ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​​ក្នុង​កំពង់ផែ​ដ៏​សាហា.វ! អ្នក​បាត់​បង់​ជីវិត​កើន​ដល់​១៣៥​នាក់​ របួស​ជាង​​៥​ពាន់​​នាក់​​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ រដ្ឋាភិបាល​លី​បង់ កាលពី​ថ្ងៃ​ទី​៥​សីហា បាន​ចេញ​ការ​ប្រកាស​អាសន្ន​នៅ​ក្រុង​បេ​រូត សម្រាប់​រយៈពេល​២​ស​ប្ដា​ហ៍ ខណៈ​តុល្យការ​នៃ​ការ​ផ្ទុះ​ក្នុង​កំពង់​ផែ​ក្រុង​នេះ អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​១៣៥​នាក់ ​និង​អ្នក​របួស​មាន​ជាង​៥.០០០​នាក់​។ ក្នុង​ចំណោម​អ្នក​បាត់​បង់​ជីវិត​មាន​ជនជាតិ​បារាំង​ម្នាក់…

ប្រទេស​លី​បង់ ៖ រដ្ឋាភិបាល​លី​បង់ កាលពី​ថ្ងៃ​ទី​៥​សីហា បាន​ចេញ​ការ​ប្រកាស​អាសន្ន​នៅ​ក្រុង​បេ​រូត សម្រាប់​រយៈពេល​២​ស​ប្ដា​ហ៍ ខណៈ​តុល្យការ​នៃ​ការ​ផ្ទុះ​ក្នុង​កំពង់​ផែ​ក្រុង​នេះ អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​១៣៥​នាក់ ​និង​អ្នក​របួស​មាន​ជាង​៥.០០០​នាក់​។ ក្នុង​ចំណោម​អ្នក​បាត់​បង់​ជីវិត​មាន​ជនជាតិ​បារាំង​ម្នាក់ ហើយ​ជនជាតិ​បារាំង​២១​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​របួស​។

ការ​ផ្ទុះ​ដ៏​ខ្លាំង​២​កើត​មាន​កក្រើក​រដ្ឋធានី​លី​បង់ បណ្ដាល​ឲ្យ​មានការ​ខូ​ត​ខាត​ដ៏​មហាសាល​ក្នុង​ទី​ក្រុង​​នោះ​។ រដ្ឋមន្ត្រី​សុខាភិបាល​លី​បង់​លោក​ហា​ម៉ា​ដ​ហា​សាន់​ប្រកាស​ថា រហូត​មក​ទល់​ពេល​នេះ ការ​ផ្ទុះ​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​១៣៥​នាក់​និង​របួស​ជាង​៥.០០០​នាក់​។ ការ​ប្រកាស​អាសន្ន​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ របស់​កងទ័ព​លី​បង់​ដែល​នឹង​ធានា​សន្តិសុខ​នៅ​ក្នុង​ក្រុង​។

ព័ត៌មាន​ដំបូង​ៗ​លាតត្រដាង​ថា សារធាតុ​ផ្ទុះ​នីត្រាត​អា​ម៉ូ​នី​ញ៉ូ​ម ដែល​ស្តុក​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ក្នុង​ឃ្លាំង​លេខ​១២​នៃ​កំពង់​ផែ​ក្រុង​បេ​រូត​ជា​ប្រភព​នៃ​ការ​ផ្ទុះ​។ អាជ្ញាធរ​បាន​សម្រេច​ចាប់ខ្លួន​បណ្ដា​អ្នក​ទទួលខុសត្រូវ​កំពង់​ផែ ដែល​ដឹង​និង​អនុញ្ញាត​ឲ្យ​ស្តុក​គ្រឿងផ្ទុះ​ជាង​២.៧៥០​តោន​នោះ​នៅ​ក្នុង​កំពង់​ផែ ក្នុង​ឃ្លាំង​ស្ថិត​នៅ​ក្បែរ​បណ្ដា​សង្កាត់​មាន​មនុស្ស​ច្រើន​កុះករ​។ ដោយសារ​កំពង់​ផែ​ក្រុង​បេ​រូត​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត រដ្ឋាភិបាល​ស្នើ​ដល់​ក្រសួង​សាធារណៈការ ឲ្យ​ធានា​សន្តិសុខ​ដល់​សកម្មភាព​នាំ​ចូល​នាំ​ចេញ នៅ​ឯកំ​ពង់​ផែ​ក្រុង​ទ្រី​ប៉ូ​លី​។

ប្រ​ធានា​ធិ​ប​តិ​លី​បង់​លោក​MACHAEL AOUN​ប្រកាស​ពី​ការ​បញ្ចេញ​ប្រាក់​១០០​ពាន់​លាន​លី​ហ្វ្រ​លី​បង់ ប្រមាណ​ជា​៥៥​លាន​អឺ​រ៉ូ សម្រាប់​ជា​ជំនួយ​បន្ទាន់ ខណៈ​ប្រទេស​លី​បង់ កំពុង​ស្ថិត​រួច​ហើយ​ក្នុង​ការ​បាក់​ស្រុត​ខ្លាំង​នៃ​សេដ្ឋកិច្ច​ពុំ​ធ្លាប់​មាន​ពី​មុន​មក ហើយ​បណ្ដា​មន្ទីរពេទ្យ មាន​អ្នក​របួស​ពេញ​ណែន​ស្រាប់់​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។ ចំណែក​ជំនួយ​អន្តរជាតិ​ពិសេស​មក​ពី​គុយ​វ៉ែត បារាំង អេ​ហ្ស៊ីប ក្រិ​ក​ឬ​កា​តា បាន​ចាប់ផ្ដើម​បញ្ជូន​មក​ដល់​លី​បង់ហើយ​កាលពី​ថ្ងៃ​ទី​៥​សីហា​។ សហរដ្ឋអាមេរិក​និង​អ៊ី​រ៉​ង់ រហូត​ដល់​អ៊ី​ស្រា​អ៊ី​ល​ទោះបីជា​សត្រូវ​នឹង​លី​បង់ ក៏​បញ្ជូន​ជំនួយ​មក​ដែរ​។

ការ​ខូចខាត​ដោយសារ​ការ​ផ្ទុះ​ដ៏​ខ្លាំង​បំផុត​២ កាល​យប់​ថ្ងៃ​ទី​៤​សីហា​ការ​បំផ្លាញ​លាតសន្ធឹង​ដល់​ពាក់កណ្ដាល​ទីក្រុង​បេ​រូត បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​៣០០.០០០​នាក់​បាត់បង់​ទីជម្រក​។ ការ​ខូ​ត​ខាត​ក្នុង​ទីក្រុង​បេ​រូត​បើ​តាម​អភិបាលក្រុង​នោះ​ថា មាន​ទំហំ​ជា​ប្រាក់​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​។

អភិបាលក្រុង​លោក​ម៉ា​វ៉ា​ន​អាប់​ប៊ូ​ត​វាយតម្លៃ​ការ​ខូ​ត​ខាត​ថា មាន​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​។ ការ​ខូចខាត​លាតសន្ធឹង​ដល់​ជិត​ពាក់កណ្ដាល​ក្រុង​បេ​រូត​។ ទីក្រុង​នោះ​ជិត​ពាក់កណ្ដាល​រង​ការ​បំផ្លាញ​ឬ​រង​ការ​ខូ​ត​ខាត​។ មនុស្ស​រវាង​ពី​២៥០.០០០​ទៅ​៣០០.០០០​នាក់ កំពុង​បាត់បង់​ផ្ទះ​សម្បែង។

គួររំលឹកថា ៖ សំឡេង​ផ្ទុះ​ឆេះ​ដ៏​​ខ្លាំង​​២ ឆក់​យក​ជីវិត​មនុស្ស​​៧៣នាក់ ​​របួស​ជាង​៣.៧០០​នាក់​(វីដេអូ) ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ