ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​ឃាតក​ចាក់​សម្លា.ប់​សន្តិសុខ​CSC ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​ជន​ជា​ឃាតក​ចាក់​សម្លាប់​សន្តិសុខ​CSC​ដូច​គ្នា ខឹង​រឿង​ដៀល​ថា​ជក់​គ្រឿងញៀន​ដាក់​ពន្ធនាគារ​កំណត់ ៣០​ឆ្នាំ និង​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ដល់​ជន​រង​គ្រោះ​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​ជន​ជា​ឃាតក​ចាក់​សម្លាប់​សន្តិសុខ​CSC​ដូច​គ្នា ខឹង​រឿង​ដៀល​ថា​ជក់​គ្រឿងញៀន​ដាក់​ពន្ធនាគារ​កំណត់ ៣០​ឆ្នាំ និង​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ដល់​ជន​រង​គ្រោះ​ផង​ដែរ​។ សាលក្រម​នេះ​បើ សិន​ភាគី​ណាមួយ កើត​ទុក​មិន​សុខចិត្ត មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។ សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ឃាតកម្ម​មួយ​មក​បើក​សវនាការ​ជំ នុំ​ជម្រះក្តី ប៉ុន្តែ​នៅ​ពេល​សាកសួរ​ដេញដោល​ចប់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​លើក​ពេល ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​មក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ​។

ជន​ជា​ឃាតក​មានឈ្មោះ ឈី ប៊ុ​ន​ណៃ ហៅ​ស្កា​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​សន្ដិសុខ CSC (​ជា​ជន​ប្រើប្រាស់​គ្រឿង ញៀន​)​។ ចំណែក​ជន​រង​គ្រោះ ក្នុង​អំពើ​ឃាតកម្ម​នោះ​ឈ្មោះ ប៊ុ​ន សុខ​ចំរើន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ក្រុម​ទី​៦ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សន្ដិសុខ CSC ដូច​គ្នា (​ស្លាប់​)​។ នៅ​ក្នុង​រង្វង់​ក្រចកសេះ​ពោល​គឺ ចំពោះ​មុខ​អង្គ​សវនាការ​ជន​ជាប់​បាន​សារភាព​ទទួលស្គាល់​កំហុស ដែល​ខ្លួន​បាន ប្រព្រឹត្ត តែ​ក៏​បាន​សំណូមពរ​សុំ​ឲ្យ​តុលាការ​មេត្តា​បន្ធូ​បន្ថយទោស​ដោយ​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ ពាក់ព័ន្ធ​សរសៃប្រសាទ បណ្តាល​ឲ្យ​មានចិត្ត​ឆេវឆាវ​ខឹង​ជន​រង​គ្រោះ​ដៀល​ថា (​ជា​មនុស្ស​ជក់​គ្រឿងញៀន​) ទើប​បានជា​គេ​ប្រើ​កាំ​បិទ​ចាក់​រហូត​ដល់​ស្លាប់​។

អង្គហេតុ​សំណុំរឿង​នេះ ជន​ជា​ឃាតក​វ័យក្មេង​បាន​ចាក់​សម្លាប់ សន្តិសុខ​យាម​ធនាគារ​PPC ក្នុង​ថ្លុ​ង​ឈាម រួច​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ តាម​ចាប់ខ្លួន​បាន​មក​វិញ កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០​។ ពេល​ចាប់ខ្លួន ចម្លើយ​បឋម​ជនសង្ស័យ​បាន​សារភាព​ថា «​មូលហេតុ​ធ្វើ​ឲ្យ​គេ​លើក​កាំបិត​ចាក់​សម្លាប់​ជន​រង​គ្រោះ​បណ្តាល​មក​ពី គេ​ខឹង​ជន​រង​គ្រោះ​ជេរ​ដៀល​រាល់ថ្ងៃ​ថា ជា​មនុស្ស​ជក់​គ្រឿងញៀន​»​។

ករណី​ខាងលើ​នេះ​កម្លាំង​អធិការដ្ឋាន នគរបាល ខណ្ឌ​បឹង​កេងកង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហជា​មួយ​នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម នៅ​ភូមិ​ព្រៃ​ពន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដែល​ជនសង្ស័យ​ជា​ឃាតករ​ត់ទៅ​លាក់ខ្លួន​នៅ​ទីនោះ​។ តាម​ដំណើររឿង​ក្នុង​ការ​បំភ្លឺ​ពី​ឈ្មោះ ស៊ិ​ន ធា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ត្រូវជា​អ៊ុំ​ប្រុស​ជន​រង​គ្រោះ ដែល​ធ្វើការ​ជាមួយ​គ្នា​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​វេលា​ម៉ោង​៥ និង​៤០ នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ ជន​រង​គ្រោះ​(​ក្មួយ​ប្រុស​គាត់​) បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ចេញពីផ្ទះ​ទៅ​ធ្វើការ​ជាមួយ​គាត់ យាម​នៅ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង​។

ពេល​មក​ដល់​កន្លែងធ្វើការ​គាត់ និង​ជន​រង​គ្រោះ​បាន​រៀបចំ​បោសសម្អាត​នៅ​មុខ​ធនាគារ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​ធនាគារ​ដើម្បី​ងូតទឹក​រួច​ក៏​បាន​ចេញ​មក​វិញ​។ ក្រោយ​ពេល​ក្មួយ​ប្រុស ងូតទឹក​ហើយ​គាត់​បាន​ចូល​ទៅ​ងូត​ម្ដង បាន​ប្រហែល​មួយសន្ទុះ​គាត់​ក៏​បាន​ចេញ​មក​វិញ ស្រាប់តែ​ឃើញ​ក្មួយ​ប្រុស ដេក​ផ្កាប់មុខ និង​មាន​ឈាម​ហូរ​ជា​ច្រើន គាត់​ក៏​ចាប់​ទាញ​ជន​រង​គ្រោះ​ផ្ងារ​មើល ស្រាប់តែ​ឃើញ​មាន​ស្នាម​របួស​ចាក់ នឹង​កាំបិត​ដែល​ក្មួយ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​ទើប​ឃើញ​មាន​សមត្ថកិច្ច​ចម្រុះ ចុះ​ទៅ​ត្រួតពិនិត្យ និង​បា​នប​ញ្ចូ​ន​ជន​រង​គ្រោះ​(​សព​)​ទៅ​តម្កល់​វត្ត​ស្ទឹង​មាន​ជ័យ​។

ពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បាន​ពិនិត្យ​លើ​សាកសព​មាន​ឃើញ​ស្នាម​របួស​ត្រូវ​កាំបិត​ចាក់​ចំនួន​៥​កន្លែង ហើយ​សព​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ។ បន្ទាប់​មក​ទៀត​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​មើល​កាំ​មេ​រ៉ា​សុវត្ថិភាព​ឃើញ​ជនសង្ស័យ​ឈ្មោះ ឈី ប៊ុ​ន​ណៃ បាន​ជិះ​កង់​មួយ​គ្រឿង ពណ៌​ក្រហម មក​រក​ជន​រង​គ្រោះ​រួច​បាន​ធ្វើ​សកម្មភាព​ដក​កាំបិត​ចិតបន្លែ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ នឹង​ឈាន​ដល់​ការ​ឃាត់​បាន​ជនសង្ស័យ​នៅ​ភូមិ​ព្រៃ​ពន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ និង​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ