ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​មុ​ី បង្ហាញ​រូប​​​ក្នុង​ឈុត​អាពាហ៍​​ពិពាហ៍ តែ​មិន​ទាន់​ចង់​រៀប​ការ​ហេតុ​អ្វី?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជើងឯក​តេ​ក្វា​ន់ដូ​ប្រចាំ​ទ្វីបអាស៊ី​កីឡាការិនី ស៊ន សៀវ​ម៉ី បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​រួច​មក​ទល់​ពេល​នេះ កញ្ញា​នៅ​មិន​ទាន់​ប្រកាស​ឱ្យ​ដឹង​ពី​កាលបរិច្ឆេទ​មង្គលការ​នៅ​ឡើយ​ទេ ដោយ​កញ្ញា​បញ្ជាក់​ក្នុង​វី​ដេ​អូ​ឡាយ​ជា​រឿយ​ៗ​ថា មិន​ទាន់​ចង់ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជើងឯក​តេ​ក្វា​ន់ដូ​ប្រចាំ​ទ្វីបអាស៊ី​កីឡាការិនី ស៊ន សៀវ​ម៉ី បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​រួច​មក​ទល់​ពេល​នេះ កញ្ញា​នៅ​មិន​ទាន់​ប្រកាស​ឱ្យ​ដឹង​ពី​កាលបរិច្ឆេទ​មង្គលការ​នៅ​ឡើយ​ទេ ដោយ​កញ្ញា​បញ្ជាក់​ក្នុង​វី​ដេ​អូ​ឡាយ​ជា​រឿយ​ៗ​ថា មិន​ទាន់​ចង់ ។ ហេតុផល​នោះ​ត្រូវ​គេ​ដឹង​ថា គឺ​ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ នៅ​តែ​រង​ផល​ប៉ះពាល់ ខណៈ​ដែល​កញ្ញា និង​គូ​ដណ្ដឹង​កាន់តែ​ផ្អែមល្ហែម​ទៅ​ណា​មក​ណា​ក៏​ជាមួយ​គ្នា បើ​ទោះជា​មិន​បាន​បង្ហោះ​រូប​កៀកកើយ​គ្នា​ក្ដី​។

កាលពីមុន​អ្នកគាំទ្រ​មិន​តិច​ទេ​បារម្ភ​ថា អាយ​ដល​ស៊ន សៀវ​ម៉ី នឹង​ពិបាក​ស្វែងរក​គូស្នេហ៍ ដោយ​ភាគី​ខាង​សាមីខ្លួន ក៏​លើក​ឡើង​ពី​ការ​បារម្ភ​បែប​នេះ​ដែរ ដោយសារ​តែ​កញ្ញា ធ្លាប់​អះអាង​ថា ខ្លួន​ខ្ពស់ និង​ពូកែ​ក្បាច់គុន គឺ​អាច​ពិបាក​រក​អ្នក​ស្រឡាញ់​ពិតប្រាកដ ស្រប​ពេល​ដែល​នាង និង​បុរស​ជា​មន្ត្រីរាជការ​មួយ​រូប ដែល​អះអាង​ថា​កំពុង​តែ​មើលចិត្ត​គ្នា ស្រាប់តែ​ក្រោយមក​ក៏​ស្ងប់ស្ងាត់ ហើយ​​មាន​ដំណឹង​ថា​បែក​គ្នា ដោយសារ​តែ​ហេតុផល សៀវ​ម៉ី ប្រាប់​ថា មិន​ទាន់​ចង់​រៀប​ការ ហើយ​ភាគី​ខាង​ប្រុស​មិន​ចង់​ចាំ ។

អ៊ីចឹង​ហើយ​ទើប​ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​នាង​ស្ងាត់​ៗ ឈប់​បង្ហាញ​ពី​ចំណង​ស្នេហ៍​មួយ​រយៈ ក៏​បង្ហាញ​ពិធី​ភ្ជាប់ពាក្យ​តែ​ម្ដង ដោយ​គូស្នេហ៍​របស់​នាង​ក៏​កាលី​ប ព្រោះ​ជា​ជាង​ថតរូប​អាជីព ដែល​មាន​ជំនាញ និង​ក្រេ​ឌី​ត ។ អនាគត​ស្វាមី​របស់​នាង ក៏​ជា​ថៅកែ​វ័យក្មេង និង​មាន​សមត្ថភាព​រក​ចំណូល​បាន​ច្រើន​ផង​ដែរ ។

គូ​ដណ្ដឹង​របស់​នាង គឺ លោក កែវ ដេ​វីត ម្ចាស់​ហាង​ថតរូប អា​ស្វា​( Ah Sva ) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកមាន​ឯកទេស​ខាង​ផ្នែក​ថតរូប​ដ៏​ចំណាន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​គឺជា​បុរស​តែ​ម្នាក់ ដែល​មាន​សមត្ថភាព​ឆក់​យក​បេះដូង​កីឡាការិនី ស៊ន សៀវ​ម៉ី រហូត​ឈាន​ដល់​មាន​ពិធី​ភ្ជាប់ពាក្យ ដោយ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​គឺ​ផ្ដើម​ចេញ ពី​លោក កែវ ដេ​វីត បាន​រួមការ​ងារ​ចុះ​ថតរូប​ឱ្យ​នាង ហើយ​ក្រោយមក​ក៏​មាន​ទំនាក់ទំនង​ជាមួយ​នាង ដោយ​ជួយ​ថតរូប​ឱ្យ​នាង​ក្នុង​អាជីព​អន​ឡាញ ។

ដ្បិតថា ភាគី​ខាង​ស្រី​រាង​ខ្ពស់​ជាង​បន្តិច​មែន ប៉ុន្តែ​គូស្នេហ៍​មួយគូ​នេះ នៅ​តែ​ទទួល​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​គេ​សរសើរ​ថា​សម​គ្នា ។ ទស្សនិកជន​បាន​លើក​ពាក្យ​សរសើរ​ផង និង​ចំអន់​ផង​ដល់​កីឡាការិនី​រូប​នេះ​ថា​«​កុំ​ឆ្ងល់​ហេតុ​អ្វី​ទើប​រូបភាព​របស់ ស៊ន សៀវ​ម៉ី ស្រស់​ស្អាត​ត្រជាក់​ភ្នែក ការ​ពិត​នាង​មាន​ម្ចាស់​បេះដូង​ជា​ជាង​ថតរូប​សោះ ។​» ទាំងនេះ​ហើយ គឺ​សុទ្ធតែ​ជា​ហេតុផល ដែល​ធ្វើ​ឱ្យ​គូស្នេហ៍​របស់​នាង មាន​ភាព​ទាក់ទាញ​ខ្លាំង ។ ម្យ៉ាង​មក​ពី​បុរស​ជា​គូស្នេហ៍​របស់​នាង ក៏​មើលទៅ​សង្ហារ​មិនធម្មតា​ផង ទើប​រឹតតែ​ធ្វើ​ឱ្យ​អ្នកខ្លះ មិនមែន​ចំអន់​ទេ តែ​ទៅ​ជា​ច្រណែន​ទៅ​វិញ ដែល​នាង​ស្ថិត​នៅ​ក្នុង​អាជីព​ដែល​បុរស​ភាគច្រើន​មិនសូវ​ហ៊ាន​ក្បែរ តែ​បែរជា​អាច​រកបាន​បុរស​យ៉ាង​ល្អ​ទាំង​អាជីព និង​រូបសម្បត្តិ​។

មក​ទល់​ពេល​នេះ កុំ​ថា​ឡើយ​គម្រោង​រៀប​ការ​ពេល​ណា សូ​ម្បី​តែ​រូបថត​ពី​ពិធី​ភ្ជាប់ពាក្យ ក៏​មិន​ទាន់​ឃើញ​នាង និង​គូ​ស្នេ​ហ៏​បង្ហោះ​អួត​នោះ​ដែរ ដែល​ម្នាក់​ៗ​កំពុង​ចោទសួរ​គ្នា​ថា តើ​រហូត​ដល់​ពេល​ណា​ទើបបាន​រូបថត​ស្អាត​ៗ ពី​គូស្នេហ៍​របស់​នាង​មើល ។ អ្នក​ទាំង​ពីរ​ស្ទើរតែ​គ្រប់​សកម្មភាព​គឺ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា ដោយ​គូស្នេហ៍​របស់​នាង​តាម​ថតរូប​ស្អាត​ៗ​ឱ្យ​នាង​ដើម្បី​បង្ហោះ​បង្អួត​ពី​សម្រស់​ជា​ប្រចាំ ។

តែ​អ្នក​ទាំង​ពីរ​មិនសូវ​ឃើញ​ថតរូប​ជាមួយ​គ្នា​ទេ បើ​ទោះជា​គេ​ដឹង​ថា រាល់ពេល​សៀវ​ម៉ី​ទៅ​ណា​ម្ដង​ៗ ហើយ​មាន​រូប​ស្អាត​បង្ហោះ​ឡើង គឺ​សុទ្ធតែ​មាន​គូស្នេហ៍​នាង​នៅ​ក្បែរ ។ គូស្នេហ៍​នាង​បាន​ទាំង​ទាក់ទង​ទីផ្សារ​ឱ្យ​នាង​បាន​ថត​សម្អាង​ដែល​ធ្វើ​ឱ្យ​គេ​ច្រឡំ​ថា​នាង​ថត Pre-Wedding ឬ​ថត​ត្រៀម​​រៀប​ការ​នោះ​ផង​។ ប៉ុន្តែ​នាង​ប្រាប់​ថា គឺ​ថត​ម៉ូ​ដ​ទេ ហើយ​បើ​ទោះជា​នាង​ស្រឡាញ់​រូបថត​គ្រប់​ប្លង់​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​យ៉ាងណា​ក៏​ដោយ ក៏​នាង​ប្រាប់​ថា មង្គលការ​នៅ​មិន​ទាន់​ចង់​ទេ គឺ​​ទាល់តែ​ផុត​កូ​វី​ដ​-១៩ ទើប​កំណត់​កើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ