ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី ផ្ដល់​អាជ្ញា​បណ្ណ​ថ្នាំពេទ្យ​បង្ការ COVID-19

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​សហព័ន្ធ​ជីវ​វេជ្ជសាស្ត្រ​រុ​ស្ស៊ី FMBA ប្រកាស​នា​ថ្ងៃ​ទី​៦ សីហា​ថាបាន​ទទួល​អាជ្ញា​បណ្ណ​សម្រាប់​ថ្នាំពេទ្យ​ដែល​ផលិត​នៅ​រុ​ស្ស៊ី មានឈ្មោះ​ថា LEITRAGINដែល​អាច​បង្ការ​ជំងឺ COVID-19 ឬ​ជួយ​កាត់​បន្ថយ​បណ្ដា​ឥទ្ធិពល​របស់​វា…

ប្រទេស​រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​សហព័ន្ធ​ជីវ​វេជ្ជសាស្ត្រ​រុ​ស្ស៊ី FMBA ប្រកាស​នា​ថ្ងៃ​ទី​៦ សីហា​ថា
បាន​ទទួល​អាជ្ញា​បណ្ណ​សម្រាប់​ថ្នាំពេទ្យ​ដែល​ផលិត​នៅ​រុ​ស្ស៊ី មានឈ្មោះ​ថា LEITRAGIN
ដែល​អាច​បង្ការ​ជំងឺ COVID-19 ឬ​ជួយ​កាត់​បន្ថយ​បណ្ដា​ឥទ្ធិពល​របស់​វា ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ទីភ្នាក់ងារ​នោះ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៦ សីហា​ថា នេះ​ជា​លើក​ដំបូង​ដែល​ទីភ្នាក់ងារ​មួយ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ប្រើ និង​ចែកចាយ​ថ្នាំ​បែប​នោះ​ដំបូង​គេ​លើ​ពិភព​លោក។

បណ្ដា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ជីវៈ​វេជ្ជសាស្ត្រ​របស់ FMBA​បាន​រក​ឃើញ​ថា ថ្នាំនោះ​ដែល​ដំបូង​ឲ្យ​ឈ្មោះ​ថា DALARGIN នោះ​ដើរតួ​នាទី​ដ៏​សកម្ម ក្នុង​ការ​ព្យាបាល​បណ្ដា​កោសិកា​ឬ​ធ្វើ​ឲ្យ​កោសិកា​រស់​ឡើង​វិញ ។ លើស​ពី​នេះ​ទៀត​ថ្នាំ​ប្រភេទ​នោះ​បាន​ជួយ​យ៉ាង​សកម្ម​ដល់​ការ​ពង្រឹង​ភាព​ស៊ាំ ហៅ​ប្រព័ន្ធ​ការពារ​ចំពោះ​អ្នកជំងឺ​ដែល​ឆ្លង​វីរុស COVID-19 ។ ទីបំផុត​បណ្ដា​អ្នក
វិទ្យាសាស្ត្រ​រុ​ស្ស៊ី​បាន​ហៅ​ថ្នាំ​នោះ​ថា LEITRAGIN ។

ត្រាំ​ជឿជាក់​លើ​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​១​មុន​បោះ​ឆ្នោត​ប្រធានាធិបតី
​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​៦ សីហា​ថា សហរដ្ឋអាមេរិក​នឹង​អាច​មាន​វ៉ាក់សាំង​មួយ​ប្រឆាំង​វីរុស COVID-19 មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ថ្ងៃ​ទី​៣ វិច្ឆិកា​ខាងមុខ​នេះ ដែល​នោះ​ជា​ការ​ព្យាករណ៍​ដោយ​សុ​ទិដ្ឋិ​និយម​បំផុត​ជាង​ការ​លើក​ឡើង​រហូត​មក​ទល់​ពេល​នេះ​របស់​បណ្ដា​ទីប្រឹក្សា​របស់​លោក​ទទួល​បន្ទុក​ខាង​សុខាភិបាល ។

ពេល​សួរ​ដោយ​ពិធីករ​វិទ្យុ​មួយ​ស្ដី​ពី​កាលបរិច្ឆេទ​នៃ​ការ​ផលិត​វ៉ាក់សាំង​មួយ​បាន លោក​ត្រាំ​បាន​ឆ្លើយ​តប​ថា អាច​មុន​ដំណាច់ឆ្នាំ​ឬ​ឆាប់​ជាង​នោះ​គឺ​មុន​ថ្ងៃ​ទី​៣ វិច្ឆិកា ។ លោក​ត្រាំ​បន្ត​ថា​ខ្ញុំ​ជឿ
ក្នុង​ករណី​មួយ​ចំនួន វា​មាន​លទ្ធភាព​ផលិត​បាន​មុន​ការ​បោះ​ឆ្នោត តែ​យ៉ាង​ហោច​ណាស់​ក្នុង​រង្វង់​កាលបរិច្ឆេទ​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ