ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហេង ពិ​រូ រៀបរាប់​ត្រូវចិត្ត​អ្នកគាំទ្រ​មួយ​ទំហឹង​រឿង​ជីវិត​អ្នកមាន​អំណាច ​និង​សាមញ្ញ​ជន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារាចម្រៀង ហេង ពិ​ទូ ដែល​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​ស្ងប់ស្ងាត់​ជាមួយនឹង​ការងារ​សិល្បៈ ​ស្រាប់តែ​បង្ហោះ​សារ​ប៉ុន្មាន​ប្រយោគ​រៀបរាប់​អំពី​បែបផែន​ជីវិត​មនុស្សថា ​ត្រូវ​ចេះ​ស្រលាញ់​ជីវិត​សាមញ្ញ ព្រោះ​បើសិនជា​ជីវិត​មាន​អំណាច​ពិតជា​ក្តី​សុខ​មែន​នោះ មិនមែន​អ្នកមាន​…

រាជធានី​ភ្នំពេញ​ ៖ តារាចម្រៀង ហេង ពិ​ទូ ដែល​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​ស្ងប់ស្ងាត់​ជាមួយនឹង​ការងារ​សិល្បៈ ​ស្រាប់តែ​បង្ហោះ​សារ​ប៉ុន្មាន​ប្រយោគ​រៀបរាប់​អំពី​បែបផែន​ជីវិត​មនុស្សថា ​ត្រូវ​ចេះ​ស្រលាញ់​ជីវិត​សាមញ្ញ ព្រោះ​បើសិនជា​ជីវិត​មាន​អំណាច​ពិតជា​ក្តី​សុខ​មែន​នោះ មិនមែន​អ្នកមាន​ និង​អ្នកមាន​អំណាច​ខ្លះ​ត្រូវ​មាន​អ្នក​ការពារ​នោះ​ទេ ។

លោក ហេង ពិ​ទូ តារាចម្រៀង​ដែល​បាន​ខំប្រឹង​បញ្ចេញ​សមត្ថភាព​នៃ​ការ​និពន្ធ​បទ​ថ្មី​នេះ អស់​ជា​ច្រើន​ឆ្នាំ ​ទម្រាំ​មានការ​ទទួលស្គាល់​ស្នាដៃ​ក្នុង​វិ​ថី​សិល្បៈ បាន​បង្ហោះ​សារ​ដែល​ចាក់​ចោទ​ចំ​បេះដូង​អ្នកគាំទ្រ ដោយ​លោក​បាន​ធ្វើការ​ប្រៀបធៀប​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​ដែល​ហាក់​មិន​ចេះ​ស្កប់ស្កល់​នឹង​អ្វី​ដែល​ខ្លួន​មាន ។

លោក​បាន​សរសេរ​សារ​បង្កប់​ខ្លឹមសារ​អប់រំ​យ៉ាង​ដូច្នេះ​ថា ពេល​ខ្លះ អ្នក​មិន​ពេញចិត្ត​នឹង​បែបផែន​ជីវិត​របស់​អ្នក ខណៈ​ដែល​មនុស្ស​ជា​ច្រើន​ក្នុង​លោក​កំពុង​ស្រមៃ​ចង់បាន​ជីវិត​ដូច​ជា​អ្នក​… ។ ក្មេង​រត់​លេង​តាម​វាលស្រែ​ឃើញ​យន្តហោះ​នៅ​លើ មេឃ ក៏​ស្រមៃ​ចង់​ហោះហើរ ប៉ុន្តែ​អ្នកបើកបរ​យន្តហោះ ឃើញ​ផ្ទះ​កសិករ ក៏​ស្រមៃ​ចង់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​» ។

លោក​បាន​បន្ថែម​ទៀត​ថា «​ជីវិត​គឺ​បែប​នេះឯង​! សូម​រីករាយ​នឹង​បែបផែន​ជីវិត​របស់​អ្នក​! ប្រសិនបើ​ទ្រព្យសម្បត្តិ​ជា​កូនសោរ​ទៅ​រក​សុភមង្គល នោះអ​ញ្ចឹ​ង​ប្រហែល​អ្នកមាន​នាំ​គ្នា​រាំ​សប្បាយ​តាម​ដងផ្លូវ​ទៅ​ហើយ ​។ ប៉ុន្តែ តាម​ពិត​មាន​តែ​ក្មេង​ៗ​ក្រីក្រ​ទេ​ដែលនាំ​គ្នា​ធ្វើ​បែប​នោះ​» ។

លោក ហេង ពិ​ទូ ក៏​បាន​បន្ត​ថា «​ប្រសិនបើ​មាន​អំណាច​ពិតជា​មាន​សន្តិសុខ​មែន​នោះ ប្រហែលជា​មន្ត្រី​ធំ​ៗ​នាំ​គ្នា​ទៅ​ណា​មក​ណា​ដោយ​គ្មាន​អ្នក​ការពារ​ទៅ​ហើយ ​។ តាម​ពិត មាន​តែ​អ្នក​រស់នៅដោយ​សាមញ្ញ​ទេ ដែល​គេង​បាន​លក់​ស្រួល​នោះ ។ ប្រសិនបើ​សម្រស់ និង​កេរ្តិ៍ឈ្មោះ​សុទ្ធតែ​នាំ​មក​ទំនាក់ទំនង​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ តារា​ល្បីឈ្មោះ​ទាំងឡាយ ប្រហែលជា​មានជីវិត​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ប្រសើរ​ទៅហើយ ​។

សូមអ្នក​រស់នៅ​ដោយ​ភាព​សាមញ្ញ ធ្វើ​ដំណើរ​ទៅ​ណាមក​ណា​ដោយ​ភាព​ដាក់ខ្លួន ស្រឡាញ់​ដោយ​ក្តី​បរិសុទ្ធ នោះ​អ្វី​ៗ​ដែល​ល្អ​នឹង​កើត​មាន​ចំពោះ​លោក​អ្នក​មិន​ខាន !» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ