ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជង់​ប្លន់​ទាំង​ព្រឹក​! ដោយ​ជិះ​មក​ទម្លាក់​ម្នាក់​មុខ​ផ្ទះ​លក់​ចាប់ហួយ ម្នាក់​ទៀត​ជិះ​​ទៅ​បាត់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ចោរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​២​នាក់​បាន​ដឹក​គ្នា ដោយ​ជិះ​មក​ទម្លាក់​ម្នាក់​ចូល​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​យក​បាន​ម៉ូតូ​១​គ្រឿងរ​ត់ទៅ​បាត់​ដោយ​សុវត្ថិភាព ចំណែក​ម្នាក់​ទៀត​ជិះ​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែលជា​៨​ព្រឹក ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ចោរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​២​នាក់​បាន​ដឹក​គ្នា ដោយ​ជិះ​មក​ទម្លាក់​ម្នាក់​ចូល​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​យក​បាន​ម៉ូតូ​១​គ្រឿងរ​ត់ទៅ​បាត់​ដោយ​សុវត្ថិភាព ចំណែក​ម្នាក់​ទៀត​ជិះ​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែលជា​៨​ព្រឹក ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១៣ ស្ថិត​ក្នុងភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​សង្ឃ័រ​បាន​ឲ្យ​ដឹង​ថា មាន​ចោរ​មួយ​ក្រុម​បាន​ចូល​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1O-2042 ដែល​ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ទិន ភក្តី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ប្រពន្ធ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ផ្ទះ​ម្ដាយ​នៅ​ភូមិ​កើតហេតុ​ខា​លើ ដែល​ម្តាយ​មាន​លក់​ឥ​វ៉ា​ន់​ចាប់​ហ៊ួ​យ ដើម្បី​ទិញ​សំណាញ់​ត្រង​កូន​ត្រី ។ ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​តែ​វាស់​សំណាញ់ ភ្លាម​នោះ​ក៏​មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចូល​មក​យក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​បញ្ឈរ​នៅ​លើ​ចិញ្ចើមថ្នល់​ខាង​មុខ​តូប​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ប្អូនស្រី​ដែល​ជា​ម្ចាស់ផ្ទះ​ឃើញ​ក៏​ដើរ​ចូល​ទៅ​បម្រុង​ប្រវាយប្រតប់​យក​ម៉ូតូ​វិញ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្អូនស្រី​របស់​គាត់​អាយុ​១៨​ឆ្នាំ (​ជា​ម្ចាស់​ផ្ទះ​លក់​ឥ​វ៉ា​ន់​ចាប់​ហ៊ួ​យ​) ដោយ​គំរាម​ថា «​កុំ​ស្រែក​» ខណៈនោះ​នារី​រង​គ្រោះភ័យ​មិន​ហ៊ាន​ស្រែក​នោះ​ទេ ខ្លាច​ចោរ​បាញ់​ក៏​នៅ​ស្ងៀម​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ជនសង្ស័យ​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិស​ខាងត្បូង​បាត់ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ក៏​ស្រែក​ឆោឡោ និង​ចេញ​ស្កាត់ផ្លូវ ជនសង្ស័យ​ក៏​ចាប់​ហ្វ្រាំង​បត់​ម៉ូតូ​មក​ទិស​ខាងជើង​វិញ​កាត់​កន្លែង​កើតហេតុ​ទៅ​បាត់​ស្រមោល​តែ​ម្ដង​។ ភ្លាម​ៗ​នោះ​ប្អូនស្រី​ក៏​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ឃើញ​ក៏​បាន​ធ្វើការ​ដេញ​តាម​ពីក្រោយ តែ​ដេញ​មិន​ទាន់​ដោយសារ​មាន​រថយន្ត​បាំង​ពីមុខ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ជិតខាង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ពី​ទិស​ខាងត្បូង​ទៅ​ជើង (​ចេញពី​ក្រុង​ស្វាយ​រៀង​) លុះ​មក​ដល់​ជិត​កន្លែង​កើតហេតុ ក៏​បាន​ទម្លាក់​គ្នា​វា​ម្នាក់​នៅ​ជិត​កន្លែង​កើតហេតុ ចំណែក​បក្សពួក​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​នោះ​បាន​បើក​ម៉ូតូ​ទៅ​ទិស​ខាងជើង​។

ពលរដ្ឋ​បន្ត​ថា រីឯ​ជនសង្ស័យ​ម្នាក់​ដែល​បក្សពួក​ទម្លាក់​ចុះ​នោះ បាន​ដើរ​ចូល​ទៅ​លួច​ម៉ូតូ​ដែល​ជន​រង​គ្រោះ​មិន​បាន​ដក​សោ​ម៉ូតូ​ទុក​នៅ​ខាង​មុខ​តូប ហើយ​ជនសង្ស័យ​ក៏​ឡើង​ជិះ​ម៉ូតូ​បម្រុង​ជិះ​ចេញ​ទៅ ខណៈនោះ​ប្អូនស្រី​ជា​ម្ចាស់ផ្ទះ​ឃើញ​ក៏​ស្ទុះ​ចូល​មក​បម្រុង​ប្រវាយប្រតប់​យក​ម៉ូតូ​វិញ តែ​ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​ផ្ជ​ង់ ហើយ​ស្រែក​សំឡុត​ថា «​កុំ​ស្រែក​»​។ ជន​រង​គ្រោះ​ឃើញ​កាំភ្លើង​ក៏​លែង​ហ៊ាន​ចូល ហើយ​ចោរ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ដោយ​សុវត្ថិភាព​។

ក៏​ប៉ុន្តែ​ពេល​សម​ត្ថិ​ច្ច​សួរ​បញ្ជាក់​ថា ពិតជា​មាន​កាំភ្លើងខ្លី​ពិតមែន ឬ​កាំភ្លើង​ជ័រ? ជន​រង​គ្រោះ​ប្រាប់​ថា មិនដឹង​ដែរ ដោយ​ឃើញ​កាំភ្លើង​ដែល​ភ្ជង់ គឺ​ពណ៌​ខ្មៅ​ព្រាល​ៗ មិនដឹង​ថា កាំភ្លើង​ពិត​ឬ​កាំភ្លើង​ជ័រ​​នោះ​ទេ? ភ័យ​ពេក ដោយ​ឃើញ​ជនសង្ស័យ​មាន​ស្ពាយ​កាបូប​ផង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ស្វែងរក​ជនសង្ស័យ​ចាប់​មក​ផ្តន្ទាទោស​ផង​ដែរ​។

លោក​វរសេនីយ៍ត្រី កែន វុ​ទ្ធី អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង បាន​សន្និដ្ឋាន​ថា ករណី​​ខាងលើ​នេះ គឺជា​ករណី​ចោរលួច ពុំ​មែន​ជា​ករណី​ចោរប្លន់​ប្រដាប់​អាវុធ​នោះ​ទេ​។ បើ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ គឺ​សង្ស័យ​ចោរ​ប្រើ​កាំភ្លើង​ជ័រ​គំរាម ទោះបី​យ៉ាងណា​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ា​ញ់ និង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ជនសង្ស័យ​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ឲ្យ​ខាង​តែ​បាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ