ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បង្រៀន​ម្នាក់​ជួបគ្រោះអកុសល​ធ្លាក់ទាំងម៉ូតូនិង​មនុស្ស​ពីលើស្ពាន​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ការ​អះអាង​ពី​លោក​វរសេនីយឯក ហុង ប៊ូ ហេង អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ប្រាប់​​ឱ្យ​ដឹង​​នា​​រសៀល​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០​២០​ នេះ​ថា…

ខេត្តសៀមរាប ៖ តាម​ការ​អះអាង​ពី​លោក​វរសេនីយឯក ហុង ប៊ូ ហេង អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ប្រាប់​​ឱ្យ​ដឹង​​នា​​រសៀល​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០​២០​ នេះ​ថា ​​ប្រជា​ពលរដ្ឋ​រាយការណ៍មកថា ​មានករណី​បុរសម្នាក់​សង្ស័យ​បើកបរម៉ូតូក្នុងល្បឿនលឿនក៏រ៉េចង្កូតធ្លាក់ទាំង​ម៉ូតូ និង​មនុស្ស​ពីលើស្ពានចូលទៅក្នុងទឹក ​បណ្តាល​ឱ្យ​ឈ្លក់ទឹក​បាត់បង់ជីវិត ​បង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​៦ព្រឹក​​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពាន​ខាងកើត​កា​ហ្គា​ស​សាំង លី គឹ​ម​សេង លើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម​តាម​ភូមិ ចំងាយ​ប្រហែល​១០០​ម៉ែត្រ ពី​ភូមិក​ញ្ចា​ន់​រុន ឃុំ​ប្រាសាទ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ​។

លោកអធិការ​នគរបាលស្រុក​​បាន​បន្ត​ថា ជន​រង​គ្រោះ​​ដែល​បាត់បង់ជីវិត​ឈ្មោះ ឡុ​ក ក្រួច ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​គោក​ភ្នំ ឃុំ​វ៉ា​រិ​ន ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ​។ ជន​រង​គ្រោះ​​បាន​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​​ហុង​ដា ធុន​C125 ស៊េរី​​ឆ្នាំ​២០១៥ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប 1U-7357 បានរងការ​​ខូចខាតទាំងស្រុង​។​

លោកអធិការ​នគរបាលស្រុកបាន​បញ្ជាក់​ទៀត​ថា ​មូលហេតុ​បណ្តាល​មកពី​ជនរងគ្រោះ​បើកបរម៉ូតូ​​​ក្នុង​ល្បឿន​លឿន​ក៏​រ៉េ​ចង្កូត​​ធ្លាក់​ចេញពី​ក្បាលស្ពាន​ ហើយទៅ​​បុក​នឹង​ត្រចៀក​ស្ពាន​ម្ខាង​ទៀត ទើប​បណ្តាល​ឱ្យ​​ធ្លាក់​ចុះទឹកលង់បាត់បង់ជីវិត​។​

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ជំនាញ​​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើ​កោសល្យវិច័យ​លើ​សព​ជន​រង​គ្រោះ ​រកពុំឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់ឡើយ​ ទើប​កម្លាំង​ជំនាញ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ ពិតជា​​បាត់បង់ជីវិត​ដោយ​សារ​ឈ្លក់ទឹក​​។

បច្ចុប្បន្ន សពជន​រង​គ្រោះ និង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​រួចរាល់​ហើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ