ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​បើកឡាន​សុខ​ៗ ស្រាប់តែ​ឆេះ​សល់​តែ​គ្រោងឆ្អឹង​នៅ​ក្រុង​បា​វិត

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង ខណៈ​ពេល​ដែល​កំពុង​បើកបរ​ឆ្លង​ចរន្ត​ប្រ​ព​ន្ធ័​ភ្លើង​ទុ​ស្សេ​ឆេះ​រថយន្ត​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រួម​នឹង​សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង មក​ជួយ​បាញ់​ទឹក​ពន្លត់ ក៏​ប៉ុន្តែ​វា​ហួសពេល​ទៅ​ហើយ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង…

ខេត្តស្វាយរៀង ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង ខណៈ​ពេល​ដែល​កំពុង​បើកបរ​ឆ្លង​ចរន្ត​ប្រ​ព​ន្ធ័​ភ្លើង​ទុ​ស្សេ​ឆេះ​រថយន្ត​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រួម​នឹង​សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង មក​ជួយ​បាញ់​ទឹក​ពន្លត់ ក៏​ប៉ុន្តែ​វា​ហួសពេល​ទៅ​ហើយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ សីហា ២០២០​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​០១​គ្រឿង​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-2578 ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សេក សុ​ខុន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ផែស្ងួត​តេ​ង​ឡាយ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ កម្លាំង​ចម្រុះ​បាន​ជួយ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ក្នុង​នោះ​រថយន្ត​កង​រាជ​អា​វុត​ហត្ថ​ក្រុង​បា​វិត​១​គ្រឿង រថយន្ត អធិការដ្ឋាន នគរបាល​ស្រុក​ស្វាយ​ទាប​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន ។

រថយន្ត​ដែល​ឆេះ​រង​ការ​ខូ​ត​ខាត​ទាំងស្រុង​នៅ​សល់​តែ​គ្រោងឆ្អឹង ។ តែ​ពុំ​មាន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស និង​មិន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ឡើយ មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ប្រព័ន្ធ​ភ្លើង​ក​កាប៊ី​ន​រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ