ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាវចនា​សុ​ី​ហ្គេ​ម​2023 កីឡា​រស់​ក្នុង​សន្តិភាព បង្កប់​អត្ថន័យ​សុ​ី​ជម្រៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​កីឡា​រស់​ក្នុង​សន្ដិភាព ឬ SPORTS LIVE IN PEACE» គឺជា បាវចនា…

រាជធានី​ភ្នំពេញ ៖ «​កីឡា​រស់​ក្នុង​សន្ដិភាព ឬ SPORTS LIVE IN PEACE» គឺជា បាវចនា ឬ​ពាក្យស្លោក ដែល​កម្ពុជា​បាន​កំណត់​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ។ បាវចនា​នេះ​ត្រូវ​បាន​សម្រេច​ចុង​ក្រោយ​ដោយ​ផ្ទាល់​ពី​សម្ដេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយ​ការ​កំណត់​បាវចនា​ខាងលើ លោកបណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ ជាតិ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ (CAMSOC)​បាន​បញ្ជាក់​នូវ​អត្ថន័យ​ដ៏​ស៊ី​ជម្រៅ​ក្នុង​គុណប្រយោជន៍​នៃ​សន្ដិភាព មាន​សន្ដិភាព​ទើប​កីឡា​មានជីវិត កីឡា​មាន​សកម្មភាព​និង​កីឡា​មានការ​អភិវឌ្ឍ​។

អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC បាន​សង្កត់ធ្ងន់​ថា​«​ស៊ីហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ កើត​មានបាន ដោយសារ​កម្ពុជា​មាន​សន្ដិភាព ជា​កត្ដា​សន្យា​នុ​ម័ត បើ​គ្មាន​សន្ដិភាព គឺ​គ្មាន​អ្វី​ៗ
ទាំងអស់ បើ​គ្មាន​សន្ដិភាព​គ្មាន​សិទ្ធិ​ធ្វើ​សកម្ម​ភាព​កីឡា គ្មាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​កីឡា បើ​គ្មាន​សន្ដិភាព គ្មាន​ការ​អភិវឌ្ឍ គ្មាន​ស៊ីហ្គេ​មនៅ​កម្ពុជា​ឡើយ​»​។

លោក​បណ្ឌិត ថោ​ង ខុន ថ្លែង​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​រាប់​ថយក្រោយ​១០០០​ថ្ងៃ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ កាលពី​ថ្ងៃ​ទី​៧ ខែសីហា កន្លង​ទៅ តែបើ​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែសីហា នេះ កម្ពុជា​សល់​ពេល​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​តែ​៩៩៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ ដូច្នេះ​លោក​បណ្ឌិត ថោ​ង ខុន បាន​អំពាវ​នាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ពួតដៃគ្នា​ផ្សព្វផ្សាយ អភិវឌ្ឍន៍ និង​ត្រៀមខ្លួន​រួចរាល់ ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ