ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! Mbappe នឹង​មាន​វត្តមាន​​ជួយ PSG ពេល​ប៉ះ​ក្រុម Atalanta នៅ UCL

3 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ គ្រូបង្វឹក​របស់​ក្រុម PSG លោក Thomas Tuchel បាន​និយាយ​នៅ​មុន​ការ​ប្រកួត​រាត្រី​នេះ ថា​ខ្សែប្រយុទ្ធ Kylian…

ព័រ​ទុ​យ​ហ្គា​ល់ ៖ គ្រូបង្វឹក​របស់​ក្រុម PSG លោក Thomas Tuchel បាន​និយាយ​នៅ​មុន​ការ​ប្រកួត​រាត្រី​នេះ ថា​ខ្សែប្រយុទ្ធ Kylian Mbappe បាន​ត្រៀម​បង្ហាញខ្លួន​ជួយ​ក្រុម សម្រាប់​ការ​ប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ក្នុង​ក្រប​ខណ្ឌ Champions League ទល់​នឹង​ក្រុម Atalanta ក្នុង​ទីក្រុង Lisbon នា​រាត្រី​ថ្ងៃ​ពុធ​នេះ​។

សូម​រំលឹក​ថា ខ្សែប្រយុទ្ធ​បារាំង​វ័យ ២១​ឆ្នាំ​រូប​នេះ បាន​រង​របួស​កជើង​ខាងស្តាំ​ធ្ងន់ធ្ងរ អំឡុង​ពេល​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ French Cup វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម Saint-Etienne កាលពី​ថ្ងៃ​ទី​២៤ កន្លង​ទៅ​។ ហើយ​ដើម​ឡើយ​បើ​តាម​ការ​បញ្ជាក់​ពី PSG បានឱ្យ​ដឹង​ថា Mbappe អាច​នឹង​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ទីលាន​ប្រកួត​រយៈពេល​៣​ស​ប្តា​ហ៍ ឬ​ច្រើន​ជាង​នេះ​។

លោក Tuchel បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​ប្រសិនបើ​ការ​ហ្វឹកហាត់​គេ​ធ្វើ​បាន​ល្អ នៅ​ល្ងាច​ថ្ងៃ​អង្គារ ហើយ​គ្មាន​បញ្ហា​អ្វី គេ​នឹង​ចូលរួម​ជាមួយ​ក្រុម​នៅ​ថ្ងៃ​ពុធ​នេះ​។ យើង​ពិតជា​រីករាយ​ណាស់ ដែល​មាន​លទ្ធភាព​បញ្ចប់​ការ​ប្រកួត​ជាមួយ Kylian នៅ​លើ​ទីលាន ពីព្រោះ​គេ​គឺជា​ដៃគូ​មិន​អាច​ខ្វះ​បានជា​មួយ Neymar»​។

ទោះ​យ៉ាងណា​គ្រូបង្វឹក​បុរស​អា​ល្លឺ​ម៉​ង់​វ័យ ៤៦​ឆ្នាំ​រូប​នេះ ក៏​បាន​លើក​ឡើង​ថា Mbappe នឹង​ត្រូវ​ដាក់​អោយ​ជា​កីឡាករ​បម្រុង សម្រាប់​ការ​ប្រកួត​តទល់​ជាមួយ​ក្រុម​មក​ពី​ប្រទេស​អ៊ី​តា​លី​ខាងលើ​៕ (​ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ