ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ រង​ការ​គំរាម​កំហែង​ដោយ​ទឹកជំនន់

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ វេ​ប​សាយ​អា​មេរិ​កមួយ​រាយការណ៍​នា​ថ្ងៃ​ទី​១៣ សីហា ថា បណ្ដា​រូប​ភាព​ផ្កាយ​រណប​បង្ហាញ​ថា ទឹកជំនន់​នា​ពេល​ថ្មី​ៗ​នេះ​នៅ​កូរ៉េ​ខាងជើង អាច​បង្ក​ការ​ខូចខាត​ដល់​​បណ្ដាញ​​ស្ថានីយ​បូមទឹក ដែល​ភ្ជាប់​ទៅ​នឹង​ទីតាំង​នុយក្លេអ៊ែរ​សំខាន់​មួយ​របស់​ប្រទេស​នេះ ។…

ប្រទេស​កូរ៉េ​ខាងជើង ៖ វេ​ប​សាយ​អា​មេរិ​កមួយ​រាយការណ៍​នា​ថ្ងៃ​ទី​១៣ សីហា ថា បណ្ដា​រូប​ភាព​ផ្កាយ​រណប​បង្ហាញ​ថា ទឹកជំនន់​នា​ពេល​ថ្មី​ៗ​នេះ​នៅ​កូរ៉េ​ខាងជើង អាច​បង្ក​ការ​ខូចខាត​ដល់​​បណ្ដាញ​​ស្ថានីយ​បូមទឹក ដែល​ភ្ជាប់​ទៅ​នឹង​ទីតាំង​នុយក្លេអ៊ែរ​សំខាន់​មួយ​របស់​ប្រទេស​នេះ ។

វេ​ប​សាយ 38NORTH ជា​វេ​ប​សាយ​តាម​ដាន​បញ្ហា​កូរ៉េ​ខាងជើង​អះអាង​ថា បណ្ដា​រូបភាព​ផ្កាយ​រណប​បង្ហាញ​ពី​ការ​ខូចខាត​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់​ដល់​រេ​អាក់​ទ័​រ​នុយក្លេអ៊ែរ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នុយក្លេអ៊ែរ YONGBYON ប្រឈម​មុខ​នឹង​លក្ខខណ្ឌ​បរិយាកាស​ដែល​អាក្រក់​បំផុត ។

ឧបទ្វីប​កូរ៉េ​ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង និង​យូរ​បំផុត​មួយ​ដែល​នាំ​ឲ្យ​មាន​ទឹកជំនន់ និង​ការ​បាក់​ដី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់ និង​មាន​ការ​ខូ​ត​ខាត​ធ្ងន់ធ្ងរ​ទាំង​នៅ​កូរ៉េ​ខាងត្បូង​ទាំង​នៅ​កូរ៉េ​ខាងជើង ។ ទោះបី​យ៉ាងណា​វេ​ប​សាយ​នោះ​និយាយ​ថា ទីតាំង​នុយក្លេអ៊ែរ YONGBYON ហាក់​គេច​ផុត​ពី​ទឹកជំនន់ ហើយ​ទឹក​ហាក់ដូចជា​ចាប់​ស្រក​ចុះ​វិញ​ពី​ថ្ងៃ​ទី​១១ សីហា​មក ។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​របស់​38NORTH តែ​បាន​តាមដាន​ពិនិត្យ​មើល​រាល់​ការ​វិវត្តន៍​ទាក់ទិន​នឹង​កម្មវិធី​នុយ​ក្លេ​អ៊េ​រ​របស់
កូរ៉េ​ខាងជើង ៕ ដកស្រង់​ចេញពី​ប្រភព ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ