ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​២១ ដល់​២៣ ខែសីហា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា​នេះ ។

ក្នុងអំឡុងពេល​ទស្សនកិច្ច ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​នៅ​ក្នុង​ឱកាស​នោះ បញ្ហា​ទ្វេភាគី​និង​ពហុភាគី​មួយ​ចំនួន ដែល​ជា​ចំណាប់អារម្មណ៍​រួម និង​ត្រូវ​បាន​លើកយក​មក​ពិភាក្សា ។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួយ​ពង្រឹងពង្រីក​ថែម​ទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ រវាង​ប្រទេស​ទាំង​ពីរ​នៅ​លើ​គ្រប់​វិស័យ ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទេ្វ​ភាគី និង​ពហុភាគី ហើយ​ក៏​ជា​ការ​បង្ហាញ​នូវ​សាមគ្គីភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វី​ដ​-១៩ ក៏​ដូច​ជា កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ៕