រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៥ នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគំរាមយកទូរស័ព្ធនិងធ្លាក់ប្លន់យកម៉ូតូ មួយគ្រឿងបានសម្រេចប្រមាណជាង៩ម៉ោងរួចគេចខ្លួនទៅស្រុក តែគេចមិនរួចពីសំណាញ់ច្បាប់។
ជនសង្ស័យរូបនោះ ១-ឈ្មោះ ខុម ផាន់នី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ,២-ឈ្មោះ ហ៊ន វីរៈ ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល ភ្នំពេញមានសារធាតុញៀន,៣-ឈ្មោះ ញិល ផារ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិកន្ទោក មានសារធាតុញៀន,៤-ឈ្មោះ ថុល វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និង៥-ឈ្មោះ សាំង បញ្ញា ហៅ ចូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់ នៅភូមិក្រាំងលាវ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះឈ្មោះ មឿន សុផាន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល(ម្តុំកប់អំបិល) ផ្លូវបេតុង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ក្នុងចំណោមបក្សពួកប្រមាណ ១០ នាក់ត្រូវបានកម្លាំងទទួលបានព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនគរបាលស្រុកអង្គស្នួលស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២៦នៅចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយដកហូតបានម៉ូតូរបស់ជនរងគ្រោះត្រឡប់មកវិញ។
តាមនគរបាលបានឲ្យដឹងទៀតថា វេលាម៉ោងប្រហែល ០២ និង៣០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមហាវិថីឈ្នះឈ្នៈក្នុង ភូមិត្រពាំងរាំងចាស់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណី លួចមានស្ថានទម្ងន់ទោស វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ២គ្រឿង និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិចបានសម្រេច។នៅក្នុងហេតុការណ៍នោះបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូបោកទៅលើផ្លូវ របួសដាច់រលាត់ដៃជើង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។
បន្ទាប់ពី កើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្មួញ ឲ្យសមត្ថកិច្ច ស្រាវជ្រាវ ។
ដោយអនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការបញ្ជារពីលោកឧត្តមសេនីយ៍ត្រីប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ នឹកក៏បានព្រហ្មទណ្ឌខណ្ឌសែនសុខបានការជាមួយជនរងគ្រោះស្រាវជ្រាវតាម ប្រព័ន្ធជីភីអេស(GPS)ដែល ភ្ជាប់លើម៉ូតូម៉ាកនិច ដែលត្រូវក្រុមជនសង្ស័យ ធាក់ប្លន់យកទៅហើយឈានទៅសហការជាមួយនគរបាលស្រុកអង្គស្នួលនិងដោយបានការអនុញាតិពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ឈានទៅឆែកឆេរលំនៅឋាននិងឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ព្រមទាំងដូររហូតបានម៉ូតូ ០៣គ្រឿង ក្នុងនោះ ម៉ាកនិច ពណ៌ខៀវ ស៊េរី២០២៥ ស្លាកលេខ ភ្នំពេញ 1LB-4211 ជារបស់ជនជនរងគ្រោះ,និងម៉ាកស្តុបពី ពណ៌ខ្មៅ ស៊េរី២០២៥ ស្លាកលេខ កណ្តាល 1AV-9409 និងម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ស្លាកលេខ ភ្នំពេញ 1IK-7778ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់បានសារភាពឱ្យដឹងថាពួកគេបានធ្វើសកម្មភាពគំរាមប្លន់យកទូរសព្ទចំនួន២គ្រឿងនិងម៉ូតូមួយគ្រឿងពិតប្រាកដមែនព្រមនឹងបានប្រើប្រាស់គ្រឿងញៀនផងដែរ ៕





ចែករំលែកព័តមាននេះ