Game បាននិយាយថា វាមិនមែនកំពុងស្វែងរកប្រាក់ ឬសំណង ដែលមានលក្ខណៈអំណោយផលដល់ខ្លួនឯងនោះទេ ប៉ុន្តែផ្ទុយទៅវិញស្នើសុំឱ្យតុលាការបញ្ជាឱ្យផ្លាស់ប្តូរគោលការណ៍របស់ Apple សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី (App Developer) ទាំងអស់។
គួរបញ្ជាក់ផងដែរថា ហ្គេម Fortnite ត្រូវបានគេលេងប្រហែល ៣៥០លាននាក់ នៅជុំវិញពិភពលោក ចាប់តាំងពីត្រូវបានចេញផ្សាយនៅឆ្នាំ២០១៧ ដែលជាហ្គេមមួយដែលអ្នកលេង ត្រូវតែរស់ដោយស្វែងរកអាវុធនិងធនធាន ខណៈពេលដែលកំចាត់ដៃគូប្រកួតប្រជែង៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ