ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​កូរ៉េ​ទាំង​២ ​ដោយសារ​ភ្លៀង​​ធ្លាក់​ខ្លាំង​បំផុត

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម YONHAP ថា កោះ JARA និង​កោះ NAMI ជា​កោះ​ទេស​ចរណ៍​​ដ៏​មាន​ប្រជាប្រិយ​២…

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម YONHAP ថា កោះ JARA និង​កោះ NAMI ជា​កោះ​ទេស​ចរណ៍​​ដ៏​មាន​ប្រជាប្រិយ​២ ​ស្ថិត​នៅ​ជិត​ក្រុង​សេ​អ៊ូ​ល បាន​ត្រូវ​ទឹក​ជន់​លិច​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​នៅ​តំបន់​ភាគ​កណ្ដាល​ប្រទេស ។

កោះ​ទាំង​២​នោះ​ដែល​ស្ថិត​នៅ​ជិត​ស្ទឹង​ប៊ូ​ខាន់ ដូច​គ្នា នា​ព្រឹក​ថ្ងៃ​ទី​៦​សីហា​ត្រូវ​ទឹក​ជន់​លិច ខណៈ
ភ្លៀង​បាន​ធ្លាក់​ដល់​កម្រិត​ជាង ៦០០​មី​លី្ល​ម៉ែត្រ លើ​តំបន់ GAPYEONG​ខេត្ត​GYEONGGI
ហើយ​ទឹក​ត្រូវ​បាន​ទម្លាយ​ចេញពី​ទំនប់​នៃ​ស្ទឹង​សូ​យ៉ាង​បណ្ដាល​ឲ្យ​ទឹក​ឡើង​ដ៏​រហ័ស ។ ទឹក​ដែល
ទម្លាយ​ចេញពី​ទំនប់​នោះ​មាន​ដល់​ជាង​៣.០០០​តោន​ក្នុង​១​វិនាទី ។ ទោះបី​យ៉ាងណា​មក​ទល់​ពេលនេះ​ពុំ​ទាន់​មាន​អ្នក​បាត់បង់​ជីវិត​នៅឡើយ ។

ជា​លើក​ដំបូង​ហើយ​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ ដែល​កោះ NAMI ត្រូវ​ទឹក​ជន់​លិច ចំណែក​កោះ JARA ត្រូវ​ទឹក​ជន់​លិច​នា​ពេល​ចុង​ក្រោយ កាលពី​ឆ្នាំ​២០១៦​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ។ កោះ​ទាំង​២​នោះ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម ព្រោះ​ងាយ​ទៅ​មក​ពី​ទីក្រុង​សេ​អ៊ូ​ល ។

ចំណែក​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន បើ​តាម​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​៧ សីហា របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA ថា បាន​មក​កាន់​ភូមិ​មួយ​នៃ​ខេត្ត HWANGGHAE ខាងជើង ដែល​កំពុង​ជួប​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​ក្រោយ​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​ដែល​បំផ្លាញ​ផ្ទះ​ជាង​៩០០​ខ្នង ។

ពេល​មក​កាន់​ទីនោះ​លោក​គី​ម​បាន​ចេញ​បញ្ជា​ដល់​បណ្ដា​មន្ត្រី​ឲ្យ​បញ្ជូន​ជំនួយ​ស្បៀង យក​ចេញ​ពី​ស្តុក​ពិសេស​ជួយ​ដល់​បណ្ដាជន​រង​គ្រោះ​ដោយ​ទឹកជំនន់ និង​ឲ្យ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​ប​ណ្កា​សម្ភារ​ដូច​ជា​ស៊ី​ម៉​ង់​ត៍​ជាដើម សម្រាប់​កសាង​ឡើង​វិញ​នៅ​តាម​បណ្ដា​ទីតាំង​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់ ។

លោក​គី​ម​ក៏​កេណ្ឌ​ប្រមូល​កង​យោធា​ដោយ​ដាក់​ពង្រាយ​ជា​បន្ទាន់ ដើម្បី​ជួយ​ដល់​ការ​កសាង
ឡើង​​វិញ​ផ្ទះសម្បែង ផ្លូវថ្នល់ និង​តំបន់​រង​ការ​បំផ្លាញ ។ មុន​នេះ​កូរ៉េ​ខាងជើង​បាន​ចេញ​ការ​ប្រកាស​​អាសន្ន​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ខេត្ត​៣ ព្រមទាំង​សម្រាប់​តំបន់​កា​អឹ​សុង​និង​ផ្នែក​ឯទៀត​ៗ​របស់​ប្រទេស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ