ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ធ្វើ​ឱ្យ​សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នី​ត្រាត​​ផ្ទុះ​ដ៏​កក្រើក​នៅ​កំពង់​ផែ​លី​បង់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ រដ្ឋាភិបាល​លី​បង់ បាន​ស្តីបន្ទោស​ពី​ការ​ទុក​មិន​បាន​ល្អ​នូវ​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ដែល​បង្ក​ទៅ​ជា​ការ​ផ្ទុះ​ដ៏​ធំ​មួយ​ធ្វើ​ឱ្យ​រញ្ជួយ​រដ្ឋធានី​បេ​រូត របស់​ខ្លួន ដែល​បាន​សម្លាប់​មនុស្ស​១៣៥​នាក់ និង​អ្នក​របួស​មាន​ជាង​៥.០០០​នាក់ ព្រមទាំង​បាន​បំផ្លិច​បំផ្លាញ​ទីក្រុង​យ៉ាង​ខ្លាំង ដែល​ទំហំ​នៃ​ការ​ខូចខាតជា​ប្រាក់​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​ឯណោះ​។…

ប្រទេស​លី​បង់ ៖ រដ្ឋាភិបាល​លី​បង់ បាន​ស្តីបន្ទោស​ពី​ការ​ទុក​មិន​បាន​ល្អ​នូវ​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ដែល​បង្ក​ទៅ​ជា​ការ​ផ្ទុះ​ដ៏​ធំ​មួយ​ធ្វើ​ឱ្យ​រញ្ជួយ​រដ្ឋធានី​បេ​រូត របស់​ខ្លួន ដែល​បាន​សម្លាប់​មនុស្ស​១៣៥​នាក់ និង​អ្នក​របួស​មាន​ជាង​៥.០០០​នាក់ ព្រមទាំង​បាន​បំផ្លិច​បំផ្លាញ​ទីក្រុង​យ៉ាង​ខ្លាំង ដែល​ទំហំ​នៃ​ការ​ខូចខាតជា​ប្រាក់​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​ឯណោះ​។

តើ​សារធាតុ​គីមី​នេះ​ជា​អ្វី? ហើយ​ហេតុ​អ្វី​បានជា​វា​ផ្ទុះ?

អា​ម៉ូ​ញ៉ូ​ម​នីត្រាត គឺជា​សារធាតុ​គីមីឧស្សាហកម្ម ដែល​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​នៅ​ជុំវិញ​ពិភពលោក​ជា​ជី​កសិកម្ម និង​ក្នុង​គ្រឿងផ្ទុះ​សម្រាប់​ការ​រុករក​រ៉ែ​។ វា​ក៏​ត្រូវ​បាន​ប្រើ​ជា​សមាសធាតុ​គន្លឹះ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក ជា​ពិសេស​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​អូ​ក្លា​ហូ​ម៉ា​ក្នុង​ឆ្នាំ​១៩៩៥ ការ​បំផ្ទុះ​គ្រាប់បែក​ឆ្នាំ​២០០២ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ដោយ​ភេរវ​ករ​ន័​រវេ​ស ឈ្មោះ Anders Behring Breivik ក្នុង​ការ​វាយប្រហារ និង​ការ​បំផ្ទុះ​គ្រាប់បែក​ឆ្នាំ ២០១១​។

ក្នុង​ករណី​នេះ បើ​យោង​តាម​មន្ត្រី​លី​បង់ បានឱ្យ​ដឹង​ថា អា​ម៉ូ​ញ៉ូ​ម​នីត្រាត ប្រហែល​២៧៥០​តោន ត្រូវ​បាន​គេ​ស្តុក​ទុក​នៅ​ឃ្លាំង​កំពង់​ផែ​បេ​រូត ចម្ងាយ​តែ​ប៉ុន្មាន​នាទី​ពី​កន្លែង​ដើរ​ទិញ​ឥ​វ៉ា​ន់ និង​កន្លែង​កម្សាន្ត​ពេល​យប់​។ លោកនាយក​រដ្ឋមន្ត្រី Hassan Diab បាន​និយាយ​ថា សារធាតុ​គីមី​ទាំងនេះ ត្រូវ​បាន​រក្សា​ទុក​អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​វិធាន​ការណ៍​បង្ការ និង​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ដិត​ដល់​។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មូលហេតុ​អ្វី​ដែល​បណ្តាល​ឱ្យ​វា​ឆេះ​នៅ​កំពង់​ផែ​បេ​រូត កាលពី​ល្ងាច​ថ្ងៃ​អង្គា​រ៍​នេះ​ទេ?

លោក Roger W. Read ប្រធាន​សាស្ត្រាចារ្យ​កិត្តិយស​នៅ​សាកលវិទ្យាល័យ New South Wales បាន​មាន​ប្រសាសន៍​ថា​៖ «​អា​ម៉ូ​ញ៉ូ​ម​នីត្រាត មាន​សុវត្ថិភាព​ណាស់ បើ​មាន​តែ​វា​។ តែ​មាន​គ្រោះថ្នាក់​ខ្លាំង​នៅ​ពេល​ដែល​មាន​លាយ​សារធាតុ​ប្រេងឥន្ធនៈ ឬ​សារធាតុសរីរាង្គ​ណា សូ​ម្បី​តែ​បន្តិចបន្តួច​។ នៅ​ក្នុង​វត្តមាន​នៃ​កំ​ដៅ​ល្បាយ​បែប​នេះ អាច​នាំ​ឱ្យ​មាន​លទ្ធផល​មហន្តរាយ​យ៉ាង​ងាយស្រួល​»​។

សាស្ត្រាចារ្យ​រង Stewart Walker នៅ​ផ្នែក​បរិស្ថាន និង​គីមីវិទ្យា​នៅ​សាកលវិទ្យាល័យ Flinders ក្នុង​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី បាន​ប្រាប់ CNN ថា អា​មី​ដ្យូ​ម​នីត្រាត មិន​ងាយ​ឆេះ​បាន​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ក្នុង​ករណី​នេះ វា​ហាក់ដូចជា​មាន​អគ្គិភ័យ ហើយ​អគ្គិភ័យ​នោះ​បាន​បណ្តាល​ឱ្យ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ដែល​ត្រូវ​បាន​ស្តុក​ទុក​ឱ្យ​ឆេះ ហើយ​វា​ក៏​បញ្ចេញ​ឧស្ម័ន​កម្តៅ​ជា​ច្រើន​។ ដោយសារ​តែ​ឧស្ម័ន​ស្រូប​យក​បរិមាណ​ខ្ពស់​ជាង​អង្គធាតុ​រឹង មាន​សម្ពាធ​បង្កើត​ឡើង ហើយ​ដោយ​សារ​តែ​កំ​ដៅ​ដែល​បាន​បញ្ចេញ​ឧស្ម័ន​ក្តៅ​មាន​បរិមាណ​ខ្ពស់ ដូច្នេះ​វា​ឈាន​ដល់​ចំណុច​មួយ​ដែល​អាច​ផ្ទុះ​យ៉ាង​ខ្លាំង ដូចដែល​បានឃើញ​»​។

រូបភាព វី​ដេ​អូ នៃ​ការ​ផ្ទុះ​កាលពី​ថ្ងៃ​អង្គា​រ៍ បង្ហាញ​ឱ្យ​ឃើញ​មាន​ផ្សែង​ពណ៌​ស ហើយ​បន្ទាប់​មក​ក៏​មាន​ផ្សែង​ពណ៌​ទឹកក្រូច ដែល​លោក​សាស្ត្រាចារ្យ​ថា វា​ជា​ផ្សែង​នីត្រាត​អុកស៊ីត ដែល​ជា​ឧស្ម័ន​ពុល​។

គួរ​រំលឹក​ថា ៖ ផ្ទុះ​ក្នុង​កំពង់​ផែ​ដ៏​សាហាវ​! អ្នក​បាត់បង់​ជីវិត​កើន​ដល់​១៣៥​នាក់ របួស​ជាង​៥​ពាន់​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ