ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ ​ឆ្លង​កូ​វី​ដ​-១៩ បន្ថែម​ថ្មី​ ៣៤​ករណី និង​អ្នក​ស្លា.ប់ ២​នាក់​ទៀត

3 ឆ្នាំ មុន

ហាណូយ ៖ នៅ​ថ្ងៃ​ទី​៦ សីហា ២០១២ ក្រសួងសុខាភិបាល​វៀតណាម បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន​៣៤​ករណី​ថ្មី​ទៀត…

ហាណូយ ៖ នៅ​ថ្ងៃ​ទី​៦ សីហា ២០១២ ក្រសួងសុខាភិបាល​វៀតណាម បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន​៣៤​ករណី​ថ្មី​ទៀត នាំ​ចំនួន​អ្នក​ឆ្លង​សរុប​កលន​ដល់ ៧៤៧​ករណី និង​បន្ថែម​អ្នក​ស្លាប់ ២​នាក់​ទៀត អ្នក​ទាំង​ពីរ​មាន​អាយុ ៦៧​ឆ្នាំ ហើយ​មាន​ស្ថានភាព​សុខភាព នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើនឡើង​ដល់​១០​នាក់ ។

យោង​តាម​ក្រសួងសុខាភិបាល​វៀតណាម បានឱ្យ​ដឹង​ថា មាន​ករណី​ចំនួន​៣ ជា​ករណី​នាំ​ចូល​ប្រទេស​វៀតណាម​ពី​បរទេស ខណៈ​ពេល​ដែល​ករណី​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​កត់ត្រា​ថា ជា​ករណី​ចម្លង​នៅ​ក្នុង​ប្រទេស ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ ក្រសួង​ប្រកាស​ថា មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ១១​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ ។ នៅ​ក្នុង​ប្រទេស​អ្នកជា​សះស្បើយ​ឡើង​ដល់​ចំនួន ៣៩២​នាក់ ខណៈ​ពេល​នេះ មាន​មនុស្ស​ជិត ១៧០.៥០០​នាក់ ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា និង​កំពុង​តាមដាន​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ