ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​! រដ្ឋឱ្យ​​បើក​រោង​ភាព​យន្ត​​និង​ការ​សម្តែង​សិល្បៈ​ឡើង​វិញ​ចាប់​ពី​​ថ្ងៃនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ទីបំផុត រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​បើក​សកម្មភាព​ចាក់​បញ្ចាំងភាពយន្ត និង​ការ​សម្តែង​សិល្បៈ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០​នេះ​ទៅ ក្រោយ​បាន ផ្អាក​សកម្មភាព​ខាងលើ​នេះ តាំងពី​ពាក់កណ្តាល​ខែមីនា​មក ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ​៖ នៅ​ទីបំផុត រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​បើក​សកម្មភាព​ចាក់​បញ្ចាំងភាពយន្ត និង​ការ​សម្តែង​សិល្បៈ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០​នេះ​ទៅ ក្រោយ​បាន ផ្អាក​សកម្មភាព​ខាងលើ​នេះ តាំងពី​ពាក់កណ្តាល​ខែមីនា​មក ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់​ថា​ការ​អនុញ្ញាត​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សិល្បករ សិល្ប​ការិនី ព្រមទាំង​ផលិតករ អាជីវករ ម្ចាស់​រោង​ភាពយន្ត និង​រោង​សម្តែង​សិល្បៈ​ក្នុង​បុព្វហេតុ​អភិរក្ស​និង​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​។

ក្រសួង​បាន​បញ្ជាក់​ថា ការ​បើក​អាជីវកម្ម​សិល្បៈ​ដូច​ខាង​ឡើង​វិញ ធ្វើ​ដោយ​ឡើង​ស្ម័គ្រចិត្ត និង តម្រូវ​ឲ្យ​មានការ​គោរព​និង​អនុវត្ត​វិធានការ​នានា​ដែល​មាន​ជា​ធរមាន​ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។ ហើយ​អាជីវកម្ម​ខាងលើ​មាន​បំណង​បើក​រោង​ភាពយន្ត ឬ​រោង​សម្តែង​សិល្បៈ​នានា​ឡើង​វិញ អាច​ទៅ​ដាក់​ពាក្យ​នៅ​នាយកដ្ឋាន​ភាពយន្ត របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ