ខេត្តស្វាយរៀង ៖ មានម្ចាស់មូលនិធិជំនួយដៃអាមេរិកកាំងសហការជាមួយសមាគមសុខាភិបាលខ្មែរអាមេរិកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៦០អង្គ/នាក់ មកពីសហរដ្ឋអាមេរិក និង៣៩អង្គ/នាក់ មកពីរាជធានីភ្នំពេញ ធ្វើការមនុស្សធម៌លើវិស័យសុខាភិបាលក្នុងការពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការពិនិត្យព្យាបាលនេះ បានចាប់ផ្តើមកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី0២ កុម្ភៈ ២០១៥ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ស្ថិនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ បើតាមលោកស្រីវេជ្ជបណ្ឌិត Teri K tano អ្នកដឹកនាំក្រុមគ្រូពេទ្យសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានឲ្យដឹងថា កម្មវិធីនេះ មាន២ផ្នែក ទី១-អំណោយមនុស្សធម៌របស់មូលនិធិជំនួយដៃអាមេរិកកាំងជំនួយដៃដល់ជនពិការចំនួន៦០ប្រទេសជុំវិញពិភពលោក ហើយមូលនិធិនេះ បង្កើតឡើងដោយលោកវិស្វករជនជាតិអាមេរិកកាំងម្នាក់ដែលមានកូនស្រីម្នាក់គ្រោះថ្នាក់ចរាចរណ៍បាក់ដៃពិការដៃទាំងពីរ កាលពី២៥ឆ្នាំមុន លោកវិស្វករបានបង្កើតមូលនិធិជួយផ្តល់ដៃឲ្យជនពិការ រហូតដល់បច្ចុប្បន្នចំនួន៦០ប្រទេសហើយ។
ទី២-ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិកមកពីរអាមេរិកមាន៦០អង្គ/នាក់ គឺព្រះសង្ឃ២អង្គ ហើយក្នុងនោះមានវេជ្ជបណ្ឌិត៣០នាក់ និងវេជ្ជបណ្ឌិតគ្រូពេទ្យស្ម័គ្រចិត្តនៅភ្នំពេញ ៣៩អង្គ/នាក់ ព្រះសង្ឃ៤អង្គ មកពិនិត្យព្យាបាលអ្នកជំងឺនៅកម្ពុជា ដោយឥតគិតថ្លៃ ក្នុងគម្រោង៥ម៉ឺននាក់ទៅ១សែននាក់ ហើយការពិនិត្យព្យាបាល៥ខេត្តខាងលើ បានជាង២ម៉ឺននាក់ហើយ ដោយឡែកខេត្តស្វាយរៀង គម្រោង២ពាន់នាក់ គឺពិនិត្យព្យាបាលជំងឺទូទៅ ផ្តល់សេវាវះកាត់ និងមានពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ពិនិត្យព្យាបាលជំងឺភ្នែកផ្តល់វ៉ែនតា។ល។ ដោយចាប់ផ្តើមពីថ្ងៃទី0២ កុម្ភៈ ២០១៥ ដល់ថ្ងៃទី០៧ កុម្ភៈ ២០១៥ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ