ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលសុខភាពប៉ោយប៉ែត ពិត​ជា​ដោះ​ដូរមែន​ហើយ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ម​ណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១​ ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ​ជិត​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​កាលពី​ឆ្នាំ​២០១៨ ​កោះសន្តិភាព​ធ្លាប់​លើក​មក​​ដែលយោង​​តាម​ប្រភព​ពី​មន្ត្រី​សុខាភិបាល​ថា​ នឹង​​មានកា​ដោះ​ដូរ​នោះ…

ខេត្តបន្ទាយមានជ័យ ៖ ​ម​ណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១​ ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ​ជិត​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​កាលពី​ឆ្នាំ​២០១៨ ​កោះសន្តិភាព​ធ្លាប់​លើក​មក​​ដែលយោង​​តាម​ប្រភព​ពី​មន្ត្រី​សុខាភិបាល​ថា​ នឹង​​មានកា​ដោះ​ដូរ​នោះ ​ពេល​នេះ គឺ​បាន​ក្លាយជា​កា​រពិត​ហើយ​ នេះ​បើ​យោង​ឯកសា​ដែល​ទើប​ទទួល​បាន​។​

ករណី​ ដោះ​ដូរ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១​នេះ​ កន្លង​មក​ កោះសន្តិភាព​ធ្លាប់​លើក​មក​ស​រសេរ​តាម​ប្រភព​មន្ត្រី​សុខាភិបាល​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ទីតាំង​ចាស់​ និង​ត្រូវ​គេ​ដោះ​ដូរ​ទៅ​ទីតាំង​ថ្មី​ លើ​ទី​តាំ​ដី​ទំហំ​១​ហិ​កតា​ ហើយ​អគារ​មណ្ឌល​សុខភាព​ថ្មី​ និង​មានកំ​ពស់​៥​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ជណ្តើ​យន្ត​ ខណៈ​ទំហំ​តូច​ត្រឹម​៤០០០​ម៉ែត្រការ៉េ​ ដី​ទាប​ហើយ​ពេល​រដូវភ្លៀង​ទឹក​ជ្រាប​ចូល ​ឯ​ដំបូលក៏​យ៉ាប់​។

​ទីបំផុត​ អ្វី​ដែល​ប្រភព​មន្ត្រី​លើក​ឡើង​បាន​ក្លាយជា​កា​ពិត​ហើយ​នេះ​ យោង​តាម​ឯកសា​មួយ​ចំនួន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ក្រសួងមហាផ្ទៃ​ជម្រាប​ជូន​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ករណី​សំណើសុំ​គោលការណ៍​អនុញ្ញាត​ដោះ​ដូរ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១​យោង​ចំណា​ដ៍​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។​យោង​ឯកសា​នេះ​ទីតាំង​ថ្មី​មាន​ទំហំ​ដី​ទទឹង​៦០​ម៉ែត្រ​គុណ​និង​បណ្តោយ​៨០​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​និង​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ទីតាំង​ថ្មី​ពេល​នេះ​បាន​និង​កំពុង​សាងសង់​បាន​យ៉ាងតិច​៥០​ភាគរយ​ហើយ​។​

សាកសួរ​អ្នកស្រុក​​ក៏​​ដូច​ជា​កម្មករ​បំរើ​ការងារ​នៅ​ទីតាំង​អគារ​ការ​ដ្ឋា​សំណង់​មួយ​កន្លែង​ខាងកើត​ប៉ុស្តិ​រដ្ឋបាល​នគរបាល​សង្កាត់​ផ្សារ​កណ្តាល​ពួក​គាត់​ប្រាប់​ថា​ទីតាំង​កំពុង​សាងសង់​គឺជា​មណ្ឌល​សុខភាព​ដែល​គេ​ប្តូរ​ពី​ទីតាំង​ផ្សេង​។​

ជុំវិញ​ប្រភព​ព័​ត៍​មាន​ករណី​ដោះ​ដូរ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១ ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​កា​រអត្ថាធិប្បាយ​លម្អិត​ពី​លោក​វ​ជ្ជ​បណ្ឌិត​ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិ​បាល​ថា​ តើ​ជា​កា​ពិត​ឬ​យ៉ាងណា​នោះ​ទេ? ​ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​ចូល​ តែគ្មាន​អ្នក​ទទួល​។​

គួរ​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ សីហា​ ​ក្រោយ​បែកធ្លាយ​ឯកសា​នៃ​កា​ដោះ​ដូរ​ទី​តាំ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១​ មាន​អ្នក​យក​ព័​ត៌​មាន​ជា​ច្រើន​អង្គភាព​បាន​ទៅ​ផ្តិត​យក​រូបភាព​មណ្ឌល​សុខភាព​ចាស់​ ដើម្បី​ធ្វើ​ព័​ត៌​មាន​ព្រោងព្រៀត​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ