ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​មួយ​បង្ហាញ​ថា អុីន​ធើ​រ​ណេ​ត​អាច​ធ្វើ​ឱ្យ​ក្មេង​ឈាន​ទៅ​រក​ហិ.ង្សា

3 ឆ្នាំ មុន

ថៃ ៖ ការ​សិក្សា​នេះ ធ្វើ​ឡើង​ដោយ​មូលនិធិ​លើកកម្ពស់​សុខភាព​ថៃ (ThaiHealth) បាន​បង្ហាញ​ថា កុមារ​ជនជាតិ​ថៃ​ចំណាយពេល​ជាង​៣៥​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​លើ​ទូរស័ព្ទ និង​កុំព្យូទ័រ​របស់​ពួក​គេ​។ លោកស្រី Nattaya…

ថៃ ៖ ការ​សិក្សា​នេះ ធ្វើ​ឡើង​ដោយ​មូលនិធិ​លើកកម្ពស់​សុខភាព​ថៃ (ThaiHealth) បាន​បង្ហាញ​ថា កុមារ​ជនជាតិ​ថៃ​ចំណាយពេល​ជាង​៣៥​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​លើ​ទូរស័ព្ទ និង​កុំព្យូទ័រ​របស់​ពួក​គេ​។

លោកស្រី Nattaya Boonpakdee នាយក​ផ្នែក​សុខភាព​កុមារ​យុវជន និង​លើកកម្ពស់​គ្រួសារ​ថៃ និយាយ​ថា ការ​ញៀន​ទូរស័ព្ទ​ចល័ត​លើ​កុមារ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា «​កំណើត​ឌី​ជី​ថ​ល​» គឺជា​បញ្ហា​ដែល​កើត​មាន​ជា​ទូទៅ​សម្រាប់​ឪពុក​ម្តាយ​ជា​ច្រើន​។ លោកស្រី​បាន​និយាយ​ថា កុមារ​ធំ​ឡើង​ដោយ​មាន​កុំព្យូទ័រ និង​ទូរស័ព្ទ​ទំនើប ចូល​ក្នុង​ពិភពលោក​ដែល​ជម្រុញ​ដោយ​អ៊ី​ន​ធើ​រ​ណេ​ត​។ ពួក​គេ​ប្រើ​ឧបករណ៍​ទាំង​សម្រាប់​ការ​កម្សាន្ត និង​ការ​សិក្សា និង​ជា​ឧបករណ៍​ទំនាក់ទំនង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

ការ​ស្ទង់​មតិ​លើ​យុវជន​ចំនួន ១៥,០០០​នាក់​នៅ​ទូ​ទាំង​ប្រទេស ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ៦១% នៃ​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី ៦-១៨​ឆ្នាំ មាន​ហានិភ័យ​ក្នុង​ការ​ញៀន​នឹង​ហ្គេ​ម​អន​ឡាញ ពីព្រោះ​ពួក​គេ​លេង​ហ្គេ​ម​ច្រើន​ជា ៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ នេះ​អាច​នាំ​ឱ្យ​ពួក​គេ​លេង​ហ្គេ​ម​តាម​អន​ឡាញ និង​បង្ក​ទៅ​ជា​អាកប្បកិរិយា​មិនល្អ​។

លោកស្រី Nattaya មាន​ប្រសាសន៍​ថា ដំណោះស្រាយ​នឹង​ត្រូវ​ពង្រឹង​ចំណង​គ្រួសារ ដែល​សមាជិក​ចំណាយ​ពេលវេលា​ប្រកបដោយ​គុណភាព​ជាមួយ​គ្នា​។

លោក​វេជ្ជបណ្ឌិត Sirichai Hongsanguansri អ្នកឯកទេស​ផ្នែក​ចិត្តសាស្ត្រ​កុមារ និង​មនុស្ស​វ័យ​ជំទង់​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​មន្ទីរពេទ្យ Ramathibodi បាន​និយាយ​ថា ការ​ញៀន​ទូរស័ព្ទ​ចល័ត​ចំពោះ​ក្មេង​កំពុង​តែ​កើនឡើង​។ លោក​បាន​និយាយ​ថា ទូរស័ព្ទ​គួរតែ​ត្រូវ​រក្សា​ទុក​ឱ្យ​ឆ្ងាយ​ពី​កុមារ​អាយុ​តិច​ជាង​២​ឆ្នាំ ដែល​ត្រូវការ​ទាក់ទង​ផ្ទាល់​ជាមួយ​ឪពុក​ម្តាយ ដើម្បី​បង្កើត​ចំណង​ធម្មជាតិ​។ កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ២-៦​ឆ្នាំ គួរតែ​ចំណាយពេល​មិន​លើស​ពី​២​ម៉ោង​លើ​ទូរស័ព្ទ​។ ពួក​គេ​គួរតែ​ប្រើ​ទូរស័ព្ទ​ក្រោម​ការ​គ្រប់គ្រង​របស់​ឪពុក​ម្តាយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ