ធនាគារ ហ្វីលីព ដាក់ដំណើរការម៉ាស្ទ័រកាតនិម្មិត ជាជម្រើសទូទាត់ឌីជីថលថ្មីនៅកម្ពុជា


រាជធានីភ្នំពេញ ៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជធំលំដាប់ទី ៣ នៅកម្ពុជា បាន ប្រកាសដាក់ដំណើរការនូវជម្រើសទូទាត់តាមឌីជីថលថ្មីមួយទៀត គឺ ម៉ាស្ទ័រកាតនិម្មិត សម្រាប់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ។ ពិធីប្រកាសអោយប្រើប្រាស់នេះ ធ្វើ ឡើងកាលពីល្ងាចថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ នៅការិយាល័យធនាគារ ហ្វីលីព សាខាផ្លូវព្រះមុនីវង្ស ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។

This image has an empty alt attribute; its file name is 4de32bec894e0c5621215ea6be5eb8e5.jpg

ថ្លែងនៅក្នុងពិធីប្រកាសអោយប្រើប្រាស់នេះ លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព បានមានប្រសាសន៍ថា ការដាក់អោយប្រើប្រាស់នូវកាតនិម្មិតឥណពន្ធម៉ាស្ទ័រកាតរបស់ ធនាគារ ហ្វីលីព នឹងអាចជំរុញ និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា បានមួយកម្រិតទៀតផងដែរ ។ ទំហំអាជីវកម្មដែលបានកំពុងធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកបាននិងកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយយើងមានបំណងចូលរួមចំណែកបន្ថែមទៀតក្នុងដំណើរលូតលាស់នេះ ។ លោកបន្តថា «យើងមើលឃើញថា ពាណិជ្ជកម្មអេឡិចត្រូនិក គឺជាគោលដៅថ្មីសម្រាប់ការធ្វើអាជីវកម្ម ហើយយើងចង់ក្លាយជាផ្នែកមួយនៃវិស័យនេះតាំងពីដំបូងមកម្ល៉េះ» ។

This image has an empty alt attribute; its file name is fbc7c84dfc52b594e61093da74afefd7.jpg

លោកស្រី Winnie Wong នាយិកាគ្រប់គ្រងក្រុមហ៊ុនម៉ាស័្ទរកាត ប្រចាំតំបន់ឥណ្ឌូចិន (វៀតណាម កម្ពុជា និងឡាវ ) បានថ្លែងតាមរយៈវីដេអូក្នុងពិធីប្រកាសនោះដែរថា ប្រជា ពលរដ្ឋ និងអាជីវកម្មនៅកម្ពុជា កំពុងតែមានទំនោរផ្ដោតខ្លាំងទៅរកផលិតផលឌីជីថល ថ្មីៗ ចុងក្រោយ ដូចជាកាតនិម្មិតឥណពន្ធ ម៉ាស្ទ័រកាតជាដើម ។ កាតនិម្មិតឥណពន្ធម៉ាស្ទ័រកាត របស់ធនាគារ ហ្វីលីព គឺជាការចាប់ផ្ដើមជំហានដំបូងរបស់ធនាគារទៅក្នុងវិស័យទូទាត់តាមកាតអេឡិចត្រូនិក ហើយក៏ជាកិច្ចការដំបូងក្នុងភាពជាដៃគូរបស់ម៉ាស្ទ័រកាត ជាមួយនឹងធនាគារហ្វីលីពផងដែរ ។ កាតនេះជាសក្ខីភាពបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរក្នុងការនាំមកជូនការទូទាត់បែបឌីជីថលដ៏ទាន់សម័យប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ។

This image has an empty alt attribute; its file name is b36635a1142f3eee6fde31eb3bd0f1ad.jpg

លោកស្រីបន្តថា ម៉ាស្ទ័រកាត មានសេចក្ដីរីករាយដែលបានចាប់ដៃគូជាមួយនឹងធនាគារ ហ្វីលីព ដែលជាធនាគារឹងមាំ និងបម្រើសេវាពេញលេញជូនអតិថិជន ហើយយើងត្រៀម លក្ខណៈក្នុងការសហការជាមួយនឹងធនាគារ ហ្វីលីព ក្នុងការដាក់អោយប្រើប្រាស់សេវា កាតទូទាត់ និងផលិតផលឌីជិថលផ្សេងទៀតនៅពេលខាងមុខ ។

This image has an empty alt attribute; its file name is 64fd182b85f2ed3e66d9a5a01e4e35e6.jpg

គួរបញ្ជាក់ផងដែរថា ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ក្រោម ឈ្មោះជាធនាគារ ហ្វ័ង ឌីប៊ីអេស ហើយនៅឆ្នាំ ២០១៤ ក្រុមហ៊ុន Phillip Capital បានទិញ យក និងបានប្តូរឈ្មោះជាធនាគារ ហ្វីលីព ។ នៅដើមឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការលើការរួមបញ្ចូល គ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ជាធនាគារពាណិជ្ជលំដាប់ទី ៣ ដែលមានសាខាចំនួន ៨៩ ទូទាំងប្រទេសកម្ពុជា ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ