កង​និ​មិត្ត​សញ្ញា​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ ត្រូវ​ក្រុម​អ្នកបច្ចេក​ទេស​​​ដោះ​ចេញ


ជប៉ុន ៖ កង​និ​មិត្តសញ្ញា​កីឡា​អូ​ឡាំ​ពិ​ក ដែល​ត្រូវ​បាន​ដំ​ឡើង​នៅ​ក្បែរ​មាត់ទន្លេ​ក្នុង​ទីក្រុង​តូ​ក្យូ ត្រូវ​បាន​ក្រុម​អ្នកបច្ចេកទេស​សម្រេច​ដោះ​ចេញ ដើម្បី​យក​មក​ថែទាំ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ បាន​បង្ខំ​ឱ្យ​ពន្យារ​​ពេល​មួយ​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០ ។

កង​រង្វង់​ដែល​មាន​ទម្ងន់ ៦៩​តោន​ត្រូវ​បាន​ដំឡើង​នៅ​តំបន់​កោះ​សិប្បនិម្មិត Odaiba កាលពីដើម​ឆ្នាំ​នេះ ខណៈ​ទីក្រុង​តូ​ក្យូ​បាន​ចាប់ផ្តើម​រាប់​ថយក្រោយ​នៃ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវក្តៅ ដែល​ខ្លួន​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ កា​ប៉ា​ល់​ដែល​មានកំ​ពស់​ជាង ១៥​ម៉ែត្រ​និង​ទទឹង ៣២​ម៉ែត្រ សម្រាប់​ដាក់​កង​និមិត្តសញ្ញា​អូ​ឡាំ​ពិ​ក​បណ្តែត​លើ​ទឹក ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​កាន់​ច្រាំង​វិញ​។

រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា «​និមិត្តសញ្ញា​អូ​ឡាំ​ពិ​ក និង​កប៉ាល់​របស់​វា​នឹង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុវត្ថិភាព និង​ទទួល​បានការ​ថែទាំ​រយៈពេល​ប្រហែល ៤​ខែ​។ កាលបរិច្ឆេទ​នៃ​ការ​តំឡើង​ទីតាំង​ថ្មី នឹង​ត្រូវ​បាន​កំណត់​បន្ទាប់​ពី​ការ​ជួសជុល​ត្រូវ​បាន​បញ្ចប់​»​។

សូម​រំលឹក​ថា ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​នេះ ដើម​ឡើយ​គ្រោង​នឹង​បើក​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ប៉ុន្តែ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បាន​សំរេច​ចិត្តជា​ប្រវត្តិសាស្ត្រ ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​នេះ ធ្វើ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ពាសពេញ​ពិភពលោក​។

គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) និង​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ជប៉ុន បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ថា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​នៅ​ឆ្នាំ​ក្រោយ ដូចដែល​បាន​គ្រោងទុក​៕ (ដកស្រង់​ចេញពី AFP)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ