ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចង់​លុប​កម្មវិធី​ទូរស័ព្ទ​របស់​ចិន​ចោល​ចេញពី​ប្រទេស

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក​កំពុង​ពង្រីក​ការ​សម្អាត​បណ្តាញ​កម្មវិធី​របស់​ចិន ដែល​ក្នុង​នោះ​មាន​ដូច​ជា​កម្មវិធី​ទូរស័ព្ទ (App) របស់​ចិន និង​សេវាកម្ម​ផ្ទុក​ទិន្នន័យ​របស់​ចិន ដោយ​អះអាង​ថា ជា​ហានិភ័យ​សន្តិសុខ​។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស…

អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក​កំពុង​ពង្រីក​ការ​សម្អាត​បណ្តាញ​កម្មវិធី​របស់​ចិន ដែល​ក្នុង​នោះ​មាន​ដូច​ជា​កម្មវិធី​ទូរស័ព្ទ (App) របស់​ចិន និង​សេវាកម្ម​ផ្ទុក​ទិន្នន័យ​របស់​ចិន ដោយ​អះអាង​ថា ជា​ហានិភ័យ​សន្តិសុខ​។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក Mike Pompeo កាលពី​ថ្ងៃ​ពុធ​។

លោក Pompeo បាន​និយាយ​ថា សហរដ្ឋអាមេរិក​ចង់​ហាមឃាត់​កម្មវិធី​ចិន​ដែល​មិន​គួរ​ឱ្យ​ទុកចិត្ត ពី​កន្លែង​ដោ​ន​ឡូត (App Store) របស់​អា​មេ​រិ​ក​។

លោក​បាន​និយាយ​សំដៅ​ដល់​គណបក្ស​កុម្មុយនីស្ត​ចិន​ថា​៖ «​ជាមួយ​ក្រុមហ៊ុនមេ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន កម្មវិធី​ដូច​ជា TikTok, WeChat និង កម្មវិធី​ដទៃ​ទៀត គឺជា​ការ​គំរាមកំហែង​យ៉ាង​សំខាន់ ចំពោះ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ​អា​មេ​រិ​ក​»​។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​ក៏​ចង់​រារាំង​កម្មវិធី​ផលិត​នៅ​អា​មេ​រិ​ក ដែល​ដាក់​នៅ​លើ​ទូរស័ព្ទ ដែល​ផលិត​នៅ​ប្រទេស​ចិន និង​ឧបករណ៍​ឥត​ខ្សែ​ពី​ក្រុមហ៊ុន​យក្ស​ពិភពលោក Huawei និង​ក្រុមហ៊ុន​ផលិត​ផ្សេង​ទៀត​។

អ្នកការទូត​កំពូល​របស់​សហរដ្ឋអាមេរិក​រូប​នេះ បាន​និយាយ​ថា​៖ «​យើង​មិន​ចង់ឱ្យ​ក្រុមហ៊ុន​ពាក់​ព័ន្ធ​ក្នុង​ការ​រំលោភសិទ្ធិ​មនុស្ស​របស់​ក្រុមហ៊ុន Huawei ឬ ប្រព័ន្ធ​ឃ្លាំមើល​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​នោះ​ទេ​»​។

លោក Pompeo ក៏​បាន​និយាយ​ផង​ដែរ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ព្យាយាម​កំណត់​សមត្ថ​ភាព​របស់​អ្នក​ផ្តល់​សេវា​ចិន ក្នុង​ការ​ប្រមូល​រក្សា​ទុក និង​ដំណើរការ​ទិន្នន័យ​រសើប​នៅ​ក្នុង​សហរដ្ឋអាមេរិក​។ លោក​បាន​លើក​ឡើងជា​ពិសេស​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Alibaba, Baidu និង Tencent ។

ការ​ប្រកាស​របស់​លោក​បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ បន្ទាប់​ពី​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ បាន​ប្រាប់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ចិន ByteDance ឱ្យ​លក់​កម្មវិធី TikTok ដ៏​មាន​ប្រជាប្រិយ​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុមហ៊ុន​អា​មេ​រិ​កមួយ ឬ ត្រូវ​បិទ​នៅ​ពាក់កណ្តាល​ខែកញ្ញា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ