ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយឃើញចៅត្រូវខ្សែភ្លើងឆក់ខំរត់ទៅជួយស្រាប់តែឆក់បន្តបន្ទាប់គ្នាដល់៤នាក់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​៣​នាក់​ទៀត រង​របួសធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត មូលហេតុ​ក្មេង​ស្រី​២​នាក់ បាន​យក​រ៉ូ​ឡូ​ខ្សែភ្លើង ដែល​មាន​ដាច់​លៀន​ចេញ​សរសៃ​ស្រាត​លេង​ទូរស័ព្ទ​បណ្ដើរ​សាក​ថ្ម​បណ្ដើរ បណ្ដាល​អោយ​ឆ្លង​ចរន្ត​ភ្លើង​អគ្គី​ស​នី​ឆក់​ជា​បន្តបន្ទាប់ ខណៈ​យាយ​ចូល​ជួយ​ចៅ​ក៏​ត្រូវ​ឆក់​បន្តបន្ទាប់​គ្នា…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​៣​នាក់​ទៀត រង​របួសធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត មូលហេតុ​ក្មេង​ស្រី​២​នាក់ បាន​យក​រ៉ូ​ឡូ​ខ្សែភ្លើង ដែល​មាន​ដាច់​លៀន​ចេញ​សរសៃ​ស្រាត​លេង​ទូរស័ព្ទ​បណ្ដើរ​សាក​ថ្ម​បណ្ដើរ បណ្ដាល​អោយ​ឆ្លង​ចរន្ត​ភ្លើង​អគ្គី​ស​នី​ឆក់​ជា​បន្តបន្ទាប់ ខណៈ​យាយ​ចូល​ជួយ​ចៅ​ក៏​ត្រូវ​ឆក់​បន្តបន្ទាប់​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​០៣​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​តែ​ម្ដង​។

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០​ស្ថិត​ក្នុងភូមិ​មេលោង សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​មានឈ្មោះ យស់ ទូច អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ រស់​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​ចំណាស់​ដែល​រង​របួស​ត្រូវជា​ម្ចាស់ផ្ទះ​មានឈ្មោះ ចាន់​សេរី អាយុ​៦៦ ឆ្នាំ​មុខរបរ​កសិករ ។ រីឯ​ក្មេង​ស្រី​មានឈ្មោះ អ៊ា​ម សុ​ម៉ា​ឡែ​ន អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស រង​របួសធ្ងន់ និង​ឈ្មោះ ទ្រី សុវណ្ណ​បុប្ផា ភេទ​ស្រី​អាយុ​៩​ឆ្នាំ មុខរបរ​សិស្ស រស់​ក្នុងភូមិ​កើតហេតុ​ខាងលើ​ដែរ​ដែល​បាន​របួសធ្ងន់ ។

បើ​តាម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្មេង​ស្រី​ទាំង​២​នាក់ បាន​លេង​ទូរស័ព្ទ ហើយ​ក៏​បាន​អូស​យក​រ៉ូ​ឡូ​ខ្សែភ្លើង​មក​សាក​ទូរស័ព្ទ​បណ្តើរ​លេង​ទូរស័ព្ទ​បណ្តើរ ដោយ​មិន​បានដឹង​ថា ខ្សែភ្លើង​មាន​ដាច់​លៀន​ចេញ​សរសៃរ​ស្រាត ហើយ​មិន​បាន​ចាប់អារម្មណ៍​យក​មក​ដាក់​សាក​ថ្ម​ជិត​ខ្លួន ខណៈ​កំពុង​លេង​ទូរស័ព្ទ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង បណ្ដាល​ឲ្យ​ឆក់ ឃើញ​បែប​នោះ​យាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ក៏​រត់​ចូល​ជួយ​ក៏​កាន់​ចំ​ខ្សែភ្លើង​ដាច់ បណ្ដាល​ឲ្យ​ឆក់​ជាប់ ខណៈនោះ​ស្ត្រី​ម្ចាស់ផ្ទះ​ក៏​រត់​ចូល​ទៅ​ជួយ​ទាញ​ចេញ បណ្តាល​ឲ្យ​ឆក់​ទាំងអស់​គ្នា​០៤​នាក់ បន្តបន្ទាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​ប្រញាប់​រត់​បិទ​បា​រ៉ែត​ភ្លើង និង​ជួយ​សង្គ្រោះ​លើក​ជន​រង​គ្រោះ​ដាក់​កប់​ភក់ ដើម្បី​សង្គ្រោះ បន្ទាប់​មក​ក៏​បាន​ដឹក​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​ប៉ុន្តែ​អកុសល​ដោយ​ស្ត្រី​ឈ្មោះ យស់ ទូច មាន​សភាព​ធ្ងន់​ក៏​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ទាន់​ពេល ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល និង​គ្រូពេទ្យ​មណ្ឌល​សុខភាព​ចេក​បាន​មក​ដល់ និង​ពិនិត្យ​កន្លែង​កើតហេតុ​ឃើញ​ថា សព​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន និង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​អា​ណា​ព្យាបាល​ទាំងអស់ សូមកុំ​លេង​ទូរស័ព្ទ​ពេល​កំពុង​បញ្ចូល​ថ្ម និង​កុំ​ប្រើ​ខ្សែភ្លើង​រ៉ូ​ឡូ​ខ្សែភ្លើង​ដែល​ចាស់​ៗ​ឬ​មាន​ដំណរ​ជៀសវាង​គ្រោះថ្នាក់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ