ធ្លាក់​យន្តហោះ​នៅ​​ព្រ​លាន​យន្តហោះ​​ឆក់​យក​ជីវិត​​១៨​នាក់ ​របួស​១៦​នាក់​(វីដេអូ)


ប្រទេស​ឥណ្ឌា ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃរដ្ឋាភិបាល​ឥណ្ឌា ថ្លែង​នា​ថ្ងៃ​ទី​៨ សីហា​ថា តុល្យ​ការ​នៃ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​១​​គ្រឿង កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ២០២០ នៅ​ព្រ​លាន​យន្តហោះ​ក្រុង CALICUT ភាគ​ខាងត្បូង​ឥណ្ឌា បណ្តាល​ឱ្យ​​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​១៨​នាក់​ហើយ​ និង​មនុស្ស​១៦​នាក់​​ទៀត​រង​របួសធ្ងន់ ។

យន្តហោះ​នោះ​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AIR INDIA EXPRESS ជា​យន្តហោះ ដែល​ដឹក​បណ្ដា​ជនជាតិ​ឥណ្ឌា ដែល​ជាប់​គាំង​នៅ​ទីក្រុង​ឌូ​បៃ ​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ។ វា​បាន​ចុះចត​​ខុសផ្លូវ​ ពេល​លក្ខខណ្ឌ​ឧតុនិយម​កំពុង​មានការ​លំបាក​ខ្លាំង ដោយសារ​មាន​​ភ្លៀង​ធ្លាក់​ខ្លាំង ខណៈ​យន្តហោះ​នោះ​ដឹក​អ្នកដំណើរ​និង​សមាជិក​ក្រុម​យានិក​សរុប​១៩០​នាក់ ។

យោង​តាម​អាជ្ញាធរ​អាកាសចរណ៍​ឥណ្ឌា​ថា បណ្ដា​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​នោះ​ត្រូវ​បាន​រក​ឃើញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ