ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិ​ក​ស៊ិ​ក​នឹង​ចាប់ផ្តើម​ធ្វើតេស្ត​វ៉ាក់សាំង ដំណាក់កាល​ទី​៣​ហើយ

3 ឆ្នាំ មុន

ម៉ិ​ក​ស៊ិ​ក ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ិ​ក​ស៊ិ​ក លោក Marcelo Ebrard បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ថា ប្រទេស​ម៉ិ​ក​ស៊ិ​ក មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន​២ និង​ក្រុមហ៊ុន​អា​មេ​រិ​កមួយ…

ម៉ិ​ក​ស៊ិ​ក ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ិ​ក​ស៊ិ​ក លោក Marcelo Ebrard បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ថា ប្រទេស​ម៉ិ​ក​ស៊ិ​ក មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន​២ និង​ក្រុមហ៊ុន​អា​មេ​រិ​កមួយ សម្រាប់​ការ​សាកល្បង​វ៉ាក់សាំង​កូ​វី​ដ​១៩​។

ប្រទេស​ម៉ិ​ក​ស៊ិ​ក នឹង​ចូលរួម​ក្នុង​ការ​សាកល្បង​វ៉ាក់សាំង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន Janssen Pharmaceuticals (​គ្រប់គ្រង​ដោយ Johnson & Johnson) និង​ក្រុមហ៊ុន​ចិន Cansino Biologics Inc និង Walvax Biotechnology Co Ltd ដែល​នាំ​ឱ្យ​ចំនួន​នៃ​ការ​សាកល្បង​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ឈាន​ដល់​ចំនួន​បួន​។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​៖ «​យើង​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចំនួន​បី​ផ្សេង​គ្នា គឺ​មួយ​មក​ពី​សហរដ្ឋអាមេរិក និង​ពីរ​មក​ពី​ប្រទេស​ចិន​។ វា​ត្រូវ​បាន​គេ​ហៅ​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​។ គោលបំណង គឺ​ពិធីសារ​សម្រាប់​ដំណាក់កាល​ទី​៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​នេះ​។ បន្ទាប់​ពី​ការ​ប្រកាស​នេះ​ម៉ិ​ក​ស៊ិ​ក​នឹង​ចូលរួម​ពិធីសារ​ចំនួន​៤ ពី​ខែកញ្ញា​ដល់​ខែមករា​»​។

នៅ​ខែកក្កដា ប្រទេស​ម៉ិ​ក​ស៊ិ​ក ចូលរួម​ក្នុង​ការ​សាកល្បង​វ៉ាក់សាំង​កូ​វី​ដ ដំណាក់កាល​ទី​៣ ពី​ក្រុមហ៊ុន​ឱសថ​បារាំង Sanofi-Pasteur ប្រចាំ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ