ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barca រក​ឃើញ​កីឡាករ​ម្នាក់មាន​កូ​វី​ដ​១៩ មុន​ប៉ះ​ Bayern Munich

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប Barcelona បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ធ្វើ​តេស​វិជ្ជមាន Covid-19 ចំនួន​មួយ​ករណី​លើ​កីឡាករ​របស់​ខ្លួន មុន​ពេល​ប៉ះ​ក្រុម Bayern Munich…

អេ​ស្ប៉ា​ញ ៖ ក្លិប Barcelona បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ធ្វើ​តេស​វិជ្ជមាន Covid-19 ចំនួន​មួយ​ករណី​លើ​កីឡាករ​របស់​ខ្លួន មុន​ពេល​ប៉ះ​ក្រុម Bayern Munich ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League នៅ​ថ្ងៃ​សុក្រ​នេះ​។

ក្លិប​បាន​បង្ហើប​ឱ្យ​ដឹង​ថា សមាជិក​ចំនួន​៩​នាក់​ដែល​ត្រូវ Barcelona ឱ្យទៅ​កាន់​ក្លិប​ផ្សេង​ខ្ចី​ជើង បាន​ទទួល​ការ​ធ្វើតេស្ត​កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ត្រឡប់​មក​វិញ ដើម្បី​ត្រៀម​សម្រាប់​រដូវ​កាល​ក្រោយ​។ ហើយ​ជាលទ្ធផល​​មក​វិញ គឺ​វិជ្ជមាន​មួយ​ករណី​លើ​យុវជន Jean-Clair Todibo ដែល​លេង​ក្នុង​តំណែង​ជា​ខ្សែការពារ​កណ្តាល​។

ទោះបី​យ៉ាងណា ខ្សែការពារ​បារាំង​វ័យ​២០​ឆ្នាំ​រូប​នេះ មិន​មានឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ចុង​ក្រោយ​របស់​លោក Quique Setien និង​មិន​បាន​មាន​ទំនាក់ទំនង​ជាមួយ​កីឡាករ​ណា​ម្នាក់ក្នុង​ក្រុម​ឈុត​ធំ ដែល​នឹង​ត្រូវ​ប្រកួតជាមួយ​ក្រុម Bayern នៅទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់នោះទេ​។

រំលឹក​ជូន​ថា Jean-Clair Todibo ត្រូវ​បាន​ក្លិប Schalke 04 នៅ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga ខ្ចីជើងកាលពី​ខែមករា ឆ្នាំ​២០២០​កន្លង​ទៅ​។ ហើយនៅ​ទីនោះ​គេ​បង្ហាញខ្លួន​បាន ១០​ប្រកួត និង​ធ្លាប់​ទទួល​ការ​បោះ​ឆ្នោត​ពី​អ្នកគាំទ្រ ក្លាយជា​កីឡាករ​ល្អ​ប្រចាំខែ​ផង​ដែរ​៕ (ដកស្រង់​ចេញពី Marca)