ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ បាន​ជួយ​ដល់​ដំរី​នៅ​ស្រី​លង្កា ឱ្យ​រស់នៅ​បាន​យូរ

3 ឆ្នាំ មុន

ស្រី​លង្កា ៖ អ្នក​អភិរក្ស​បាន​និយាយ​ថា ការ​ចាក់សោរ​ប្រទេស​ដោយសារ​តែ​កូ​វី​ដ​១៩ នៅ​ស្រី​លង្កា បាន​ជួយ​កាត់​បន្ថយ​ការ​ងាប់​របស់​ដំរី ដោយសារ​តែ​មនុស្ស និង​ការ​បាត់បង់​ជីវិត​របស់​មនុស្ស ដោយសារ​តែ​ដំរី​វិញ​។ យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល…

ស្រី​លង្កា ៖ អ្នក​អភិរក្ស​បាន​និយាយ​ថា ការ​ចាក់សោរ​ប្រទេស​ដោយសារ​តែ​កូ​វី​ដ​១៩ នៅ​ស្រី​លង្កា បាន​ជួយ​កាត់​បន្ថយ​ការ​ងាប់​របស់​ដំរី ដោយសារ​តែ​មនុស្ស និង​ការ​បាត់បង់​ជីវិត​របស់​មនុស្ស ដោយសារ​តែ​ដំរី​វិញ​។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល ដំរី​ចំនួន​៤០៥​ក្បាល ត្រូវ​បាន​សម្លាប់​ដោយ​មនុស្ស​ក្នុង​ប្រទេស​កាលពី​ឆ្នាំ​មុន គឺ​កើនឡើង​ពី​ប្រមាណ ៣៦០ ក្នុង​ឆ្នាំ ២០១៨​។ ចំនួន​សត្វ​ដំរី​ទាំងអស់​ត្រូវ​បាន​សម្លាប់​ចំនួន ១២១​ក្បាល ដែល​កើនឡើង​ពី ៩៦ ឆ្នាំ​មុន​។

ថ្លែង​នៅ​ចំពោះ​មុខ​ទិវា​ដំរី​ពិភពលោក​នៅ​ថ្ងៃ​ពុធ​នេះ លោក Jayantha Jayewardene អ្នកជំនាញ​អន្តរជាតិ​ឈានមុខ​គេ​ស្តី​ពី​ដំរី បាន​និយាយ​ថា​៖ «​យើង​អាច​និយាយ​បាន​ថា ជម្លោះ​រវាង​ដំរី និង​មនុស្ស បាន​ធូរស្បើយ​ក្នុងអំឡុងពេល​បំរាម​គោចរ​។ ប៉ុន្តែ​នេះ គឺជា​ស្ថានភាព​បណ្តោះអាសន្ន​។ កសិករ​នឹង​ចាប់ផ្តើម​ការពារ​ដំណាំ​របស់​ពួក​គេ ហើយ​ការ​សម្លាប់​នឹង​ចាប់ផ្តើម​ឡើង​វិញ​»​។

ចំនួន​សត្វ​ដំរី របស់​ប្រទេស​ស្រី​លង្កា បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៧,០០០​ក្បាល នេះ​បើ​យោង​តាម​ការ​ធ្វើ​ជំរឿន​ចុង​ក្រោយ គឺ​ធ្លាក់​ចុះ​ពី​ចំនួន ១២,០០០​ក្បាល នៅ​ដើម​ទស​វត្ស​ឆ្នាំ ១៩០០​។

លោក Sumith Pilapitiya អ្នក​អភិរក្ស និង​ជា​អគ្គនាយករង​នៃ​នាយកដ្ឋាន​សត្វព្រៃ​របស់​រដ្ឋា​ភិបាល បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​ងាប់​របស់​សត្វ​ដំរី​បាន​ថយ​ចុះ ៤០% ក្នុងអំឡុងពេល​នៃ​ការ​ចាក់សោ​ប្រទេស​ដោយសារ​តែ​កូ​វី​ដ​១៩ ដែល​បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែមីនា និង​បញ្ចប់​ជា​ផ្លូវការ​នៅ​ខែមិថុនា​។ លោក​បាន​និយាយ​ថា ជា​មធ្យម​សត្វ​ដំរី ២៤០​ក្បាល​ត្រូវ​បាន​សម្លាប់ ជា​រៀង​រាល់​ឆ្នាំ ចន្លោះ​ឆ្នាំ ២០១០ និង ២០១៧ ហើយ​អត្រា​នេះ បាន​កើនឡើង​ចាប់តាំងពី​ពេល​នោះ​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ