ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាច​នេះ វៀតណាម​មាន​អ្នក​ស្លា.ប់​៣​នាក់​ទៀត និង​អ្នក​ឆ្លង​កូ​វី​ដ ២៥​ករណី​បន្ថែម

3 ឆ្នាំ មុន

ហាណូយ ៖ ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម បាន​រាយការណ៍​ថា មានការ​ឆ្លង​វីរុស​កូ​វី​ដ ចំនួន​២៥​បន្ថែម​ទៀត និង​មាន​អ្នក​ស្លាប់​៣​នាក់​បន្ថែម នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប នៅ​ទូ​ទាំង​ប្រទេស​កើនឡើង​ដល់…

ហាណូយ ៖ ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម បាន​រាយការណ៍​ថា មានការ​ឆ្លង​វីរុស​កូ​វី​ដ ចំនួន​២៥​បន្ថែម​ទៀត និង​មាន​អ្នក​ស្លាប់​៣​នាក់​បន្ថែម នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប នៅ​ទូ​ទាំង​ប្រទេស​កើនឡើង​ដល់ ៩០៥​នាក់​និង​មាន​អ្នក​ស្លាប់​សរុប ២០​នាក់ ។

អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​វៀតណាម មាន​ច្រើន​ជាង​៤៣០​ករណី ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទីក្រុង​ដា​ណា​ង ដែល​ជា​កន្លែង​ផ្ទុះ​ឡើង​នូ​ល​រលក​ចម្លង​ថ្មី ចាប់ផ្តើម​កាលពី​ចុងខែ​កក្កដា ។

ក្រសួងសុខាភិបាល​វៀតណាម បាន​និយាយ​ថា ប្រជាជន​ចំនួន ១៣៣.៣៤០​នាក់ ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​ប្រទេស រួម​មាន ៥,៣៦១ នាក់​នៅ​មន្ទីរពេទ្យ ២៥.៥៤៣ នាក់ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​នៅ​សល់​ប៉ុន្មាន​នៅ​តាម​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ