នាំឧកញ៉ា សង ថន មក​សួរ​រឿង​ដី5​ពាន់​ហិកតា​ស្រុកគាស់ក្រឡ


រាជធានី​ភ្នំពេញ ៖ លោក អុឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៣ ​សីហា ឆ្នាំ​២០២០ បាន​បង្គាប់​ឲ្យអនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​ខ្លួន​ឧកញ៉ា សង ថន មក​ធ្វើការ​សាកសួរ​បន្ថែម​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដីធ្លី​ប្រមាណ​៥.០០០​ហិ​កតា នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ដែល​ត្រូវ​បាន​ស្ថាប័ន​អយ្យការ​ចោទប្រកាន់​កន្លង​មកនេះ ។

ក្រោយ​ពេល​បញ្ចប់​ការ​សាកសួរ ចៅក្រម​ស៊ើបសួរ បាន​អនុញាត​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​ឧកញ៉ា សង ថន ទៅ​ឃុំខ្លួន​កន្លែង​បណ្តោះអាសន្ន​វិញ ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី ។

សូម​រំលឹក​ថា លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​២​នាក់​ពាក់​ពន្ធ​សំណុំរឿង​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​បើក​ការ​ស៊ើបសួរ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ ។ ជន​ដែល​ត្រូវ​ចោទ​មាន ៖

១-​ឧកញ៉ា សង ថន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​ការ​បំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​បទ​សូកប៉ាន់ ។២-​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អតីត​អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​ស៊ីសំណូក ។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ នឹង​បាន​ស្ថិត​នៅ​ដៃ​លោក អុ​ឹ​ម វណ្ណៈ ដែល​កាន់​សំណុំរឿង​នេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា លោក​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​តែ​ម្តង​ទៅ ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ បាន​បញ្ជូន​ឧកញ៉ា សង ថន និង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ដែល​ជា​អភិបាលរង​ខេត្តបាត់ដំបង ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​វិវាទ​ដីធ្លី ប្រមាណ​ជាង​៥​ពាន់​ហិ​កតា នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។

សូម​រំលឹក​ថា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក កាលពី​ព្រលប់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០​កន្លង​មក​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU) នាំ​មក​កាន់​ស្នាក់​ការ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ នឹង​អំពើ​ពុក​រលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា គាត់​(​ស៊ូ អា​រ៉ា​ហ្វា​ត់​) ធ្លាប់​ជា​ប្រធាន​គណៈ​កម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​នេះ​តែ​ម្តង នេះ​ជា​រឿង​តែ​មួយ ពាក់ព័ន្ធ​ករណី​ឧកញ៉ា សង ថន ត្រូវ​អង្គភាព ACU ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នេះ​ដែរ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ទៀត​ថា ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ឧកញ៉ា​រូប​នោះ មាន​ដី​ប្រមាណ​៥​ពាន់​ហិ​កតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ​ទាំងមូល ។ បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​ថែម​ទៀត​ផង ។

ដូច្នោះ ចាំ​មើល​រឿង​សម្ល​កំ​ពិស​នៅ​ស្រុក​គាល់​ក្រឡ តើ​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ប៉ុន្មាន​នាក់​ទៀត អាច​ទាក់ទិន​ជាមួយនឹង​ការ​ឃុបឃិត​គ្នា​នោះ ដើម្បី​កុំ​ឲ្យ​រាស្ត្រ​ទឹកភ្នែក​ដោយសារ​អ្នកមាន​អំណាច​បែប​នេះ​នៅ​មាន​អំណាច​តទៅ​ទៀត ៕ ​

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ