ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ភាព​អត់ធ្មត់! C.Ronaldo ចង់​​ដើរ​ចេញពី Juventus ទៅ​ចូលរួម​ជា​មួយ​ក្លិប​យក្ស​អឺរ៉ុប​មួយ

3 ឆ្នាំ មុន

អន្តរជាតិ ៖ យោង​តាម​របាយការណ៍​ធំ​ៗ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា​កីឡាករ Cristiano Ronaldo ចង់​ចាក​ចេញពី​ក្រុម Juventus ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម​យក្ស​បារាំង PSG នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​បារាំង…

អន្តរជាតិ ៖ យោង​តាម​របាយការណ៍​ធំ​ៗ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា​កីឡាករ Cristiano Ronaldo ចង់​ចាក​ចេញពី​ក្រុម Juventus ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម​យក្ស​បារាំង PSG នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​បារាំង French Football ។

ប្រភព​ពី French Football បានឱ្យ​ដឹង​ថា ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់វ័យ ៣៥​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​រាយការណ៍​ថា បាន​ព្យាយាម​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប PSG តាំងពី​មិន​ទាន់​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ នៅ​លើ​ពិភពលោក​មក​ម្ល៉េះ​។ ប៉ុន្តែ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ក្លិប​បាល់ទាត់​នៅ​ទូ​ទាំង​ពិភពលោក រួម​ជាមួយ​ការ​បិទ​ការ​ធ្វើ​ដំណើរ ទើប​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ការ​ផ្ទេរ​ត្រូវ​អាក់​ខានទៅ​វិញ​។

ប្រភព​ពី French Football ដដែល​បាន​បន្ត​ទៀត​ថា​ម្ចាស់​ពានរង្វាន់ FIFA Ballon D’or ៥​សម័យកាល​រូប​នេះ កំពុង​មិន​សប្បាយ​ពី​យ៉ាង​ខ្លាំង​ជាមួយ Juventus ជា​ពិសេស​ពី​គុណភាព​របស់​ក្រុម​បច្ចុប្បន្ន ដែល​មិន​អាច​មាន​លទ្ធភាព​ប្រកួតប្រជែង​សម្រាប់​ពានរង្វាន់ Champions League​។ ហើយ​ការ​ចង់ទៅ​ចូលរួម​ជាមួយ PSG គឺ​ដើម្បី​ចាប់​ដៃគូ​ជាមួយ​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe រួម​ជាមួយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar​។

សូម​រំលឹក​ថា C.Ronaldo បាន​ផ្លាស់​ពី Real Madrid មក​ចូលរួម​ជាមួយ Juventus កាលពី​ឆ្នាំ​២០១៨ ជាមួយ​តម្លៃ ១១៧​លាន​ដុល្លារ​។ ក្នុង​នោះ​រូបគេ​បាន​បង្ហាញខ្លួន​ចំនួន ៨៨​ប្រកួត​នៅ​គ្រប់​កម្មវិធី​ឱ្យ​ក្រុម Juventus ដោយ​រក​គ្រាប់​បាល់​បាន ៦៣​គ្រាប់ និង​បាន​ឈ្នះ​ជើងឯក​លី​គ​កំពូល Serie A ២​លើក រួម​ទាំង​ពានរង្វាន់ Italian Super Cup ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ