បងស្រី C.Roanldo បន្ទោសមិត្តរួមក្រុមប្អូនប្រុស ក្រោយ Juventus ធ្លាក់ពីក្របខណ្ឌ UCL
អន្តរជាតិ ៖ បងស្រីបង្កើតកីឡាករ Cristiano Ronaldo បានបន្ទោសមិត្តរួមក្រុមប្អូនប្រុសខ្លួន បន្ទាប់ពីក្រុម Juventus ត្រូវក្រុមបារាំង Lyon…
អន្តរជាតិ ៖ បងស្រីបង្កើតកីឡាករ Cristiano Ronaldo បានបន្ទោសមិត្តរួមក្រុមប្អូនប្រុសខ្លួន បន្ទាប់ពីក្រុម Juventus ត្រូវក្រុមបារាំង Lyon…
អន្តរជាតិ ៖ បងស្រីបង្កើតកីឡាករ Cristiano Ronaldo បានបន្ទោសមិត្តរួមក្រុមប្អូនប្រុសខ្លួន បន្ទាប់ពីក្រុម Juventus ត្រូវក្រុមបារាំង Lyon ទម្លាក់ចេញពីក្របខណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយកាលពីយប់ថ្ងៃសុក្រ។
សូមរំលឹកថាកាលពីជើងទី១ នៅប្រទេសបារាំង Lyon បានយកឈ្នះដោយលទ្ធផល ១-០។ លុះជំនួបជើងទី២ នៅអុីតាលី Juventus បានយកឈ្នះដោយលទ្ធផល ២-១ ហើយ២គ្រាប់នេះ ធ្វើបានដោយ C.Ronaldo។ ប៉ុន្តែ Lyon គឺជាក្រុមដែលត្រូវបន្តឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅក្រៅដី១គ្រាប់។
Elma Aveiro ដែលជាបងស្រីរបស់ខ្សែប្រយុទ្ធ និងប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានសរសេរលើបណ្តាយទំនាក់ទំនង Instagram របស់ខ្លួនថា «ប្អូនធ្វើបានល្អជាងអ្នកណាទាំងអស់! បងពិតជាមានមោទនភាព ដែលបានឃើញការលេង និងការលះបង់របស់ប្អូន។ ប៉ុន្តែជាការសោកស្តាយ ម្នាក់ឯងប្អូនមិនអាចធ្វើអ្វីគ្រប់យ៉ាងលើសពីនេះ ហើយវាមិនអាចទៅរួចនោះទេ !។ ប្អូនដឹងថាបាល់ទាត់គឺបែបនោះ។ ប៉ុន្តែប្អូនក៏ត្រូវគិតថា ប្អូនបានធ្វើអស់ពីសមត្ថភាពហើយ ប្អូននៅតែល្អបំផុត»។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលបងប្អូនស្រីរបស់ C.Roanldo បានធ្វើលូកមាត់ក្នុងវិស័យបាល់ទាត់ ទាក់ទងនឹងប្អូនប្រុសរបស់ខ្លួន។ ជាក់ស្តែងកាលពីពេលកន្លងទៅ បងស្រីម្នាក់ទៀតរបស់ C.Ronaldo នាង Katia Aveiro ដែលជាតារាចម្រៀង បានស្តីបន្ទោសលើខ្សែការពារ Virgil van Dijk របស់ក្រុម Liverpool ចំពោះការធ្វើអត្ថាធិប្បាយប៉ះពាល់មួយចំនួន ពីការអវត្តមានរបស់ C.Ronaldo ក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or កាលពីខែធ្នូ ឆ្នាំ២០១៩៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ