ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ខ្ទង់ចំណាយ Man UTD លើ Sanchez មុន​សម្រេចការ​ផ្ទេរ​ជាមួយ Inter

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ Inter Milan បាន​បំពេញ​ចប់​សព្វគ្រប់ ដើម្បី​ចុះហត្ថលេខា​ជា​អចិន្ត្រៃយ៍​លើ​ខ្សែប្រយុទ្ធ Alexis Sanchez របស់​ក្រុម Manchester…

អ៊ី​តា​លី ៖ Inter Milan បាន​បំពេញ​ចប់​សព្វគ្រប់ ដើម្បី​ចុះហត្ថលេខា​ជា​អចិន្ត្រៃយ៍​លើ​ខ្សែប្រយុទ្ធ Alexis Sanchez របស់​ក្រុម Manchester United ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer) ជាមួយ​កុងត្រា​រយៈពេល ៣​ឆ្នាំ​ជាមួយ​ក្លិប​អ៊ី​តា​លី​។

កីឡាករ​អន្តរជាតិ​ឈី​លី​វ័យ ៣១​ឆ្នាំ​រូប​នេះ បាន​ចូលរួម​ជាមួយ Inter Milan នៅ​ក្រប​ខណ្ឌ Serie A ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​ពេញ​មួយ​រដូវ​កាល​នៅ​ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​។ អំឡុង​ពេល​នោះ រូបគេ​រកបាន ៤​គ្រាប់​ក្នុង​ចំណោម​ការ​បង្ហាញខ្លួន​ចំនួន ២៩​ប្រកួត​គ្រប់​កម្មវិធី​ទាំងអស់​។

លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្រុម Man United បាន​ថ្លែងប្រាប់​ទូរទស្សន៍ BT Sport កាលពី​ថ្ងៃ​ពុធ​ថា «​យើង​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​នេះ​។ គេ​រីករាយ​នឹង​ពេលវេលា​នៅ​​អ៊ី​តា​លី​។ គេ​គឺជា​កីឡាករ​កំពូល​ម្នាក់ ទោះបីជា​គេ​មិន​ទទួល​បានជោគជ័យ​ជាមួយ​ពួក​យើង​ក៏​ដោយ​»។

សូម​រំលឹក​ថា Alexis Sanchez បាន​ផ្លាស់​ពី​មក​ចូលរួម​ជាមួយ Man United កាលពី​ឆ្នាំ​២០១៨ ជាមួយ​លក្ខខណ្ឌ​ដោះ​ដូរ​គ្នា​រវាង​កីឡាករ Henikh Mkhitaryan ជាមួយ​ក្លិប Arsenal​។ ហើយ​មូលហេតុ​ចម្បង ដែល​ធ្វើ​ឱ្យ​បិសាច​ក្រហម​សម្រេច​មិន​ទុក​កីឡាករ​រូប​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​លើសលប់ ទៅ​លើ​ប្រាក់​ឈ្នួល​ជាង ៥០​លាន​ដុល្លារ​ពី​ប្រាក់​ស​ប្តា​ហ៍​ចំនួន ៦៥​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល ៧៩​ស​ប្តា​ហ៍​ជាមួយ Man United​។

ហើយ​បើ​ទោះបីជា​ត្រូវ​ខ្ចី​ជើង​ទៅ​កាន់​ប្រទេស​អ៊ី​តា​លី​ក៏​ពិតមែន ប៉ុន្តែ Man United នៅ​តែ​ត្រូវ​បើកប្រាក់​ស​ប្តា​ហ៍​ចំនួន​ជាង ៥០​ម៉ឺន​ដុល្លារ​លើ​កីឡាករ​រូប​នេះ ដោយ​សរុប​ជិត ២៥​លានដុល្លារ​សម្រាប់​រយៈពេល ៤៩​ស​ប្តា​ហ៍​នៅ​ទីនោះ​។

សូម​បញ្ជាក់​ថា Sanchez បាន​ក្លាយជា​កីឡាករ​ទី​៣​របស់ Man United ដែល​ចូលរួម​ជាមួយ Inter ក្នុង​រយៈពេល ១២​ខែ​ចុង​ក្រោយ​នេះ ដោយ​ក្នុង​រួម​មាន​ខ្សែប្រយុទ្ធ Romelu Lukaku និង​ខ្សែបម្រើ Ashley Young៕ (​ដកស្រង់​ចេញពី The Sun)