ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ស​ម្តេ​ចតេ​ជោ​ហ៊ុន​ សែន​ជូន​វីរនារី​ដោះ​មីន​គង់​ សា​រឿ​ន​ (វីដអូ)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​ខែសីហា​ ឆ្នាំ​២០២០​ លោក​ទេស​រដ្ឋមន្ត្រី លី​ ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន…

ខេត្តស្វាយរៀង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​ខែសីហា​ ឆ្នាំ​២០២០​ លោក​ទេស​រដ្ឋមន្ត្រី លី​ ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ចាត់​ឱ្យ​លោក​ស៊ុ​យ ជី​ហ៊ា​ង អគ្គលេខាធិការ​រង​អាជ្ញាធរ​មីន ដឹកនាំ​ក្រុមការងារ ចុះ​ជួប​សាកសួរ​សុខទុក្ខ ព្រមទាំង​នាំ​យក​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ជូន​វីរនារី​អង្គភាព​ដោះ​មីន​ខេត្តស្វាយរៀង គឺ​​លោក​​ស្រី​គង់ សា​រឿ​ន អាយុ​៦២​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ក្អា​ម ​ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ដែល​កំពុង​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​។ គួររំលឹក​ថា វីរនារី​ដោះ​មីន គង់ សា​រឿ​ន ជីវិត​កំពុង​ជួប​ទុក្ខ​ជា​ទម្ងន់​

​លោក​ស្រី គង់ សា​រឿ​ន មាន​ជំងឺ​ស្ពឹក​មួយ​ចំហៀង​ខ្លួន ចំណែក​លោក ភោគ សំ​អុល អាយុ​៧០​ឆ្នាំ ដែល​ជា​ស្វាមី មាន​ជំងឺលើសឈាម ទឹកនោមផ្អែម បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​ជាមួយ​គ្នា​។

​លោក​ស៊ុ​យ ជី​ហ៊ា​ង ក្នុង​នាម​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​​លោក​ស្រី ដែល​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន ក្នុង​ការ​បោស​សម្អាត​មីន​នា​ពេល​កន្លង​មក​ ហើយ​លោក​ស៊ុ​យ ជី​ហ៊ា​ង ក៏​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ នឹករលឹក និង​សេចក្តី​អាណិតអាសូ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន​ទាំងអស់ ដល់​លោកស្រី គង់ សា​រឿ​ន និង​ក្រុម​គ្រួសារ ព្រមទាំង​នាំ​យក​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន រួម​មាន​គ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់​ចាំបាច់ និង​ថវិកា​មួយ​ចំនួន ជូន​លោកស្រី​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។

លោក​ស៊ុ​យ ជី​ហ៊ា​ង ក៏​បញ្ជាក់​ថា អាជ្ញាធរ​មីន ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន មិន​ដែល​ភ្លេច​ពី​វីរភាព​របស់​ប្រតិបត្តិ​ករ​ដោះ​មីន​ណា​ម្នាក់​ចោល​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។

លោកស្រី គង់ សា​រឿ​ន បាន​លើកដៃ​ប្រណម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចាត់​តំណាង​ចុះ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ដល់​លោកស្រី ​ព្រមទាំង​​ក្រុម​គ្រួ​សារបាន​ទាន់​ពេលវេលា​ដល់​មន្ទីរពេទ្យ ហើយ​លោកស្រី​សូម​បួងសួង​ដល់​វត្ថុ​ស័​ក្តិសិទ្ធិ​គ្រប់​ទឹ​ស​ទី​ក្នុង​លោក​តាម​បីបាច់​ថែរក្សា​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ មាន​សុខភាព​ល្អ ប្រាជ្ញា​វាងវៃ អាយុ​យ៉ឺន​យូ​រ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា អោយ​រីក​ចម្រើន​ថែម​ទៀត​។

លោកស្រី​រៀបរាប់​ថា ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ឆ្នាំ​១៩៧៩ អ្នកស្រី​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ក្នុង​អង្គភាព​ដោះ​មីន​ខេត្តស្វាយរៀង ហើយ​បាន​ដោះ​មីន​គ្រប់​ប្រភេទ ដោះ​ចម្រូង និង​ប្រមូល​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​សម័យ​សង្គ្រាម ជា​រៀងរាល់ថ្ងៃ គ្មាន​ថ្ងៃ​សម្រាក​ទេ គឺ​ដោះ​មីន​រយៈពេល​១៣​ឆ្នាំ រហូត​ដល់​ឆ្នាំ​១៩៩២​។​

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០០៤ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សង់ផ្ទះ​ឱ្យ​១​ខ្នង តាម​រយៈ​​លោកជំទាវ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ