ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​គ្រួសារ​ធ្វើ​អា​ជី​កម្ម​សាច់សត្វ​ឆ្កែ​រាប់​ពាន់​ក្បាល​ក្នុង​មួយ​ឆ្នាំ​ផ្លាស់​ប្តូរ​មក​ជា​អ្នកលក់​គ្រឿងទេស

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អាជីវកម្ម​ទី​សត្តឃាត​សត្វ​ឆ្កែ និង​ការ​ជួញដូរ​សាច់​ឆ្កែ​ត្រូវ​បាន​ហាមប្រាម​នៅ​ខេត្តសៀមរាប ដែល​បម្រាម​មួយ​នេះ​ទទួល​បានការ​សាទរ​ពី​មហាជន​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម និង​ក្រុម​អង្គការ​លើក​ស្ទួយ​សិទ្ធ​របស់​សត្វ ហើយ​វា​ក៏​បាន​ជម្រុញ​ទឹកចិត្ត​ឲ្យ​គ្រួសារ​មួយ​នៅ​ខេត្តកំពង់ធំ​ធ្វើការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​មួយ​មិន​ធ្លាប់​មាន​ពី​ការ​កាប់​សម្លាប់សត្វ​ឆ្កែ​យក​សាច់​ធ្វើ​អាជីវកម្ម​មក​ធ្វើ​ជា​អ្នកលក់​គ្រឿងទេស​រក​ប្រាក់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​វិញ ។ កាលពី​ថ្ងៃ​ទី ៥…

ខេត្តកំពង់ធំ ៖ អាជីវកម្ម​ទី​សត្តឃាត​សត្វ​ឆ្កែ និង​ការ​ជួញដូរ​សាច់​ឆ្កែ​ត្រូវ​បាន​ហាមប្រាម​នៅ​ខេត្តសៀមរាប ដែល​បម្រាម​មួយ​នេះ​ទទួល​បានការ​សាទរ​ពី​មហាជន​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម និង​ក្រុម​អង្គការ​លើក​ស្ទួយ​សិទ្ធ​របស់​សត្វ ហើយ​វា​ក៏​បាន​ជម្រុញ​ទឹកចិត្ត​ឲ្យ​គ្រួសារ​មួយ​នៅ​ខេត្តកំពង់ធំ​ធ្វើការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​មួយ​មិន​ធ្លាប់​មាន​ពី​ការ​កាប់​សម្លាប់សត្វ​ឆ្កែ​យក​សាច់​ធ្វើ​អាជីវកម្ម​មក​ធ្វើ​ជា​អ្នកលក់​គ្រឿងទេស​រក​ប្រាក់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​វិញ ។

កាលពី​ថ្ងៃ​ទី ៥ សីហា កន្លង​ទៅ​អង្គការ​សុខុមាលភាព​សត្វ​សកល ឈ្មោះ FOUR PAWS បាន​បិទ​ទីកន្លែង​សម្លាប់សត្វ​ឆ្កែ​មួយ​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ និង​បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​សរុប​១៥​ក្បាល ដែល​នេះ​ត្រូវ​បាន​ចាត់ទុកជា​ជោគជ័យ​ថ្មី​មួយទៀត បន្ទាប់​ពី​អង្គការ​មួយ​នេះ​បាន​បិទ​កន្លែង​ផ្គត់ផ្គង់​សាច់សត្វ​ឆ្កែ​ដ៏​ធំ​មួយ កាលពី​ចុងឆ្នាំ​២០១៩ ។

ជុំវិញ​ការ​ជួយ​សង្គ្រោះ​ជីវិត​សុនខ (​ឆ្កែ​) និង​ការ​បិទ​ទីតាំង​ទី​សត្តឃាត​សត្វ​ឆ្កែ​នៅ​ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ​នេះ​ផង​ដែរ បើ​តាម​ការ​ឲ្យ​ដឹង​ពី Four Paws គឺ​មាន​ករណី​ជោគជ័យ​មួយ​ពាក់ព័ន្ធ​នឹង​គ្រួសារ​ចំនួន​២ បាន​បោះបង់​ចោល​អាជីវកម្ម​ពិឃាតសត្វ​ឆ្កែ និង​សម្រេចចិត្ត​ងាក​ទៅ​ចាប់​យក​អាជីព​ជា​អ្នក​ប្រកប​មុខរបរ​ធម្មតា​វិញ ក្រោយ​ត្រូវ​បាន​អង្គការ​ជួយ​សំរបសំរួល​ក្នុង​ការ​បើក​អា​ជី​កម្ម​លក់ដូរ​វិញ ។

នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ អ្នកស្រី ផា​រី ដែល​ជា​ប្រធាន​ផ្នែក​គំរោង​នៅ​អង្គការ Four Paws បានឱ្យ​ដឹង​ថា «​នេះ​ជា​ករណី​គ្រួសារ​ទី​២ ដែល​យើង​បាន​ជួយ ដើម្បី​បញ្ឈប់​ក្នុង​ការ​ប្រកប​មុខរបរ​សម្លាប់សត្វ​ឆ្កែ​នេះ ដោយ​គ្រួសារ​គាត់​មិន​ចង់​ធ្វើ​ទេ តែ​គ្មាន​ជំរើស ។ ពួក​គាត់​ត្រូវ​សម្លាប់សត្វ​ឆ្កែ ៤​ទៅ​៥​ក្បាល ក្នុង​មួយ​ថ្ងៃ ហើយ​យក​សាច់​ទៅ​លក់​តាម​តូប ឬ​កន្លែង​លក់​សាច់​ជាដើម នៅ​ក្នុង​ស្រុកភូមិ​នានា ដូច​ជា​នៅ​ក្នុងស្រុក​ចំការលើ​ជាដើម ។ ពួក​គាត់​ដឹក​សាច់​ឆ្កែ​ជា​រៀងរាល់ថ្ងៃ ដោយ​ចំងាយ​ផ្លូវ​ពី​ផ្ទះ​របស់​គាត់​ប្រហែលជា ៤០ ទៅ ៥០ គីឡូរ​ម៉ែត្រ ឯនោះ​»​។ អ្នកស្រី​បាន​បន្ត​ថា ពួក​គាត់​បាន​ទិញ​សត្វ​ឆ្កែ ពី​អ្នក​ដឹក​លក់​តាម​ម៉ូតូ និង​ខ្លះ​ទៀត​ដឹក​ពី​ខេត្តសៀមរាប​យក​មក​លក់​ឱ្យ​គាត់ ។

សូម​ជំរាប​ជូន​ថា ករណី​គ្រួសារ​ទី​១ ដែល​អង្គការ​បាន​ជួយ គឺ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ខេត្តតាកែវ ដោយ​ពួក​គាត់​បាន​ធ្វើ​អាជីវកម្ម​នេះ រយៈពេល ៥​ទៅ​៧ ឆ្នាំ​ដូច​គ្នា ហើយ​អង្គការ​បាន​ជួយ​នៅ​ក្នុង​ឆ្នាំ​២០១៩​។​និង​ករណី​ទី​២ ក្នុង​ខេត្តកំពង់ធំ ហើយ​ក្នុង​ឆ្នាំ​២០២០​នេះ ដែល​គាត់​បាន​ចាប់ផ្តើម​អាជីព​នេះ​តាំងពី ២០១៣​មក​ម្ល៉េះ​។

អ្នកស្រី ផា​រី បាន​បន្ត​ថា «​យើង​បាន​សាកសួរ​ពួក​គាត់ ពួក​គាត់​មិន​សប្បាយចិត្ត ក្នុង​ការ​ធ្វើ​បែប​នេះ​ទេ​។ ជាង ៧​ឆ្នាំ​មកនេះ វា​ក៏​បាន​ធ្វើ​ឱ្យ​ពួក​គាត់​មិន​សប្បាយចិត្ត​ផង​ដែរ​។ ពួក​គាត់​គិត​យូរហើយ​រឿ​បោះបង់​ចោល​អាជីព​នេះ ប៉ុន្តែ​គ្រាន់តែ​មិន​ទាន់​ដឹង​ថា ត្រូវធ្វើ​អ្វី​បន្ត ព្រោះថា​ពួក​គាត់​មិន​មាន​ជំនាញ​អ្វី​ថា​ត្រូវធ្វើ​»​។ អ្នកស្រី បន្ថែម​ដូចនេះ​ថា «​ខ្ញុំ​យល់​ថា ប្រសិនជា​ពួក​គាត់​មាន​ជំរើស ពួក​គាត់​នឹង​មិន​ធ្វើ​ទេ ហើយ​ការ​ធ្វើ​នេះ​ទៀត​សោធន៍ តាមតែ​ខ្ញុំ​បាន​សួរនាំ គឺ​ពួក​គាត់​បាន​ចេះ​តែ​ធ្វើ​តាម​គេ ពួក​គាត់​មិន​មានចំណេះ​ជំនាញ ហើយ​ឃើញ​គេ​ធ្វើ​បាន​កម្រៃ ក៏​ធ្វើ​តាម​គេ​។ ប៉ុន្តែ​ដល់​ទៅ​ពួក​គាត់​ចូល​ប្រលូក​ក្នុង​អាជីវកម្ម ឬ​អាជីព​នេះ គឺ​វា​បាន​ខុស​ពី​អ្វី​ដែល ពួក​គាត់​បានឃើញ​។ វា​បាន​ធ្វើ​ឱ្យ​ពួក​គាត់​ហត់នឿយ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ធម្មតា​សំលាប់​គេ​»​។

អង្គការ​នឹង​ជួយ​ខាង​ផ្នែក សាងសង់​កន្លែង​លក់​និង​សំភារៈ​សម្រាប់​លក់ដូរ ដោយ​អង្គការ​មិន​ជួយ​ទៅ​លើ​ថវិការ​ទេ​។ អ្នកស្រី ផា​រី បាន​បន្ត​ថា «​យើង​ជួយ​គាត់​ក្នុង​ការ​បើក​អាជីវកម្ម​ថ្មី​នេះ ហើយ​យើង​មិន​បាន​ផ្តល់​លក្ខ​ខ​ណ្ខ​អ្វី​ខ្លាំង​ខ្លា​នោះ​ទេ ដោយ​ឱ្យ​ពួក​គាត់​សន្យា​ថា​ឈប់​ធ្វើ​អាជីវកម្ម​សំលាប់សត្វ​ឆ្កែ​នេះ​ជា​រៀង​រហូត តែ​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ