ក្រោយ​ផ្ទុះ​នៅ​ក្រុង​បេ​រូត​ នាយក​រដ្ឋមន្ត្រី​​​ប្រកាស​ពី​ការ​លាលែង​


ប្រទេស​លី​បង់ ៖ នាយក​រដ្ឋមន្ត្រី​លី​បង់​លោកហា​សាន់​ឌី​អាប ប្រកាស​នា​យប់​ថ្ងៃ​ទី​១០ សីហា ពី
ការ​សុំ​លាលែង​របស់​រដ្ឋាភិបាល​លោក ក្រោយ​ការ​ចាកចេញ​របស់​រដ្ឋមន្ត្រី​ច្រើន​រូប ក្រោម​ការ​គាប​សង្កត់​នៃ​បាតុកម្ម​ដែល​ពោរពេញ​ដោយកំហឹង ក្រោយ​ការ​ផ្ទុះ​ដ៏​ខ្លាំង​ពីរ​នៅ​កំពង់​ផែ​ក្រុង​បេ​រូត​បណ្ដាល​​ឲ្យ​មានការ​បំផ្លាញ​ដ៏​ធំធេង​មក ។

ពួក​អ្នក​តវ៉ា​បាន​ចោទប្រកាន់​វណ្ណៈ​ន​យោ​បាយ​ថា ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្ទុះ​ដ៏​ខ្លាំង​ទាំង​២​នោះ​នៅ​កំពង់​ផែ​ក្រុង​បេ​រូត និង​បរិហារ​ពី​អំពើ​ពុក​រលួយ​ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ដូច​ការ​​ររញ្ជួយ​ដី​នោះ ។ ដោយ​ចាត់​ទុក​ខ្លួន​លោក​ជា​អ្នក​ឯករាជ្យ​មួយ​រូប លោក​ហា​សាន់​ឌី​អាប ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី ជា​ការ​ឆ្លើយ​តបចំពោះ​ការ​បះបោរ​តវ៉ា ដែល​ជម្រុញ​ឲ្យ​នាយក​រដ្ឋមន្ត្រី​មុន លោក​សា​អា​ដ​ហារី​រី​សុំ​លាលែង​ចេញពី​តំណែង ។

ពេល​លោក​ចាប់ផ្ដើម​ថ្លែង​សុន្ទរកថា​មួយ ការ​ប៉ះទង្គិច​គ្នា​នានា​កើត​មាន​នា​កណ្ដាល​ក្រុង​នៅ​ច្រក
ចូល​សភា​ជា​បាតុកម្ម​៣​យប់​ជាប់​គ្នា ។ ពួក​បាតុករ​បាន​គប់​ដុំ​ថ្ម​និង​ផាវ​លើ​កងកម្លាំង​សន្តិសុខ ដែល​បាន​តបត​វិញ​ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ។

ជា​ប្រមុខ​រដ្ឋាភិបាល​ចាប់តាំងពី​ជិត​៧​ខែ​មក​ហើយ លោក​ហា​សាន់​ឌី​អាប បាន​ធ្វើការ​ប្រកាស ពី​ការ​លាលែង​របស់​រដ្ឋាភិបាល​លោក​ប្រាប់​ដល់​ប្រជាជាតិ ។ លោក​ថា​ពេល​នេះ​ខ្ញុំ​សូម​ប្រកាស​ពី
ការ​លាលែង​របស់​រដ្ឋាភិបាល​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ