ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ម្ចាស់​ជើងឯក UFC ប្រកាស​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ស្រី​ជា​ផ្លូវ​ការ​

3 ឆ្នាំ មុន

អន្តរជាតិ ៖ Conor McGregor អតីត​កំពូល​កីឡាករ​គុន​ចម្រុះ UFC បាន​ប្រកាស​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ស្រី​នាង Dee Devlin ដែល​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​ជា​យូរ​។…

អន្តរជាតិ ៖ Conor McGregor អតីត​កំពូល​កីឡាករ​គុន​ចម្រុះ UFC បាន​ប្រកាស​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ស្រី​នាង Dee Devlin ដែល​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​ជា​យូរ​។

អតីត​ម្ចាស់​ជើងឯក UFC ប្រភេទ​ទម្ងន់​ពីរ​ផ្សេង​គ្នា​ក្នុង​ពេល​ដំណាលគ្នា​សញ្ជាតិ​អៀរ​ឡង់​វ័យ ៣២​ឆ្នាំ​ខាងលើ បាន​បង្ហោះ​រូបភាព​ខ្លួន និង​មិត្ត​ស្រី​ជាមួយ​ចិញ្ចៀនពេជ្រ​មួយ​វង់ អំឡុង​ថ្ងៃ​ខួបកំណើត​របស់​នាង​លើ​បណ្តា​យ​ទំនាក់ទំនង​សង្គម Instagram ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​ថា «​អនាគត​ប្រពន្ធ​របស់ខ្ញុំ​»​។

រំលឹក​ថា Dee Devlin បាន​រួមរស់​ជាមួយ McGregor ចាប់តាំងពី​គេ​បាន​ចាប់ផ្តើម​អាជីព​ជា​កីឡាករ​ប្រដាល់​គុន​ចម្រុះ និង​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៨ ។ ហើយ​បច្ចុប្បន្ន​ពួក​គេ​មានកូន​ប្រុស​-​ស្រី​ចំនួន​ពីរ​នាក់​។ ខណៈ​ដំណឹង​នេះ ធ្វើ​ឱ្យ​អ្នកគាំទ្រ រួម​ទាំង​បុគ្គល​ល្បីល្បាញ​ជា​ច្រើន​បាន​ចួ​ល​រួម​អបអរសាទរ ចំពោះ​ពួក​គេ​ទាំង​ពីរ​ផង​ដែរ​។

គូសបញ្ជាក់​ថា Conor McGregor ទើបតែ​បាន​ប្រកាស​ចូល​និវត្តន៍​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា​កន្លង​ទៅ​។ ខណៈ​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ គឺ​បាន​ផ្តួល​រៀមច្បង​សញ្ជាតិ​អា​មេ​រិ​ក Donald Cerrone ដោយ​ប្រើ​ពេល​ត្រឹមតែ ៤០​វិនាទី​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ