ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ខែ​ទៀត​ គយ​ដេញថ្លៃ​លក់​ឡាន​អត់​ពន្ធ​ជិត​300​គ្រឿង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​គយ​និង​រដ្ឋាករ​បាន​ប្រកាស​ថា នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​រថ​យន្ត​អត់​ពន្ធ​ជិត​៣០០​គ្រឿង​ និង​ទំនិញ​ចម្រុះ​មួយ​ចំនួន​ទៀត នឹង​ត្រូវ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករដាក់​ដេញថ្លៃ​ប្រមូល​ចំណូល​បង់​ចូល​ថវិកាជាតិ ក្នុង​ករណី​ម្ចាស់​មិន​ចូល​ទៅ​ដោះស្រាយ​បង់ប្រាក់​ពន្ធ​តាម​ពេលវេលា​ដែល​បាន​កំណត់​ដែល​គិត​មក​ត្រឹម​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​សល់​រយៈពេល​មួយ​ខែ​ទៀត​តែ​ប៉ុណ្ណោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​គយ​និង​រដ្ឋាករ​បាន​ប្រកាស​ថា នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​រថ​យន្ត​អត់​ពន្ធ​ជិត​៣០០​គ្រឿង​ និង​ទំនិញ​ចម្រុះ​មួយ​ចំនួន​ទៀត នឹង​ត្រូវ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករដាក់​ដេញថ្លៃ​ប្រមូល​ចំណូល​បង់​ចូល​ថវិកាជាតិ ក្នុង​ករណី​ម្ចាស់​មិន​ចូល​ទៅ​ដោះស្រាយ​បង់ប្រាក់​ពន្ធ​តាម​ពេលវេលា​ដែល​បាន​កំណត់​ដែល​គិត​មក​ត្រឹម​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​សល់​រយៈពេល​មួយ​ខែ​ទៀត​តែ​ប៉ុណ្ណោះ ក្នុង​នោះ​​ផុត​កំណត់​​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០​ខាង​មុខ ។

យោង​តាម​សេចក្តី​ជូ​​ន​ដំណឹង​របស់​អគ្គ នាយកដ្ឋាន​គយ​និង​រដ្ឋាករ​ថា យោង​តាម​ច្បាប់​ស្តី​ពី​គយ និង​អនុលោម​តាម​គោលការណ៍​សម្រេច​របស់​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សូម​ប្រកាស​ជូនដំណឹង​និង​អញ្ជើញ​ជា​លើក​ចុង​ក្រោយ​ដល់​ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញគេចពន្ធ​ដែល​ត្រូវ​បាន​បង្ក្រាប និង​រក្សា​ទុក​បណ្តោះអាសន្ន​ដោយ​រដ្ឋបាល​គយ សូម​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ​អាករ និង​ពិន័យ​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ក្នុង​រយៈពេល​មិន​លើស​ពី​៦០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។

ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ម្ចាស់​រថយន្ត​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖១-​កក់​ប្រាក់​ចំនួន​៧០% នៃ​ប្រាក់​ពន្ធ​អាករ និង​ពិន័យ​ដែល​ត្រូវ​បង់ និង​យក​រថយន្ត​ទៅ​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​នៅ​យានដ្ឋាន​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច ។២-​ក្នុង​រយៈពេល​មិន​លើស​ពី​៣០​ថ្ងៃ ម្ចាស់​រថយន្ត​ត្រូវ​យក​រថយន្ត​ដែល​បាន​កែ​ចង្កូត​រួច​មក​បង្ហាញ​មន្ត្រី​គយ និង​រដ្ឋាករ​មាន​សមត្ថកិច្ច និង​បង់ប្រាក់​ពន្ធ​អាករ និង​ពិន័យ​បន្ថែម​៣០%​ទៀត ដើម្បី​ទទួល​បាន​បង្កាន់ដៃ​ពន្ធ​យានយន្ត​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចុះបញ្ជី​យានយន្ត​ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។

ក្នុង​ករណី​ម្ចាស់​ខក​ខានមិនបាន​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​តាម​លក្ខខណ្ឌ និង​ពេល​វេលា​ដូច​បាន​រៀបរាប់​ខាងលើ និង​អនុលោម​តាម​បញ្ញត្តិ​មាត្រា៥៤ និង​មាត្រា៥៥ នៃ​ច្បាប់​ស្តី​ពី​គយ យានយន្ត​និង​ទំនិញ​ទាំងនោះ នឹង​ត្រូវ​ចាត់ទុកជា​ទំនិញ​គ្មាន​ការ​ទាមទារ ហើយ អគរ នឹង​ប្រកាស​ដាក់​លក់​ដោយ​ដេញថ្លៃ​ជា​សាធារណៈ​តាម​នីតិវិធី​ជា​ធរមាន ដើម្បី​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ ៕

អត្ថបទសរសេរ ដោយ