ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ក្នុងរាជធានីភ្នំពេញ ភ្លៀង​លាយ​​ខ្យល់​​កាល​​​ថ្ងៃ​ទី០៦ សីហា ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លៀង​មួយ​មេ​ធំ​ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ បាន​បង្ក​ជា​ជំន​ន់​ទឹកភ្លៀង​លិច​ផ្លូវ​ជា​ច្រើន​កន្លែង និង​ប៉ះពាល់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​រស់នៅ​ក្បែរ​ប្រឡាយ​បង្ហូរទឹក​ស្អុ​យ​បឹង​ទំពុន ចំណុចស្ពាន​ទី​៣…

រាជធានី​ភ្នំពេញ ៖ ភ្លៀង​មួយ​មេ​ធំ​ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ បាន​បង្ក​ជា​ជំ
ន​ន់​ទឹកភ្លៀង​លិច​ផ្លូវ​ជា​ច្រើន​កន្លែង និង​ប៉ះពាល់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​រស់នៅ​ក្បែរ​ប្រឡាយ​បង្ហូរទឹក​ស្អុ​យ​បឹង​ទំពុន ចំណុចស្ពាន​ទី​៣ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១ ព្រំប្រទល់​ជាមួយ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​​ក្នុង​ការ​ជន់​លិច​មាន​ចំនួន​២​ភូមិ គឺ​ភូមិ​សន្សំ​កុសល​ទី​១ និង​សន្សំ​កុសល​ទី​២ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ត្រូវ​ទឹក​ជន់​លិច​ទូ​ទាំង​ភូមិ​ទាំង​២​ខាងលើ​នោះ​​ទេ ពោល​គឺ​លិចលង់​តែ​អ្នក​រស់នៅ​ជាប់មាត់​ប្រឡាយ និង​នៅ​ក្បែរ​នោះប៉ុណ្ណោះ។
រីឯ​នៅ​តាម​ផ្លូវ​មួយ​ចំនួន​ក៏​បាន​ជន់​លិច​ដែរ ដោយសារ​ទឹក​ហូរ​មិន​ទាន់ តែ​ក្នុង​រយៈពេល​២​ទៅ៣​ម៉ោង​ក្រោយមក​ទឹក​ក៏​ស្រក​វិញ ។

ឱ្យ​ប្រជាពលរដ្ឋ​វាង​ផ្លូវ​លេខ​៣៧១ ដែលកំពុង​បូមទឹក​ភ្លៀង ៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ភ្លាម​ៗដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​លេខ​៣៧១ សូម​វាង​ទៅ​ផ្លូវ​ផ្សេង ដោយសារ​តែ​នៅ​លើ​កំណាត់​ផ្លូវ​នេះ រដ្ឋបាល​រាជធានី​ភ្នំ​ពេញ​បាន​ដាក់​ម៉ាស៊ីនបូមទឹក​ចំនួន​៤​គ្រឿង នៅ​ចំណុច​ស្ថានីយ​បូមទឹក​បឹង​ទំពុន ដែល​រាយ​ទុយោ​ទឹក​កាត់​លើ​ផ្លូវ​ដើម្បី​បូមទឹក​ចេញពី​រាជធានី​ភ្នំពេញ ដែល​ជន់​លិច​ខ្លាំង ។

សាលា​រាជធានី​ភ្នំពេញ បាន​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​លេខ​៣៧១​ ជា​បណ្ដោះ​អាសន្ន ចាប់ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ រហូត​ដល់​បូមទឹក​អស់ ។ ដោយសារ​ទឹកភ្លៀង​ធ្លាក់​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ធ្វើ​ឲ្យ​បរិមាណ​ទឹក​នៅ​ចំណុច​ស្ថានីយ​បូមទឹក​បឹង​ទំពុន​កើនឡើង​យ៉ាង​ខ្លាំង និង​បណ្តាល​ឲ្យ​ផ្ទះសម្បែង​និង​ផ្លូវ​មួយ​ចំនួន​នៅ​ក្បែរ​ប្រឡាយ​ទឹក​នៅ​ក្នុង​តំបន់​ខាងលើ មានការ​ជន់​លិច ។

ដើម្បីដោះស្រាយ​បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដាក់​បន្ថែម​ម៉ាស៊ីនបូមទឹក ដែល​មានមុខ​កាត់​ទំហំ​២​តឹក មាន​សមត្ថភាព​បូមទឹក​៣០​ម៉ែត្រគូប​ក្នុង​១​នាទី ចំនួន​៤គ្រឿង នៅ​ចំណុច​ស្ថានីយ​បូមទឹក​បឹង​ទំពុន ដែល​ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ និង​ពង្រាយ​ទុយោ​កាត់​លើ​ផ្លូវ​លេខ​៣៧១ ដើម្បី​បូមរំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ទម្លាក់​ចូល​ទៅ
ក្នុង​បឹង​ទំពុន ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

បរិមាណ​ទឹកភ្លៀង​មាន​កម្រិត​ខ្ពស់ ដែល​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ
ត្រូវ​លិចលង់
៖ មន្ត្រី​ជំនាញ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា បរិមាណ​ទឹក​ភ្លៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា​មាន​កម្រិត​ខ្ពស់ ដែល​ធ្វេ​ី​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​លិចលង់ ប៉ុន្តែ​បន្តិច​ក្រោយមក​បាន​ស្រក​វិញ​អស់ នៅ​សល់តែ​តំបន់​មួយ​ចំនួន​តូច​ដែល​មិន​ទាន់​ស្រក​ភ្លាម​ដោយសារ​តំបន់​នោះ​កំពុង​ដំណើរការ​ការដ្ឋាន​ស្ថាបនា​ប្រឡាយ លូ​ជា​ដើម​ ។

ជាក់ស្ដែង បរិមាណ​កម្រិត​ទឹកភ្លៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​ផ្សារ​ដើម​គ​=១០៧,៥​មី​ល្លី​ម៉ែត្រ ុ សែន​សុខ​= ៣១​មី​ល្លី​ម៉ែត្រ , ចោម​ចៅ​=៦៦​មី​ល្លី​ម៉ែត្រ ,​សាក់​សំពៅ​=២៩,២​មី​ល្លី​ម៉ែត្រ , បឹង​ធំ​=៣៥,៥មី​ល្លី​ម៉ែត្រ , ទួល​សង្កែ​=៣៧,៥​មី​ល្លី​ម៉ែត្រ ,​ចាក់​អង្រែ​=៤៩,២​មី​ល្លី​ម៉ែត្រ ,​ព្រែក​ឯង​= ៤៥​មី​ល្លី​ម៉ែត្រ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា បរិមាណ​ទឹកភ្លៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា មាន​កម្រិត​ខ្ពស់ ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​លិចលង់ ប៉ុន្តែ​បាន​ស្រក​ទៅ​វិញ​អស់​ភ្លាម នៅ​សល់​តែ​តំបន់​មួយ​ចំនួន​តូច​ដែល​មិន​ទាន់​ស្រក​ភ្លាម ដោយសារ​ភ្លៀង​លេ​ី​ស​កម្រិត ។
លោក​បន្ត​ថា ជាក់ស្ដែង​នៅ​ផ្លូវ​មួយ​ចំនួន​មាន​សភាព​ល្អ​ប្រសើរ ដូច​ជា​ផ្លូវ​លេខ​២០០៤ តំបន់​ព្រ​លាន​យន្តហោះ ទោះបី​ភ្លៀង​ខ្លាំង​ក៏​ស្រក​បាន​លឿន​ដែរ ។ លោក​បាន​បន្ថែម​ថា ស្ថានីយ​ថ្មីដែល​បាន​ដាក់​ឲ្យ​ដំណើរការ​នេះ វា​នឹង​ជួយ​បញ្ចៀស​ការ​លិចលង់ នៅ​ពេល​ភ្លៀង​ខ្លាំង​លើក​ក្រោយ​ៗ​ទៀត ។

លោក សាំ ពិសិដ្ឋ បញ្ជាក់​ថា កម្រិត​ទឹកភ្លៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា​គឺ​១០៥​មី​ល្លី​ម៉ែត្រ ហើយ​ភ្លៀង​ខ្លាំង​រាយ​ប៉ាយ​ពេញ​ស្មើរាជធានី​ភ្នំពេញ ។ អុ​ី​ចឹ​ង​ហើយ​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​រង​ការ​លិចលង់ ប៉ុន្តែ​តំបន់​មួយ​ចំនួន​ក៏​ទឹក​ស្រក​បាន​លឿន ហើយ​តំបន់​ដែល​ស្រក​យូរមាននៅ​ម្តុំ​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ ហើយ​និង​តំបន់​បឹង​ទំពុន ដោយសារ​បរិមាណ​ទឹក​ច្រើន​ហួស​កម្រិត ធ្វើ​ឲ្យ​ការ​បូម​របស់​យើង​មិន​ទាន់ ។ ប៉ុន្តែ​នៅ​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែសីហា យើង​បាន​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីនបូមទឹក​ថ្មី​ខ្នាត​ធំ​១​ម៉ែត្រ​ចំនួន​២​គ្រឿង ដែល​មាន​សមត្ថភាព​បូម​៦​ម៉ែត្រគូប​មួយ​គន្លង​ទៀត ។ អុ​ី​ចឹ​ង​ធ្វើ​ឲ្យ​ស្ថានីយ​បឹង​ទំពុន​មាន​សមត្ថភាព​ដល់​១៨​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី គឺ​បាន​បូម​លឿន​ស្រក​កាន់តែ​លឿន នៅ​តំបន់​ម៉ុង​ឌី​យ៉ា​ល់ និង​បឹង​ទំពុន​ដែល​រហូត​ដល់​ម៉ោង​៥​ល្ងាច បាន​ស្រក​អស់​៧០%​ហើយ ។

លោក​បន្ត​ថា ទោះបី​តំបន់​មួយ​ចំនួន​មានការ​លិចលង់​ក្តី ប៉ុន្តែ​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ចុះ​កាយ​សំរាម និង​កំណក​មុខ​លូ​ដែល​កំពុង​ស្ទះ ។ លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ជួយ​សម្អាត​ប្រមូល​សំរាម​ទុកដាក់​ឲ្យ​បាន​ស្រួលបួល ចៀសវាង​កុំ​ឲ្យ​មានការ​កកស្ទះ​ក្នុង​ប្រព័ន្ធ​លូ ឬ​ប្រឡាយ​ជាដើម ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ