ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ជន់​លិច​តំបន់​មួយ​ចំនួន នៅ​ស្រុក​អន្លង់​វែង​ខេត្តឧត្តរមានជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តឧត្តរមានជ័យ ៖ បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ជា​បន្តបន្ទាប់ ក្នុង​កម្រិត ២២៣,២ ម​ម នា​ថ្ងៃ​ទី​០៦-០៨ ខែសីហា ឆ្នាំ​២០២០ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ក្នុងស្រុក​ត្រពាំង​ប្រាសាទ…

ខេត្តឧត្តរមានជ័យ ៖ បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ជា​បន្តបន្ទាប់ ក្នុង​កម្រិត ២២៣,២ ម​ម នា​ថ្ងៃ​ទី​០៦-០៨ ខែសីហា ឆ្នាំ​២០២០ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ក្នុងស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់​វែង បាន​បណ្ដាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​តំបន់​មួយ​ចំនួន ជា​ផ្លូវ​លំនៅ​ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ តែ​ពុំ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ផលដំណាំ និង​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ។ នេះ​បើ​យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នា​វេលា​៧​ជាង យប់​ថ្ងៃ​ទី​៨ ខែសីហា​នេះ ។

សូម​បញ្ជាក់ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៥-១១ ខែសីហា ឆ្នាំ​២០២០ កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្សោយ​។

ក្រសួង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៥-០៦ ខែសីហា អាច​នឹង​មាន​ភ្លៀង​ខ្លាំង​កើតឡើង ហើយ​ជាមួយ​គ្នា​នេះ ក្រសួង​អំពាវនាវ​សូម​ប្រជាពលរដ្ឋ បន្ដ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ ដែល​នៅ​បន្ត​កើត​មាន ៕